ដើម្បីចូលរួមពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ដែលពិធីនេះធ្វើប្រារព្ធធ្វើឡើងកុនុបរិវេណវត្តជុំគៀល ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ពី សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត(មិនមែនសមាជិកគណៈកម្មាធិការគណបក្សខេត្ត), គណបក្សមូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត, យុវជនទាំង៤ប្រភេទ (សសយក សយសស យុវជនគណបក្ស និងស្ត្រី), គណៈកម្មាធិការគណបក្សស្រុក, ព្រះសង្ឃ តាជី យាយជី សរុបចំនួន ២៥០ អង្គ/នាក់៕

❤1
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកា «យុវជន និងការងារមូលដ្ឋានឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨»។
នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ុន សុគន្ធា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាសមាជិករដ្ឋសភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលសម្រេចបានលើការងារអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ( ២០២២-២០២៧ និងទិសដៅបន្ត ២០២៧-២០៣២ ) របស់ឃុំអាណត្តិទី៥ ស្ថិតនៅសាលប្រជុំស្នាក់ការគណបក្សស្រុកទឹកឈូ ។
ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុកទាំងអស់ លោក លោកស្រីមេឃុំ ប្រធានគណបក្សឃុំ និងស្មៀនឃុំទាំងអស់ សរុបចំនួន ៥២នាក់ ស្រី ១១នាក់ ៕