នៅព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកវគ្គបំពាក់បំប៉នជំនាញការងារចាត់តាំង កសាងគណបក្ស និងការងារគ្រប់គ្រងបញ្ជីសមាជិកគណបក្ស និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា ជូនគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក នៃខេត្តកំពត ក្រោមការចូលរួមជាគណៈធិបតីពីសំណាក់ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជា ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត៕
❤1🙏1
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតប៉ែន សុីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតប៉ែន សុីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពត។
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលេីកទី ៧៥ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា