គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
224 subscribers
2.53K photos
34 videos
2 files
184 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកវគ្គបំពាក់បំប៉នជំនាញការងារចាត់តាំង កសាងគណបក្ស និងការងារគ្រប់គ្រងបញ្ជីសមាជិកគណបក្ស និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា ជូនគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក នៃខេត្តកំពត ក្រោមការចូលរួមជាគណៈធិបតីពីសំណាក់ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជា ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត៕
1🙏1
នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជេីញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត​ប៉ែន​ សុី​ម៉ន​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពត។
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦

#គណបក្សប្រជាជនកម្ពុជា #CPP
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងទិវារំឭកខួបលេីកទី​ ៧៥​ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា