នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង រួមជាមួយឯកឧត្តម ទេព ធន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ។
ក្នុងឱកាសនោះឯកឧត្តម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពថ្មី ដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សក្រុងបូកគោ ដើម្បីបន្តបេសកកម្មពង្រឹងសកម្មភាពនយោបាយបក្សនៅមូលដ្ឋាន។
ឯកឧត្តមប្រធាន អនុប្រធានទាំងពីរ បានថ្លែងនូវការកោតសរសើរ និងផ្តល់អនុសាសន៍គន្លឹះដល់យុវជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ និងខិតខំបម្រើប្រជាពលរដ្ឋដោយដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

❤3
ថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អាហារូបករណ៍ដល់និស្សិតជ័យលាភីឆ្នាំ សិក្សា២០២៥-២០២៦ ចំនួន ១ ២៧០នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន សមាជិកគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានគណបក្សស្រុកទឹកឈូ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារចំបាច់មួយចំនួនរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ស្ថិតនៅសាលប្រជុំស្នាក់ការគណបក្សស្រុទឹកឈូ ។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីគណៈអចិន្ត្រៃយ៍គណបក្សស្រុកទាំងអស់ លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុកទាំងអស់ សរុបចំនួន ៥៤នាក់ ស្រី ០៨នាក់ ៕
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីគណៈអចិន្ត្រៃយ៍គណបក្សស្រុកទាំងអស់ លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុកទាំងអស់ សរុបចំនួន ៥៤នាក់ ស្រី ០៨នាក់ ៕