គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.43K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាស្រុកដងទង់។
ក្នុងឱកាស​នោះ​ឯកឧត្តម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពថ្មី ដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សស្រុកដងទង់ ដើម្បីបន្តបេសកកម្មពង្រឹងសកម្មភាពនយោបាយបក្សនៅមូលដ្ឋាន។ ឯកឧត្តមប្រធាន បានថ្លែងនូវការកោតសរសើរ និងផ្តល់អនុសាសន៍គន្លឹះដល់យុវជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ និងខិតខំបម្រើប្រជាពលរដ្ឋដោយដោះស្រាយបញ្ហាប្រឈមនានានៅតាមខ្នងផ្ទះឱ្យមានប្រសិទ្ធភាពខ្ពស់។
5
លោកជំទាវ អ៊ុន សុគន្ធា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាសមាជិករដ្ឋសភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ ស្ដីពីសភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ។

ក្នុងកិច្ចផ្សព្វផ្សាយនេះដែរ លោកជំទាវក៏បានចាប់យកនូវចំណុចសំខាន់ៗនៅក្នុងកំណត់ត្រាស្តីពី វិធានការរាជរដ្ឋាភិបាល និងខ្លឹមសារសម្រាប់បញ្ជ្រាប ការយល់ដឹងដល់ស្រទាប់មហាជនពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យកម្ពុជាឆ្នាំ២០២៥ ព្រមទាំងបានណែនាំទៅដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ បន្តផ្សព្វផ្សាយទៅដល់សមាជិកបក្ស សកម្មជនរបស់គណបក្សនៅមូលដ្ឋានឲ្យជ្រួតជ្រាប ពីសភាពការណ៍ទូទៅនៃការងារគណបក្សលើមូលដ្ឋាននៃទិសដៅភារកិច្ចឆ្នាំ២០២៦ ឱ្យបានសមស្រប ប្រកបដោយប្រសិទ្ធភាព និងទទួលបាន លទ្ធផល ល្អប្រសើរ ។

ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានការងារចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ ប្រធានការងារចុះមូលដ្ឋានឃុំទាំង ១៣ឃុំ លោកប្រធានគណបក្សស្រុកលោក លោកស្រីសមាជិកគណៈអចិន្រ្តៃយ៍គណបក្សស្រុក លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុក លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ និងកងកម្លាំង លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាព ទាំង១៣ ឃុំ និងមេភូមិគ្រប់ៗភូមិ លោក លោកស្រីប្រធានយុវជនទាំង ៤ប្រភេទ និងសមាជិក សមាជិការសរុបចំនួន ៣៣៦នាក់ ស្រិី ៦៨នាក់៕

ព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ លោក​ ពេជ​ រដ្ឋា​ អនុ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋានស្រុកបន្ទាយមាស​ តំណាង​លោក​ ម៉ម​ ទូច​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កំពត​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ទូទៅ​របស់​គណបក្ស​ឆ្នាំ​២០២៥​ និង​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ​២០២៦​ នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​វត្ត​អង្គ​ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​។​ សមាសភាព​ចូលរួម​ទាំងអស់​ដែលអញ្ជើញ​មកពី​ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​ និង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ​ មានសរុប​ចំនួន​ ៣០នាក់​​ ស្រី​៥នាក់​។​
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង រួមជាមួយឯកឧត្តម ទេព ធន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ។

ក្នុងឱកាស​នោះ​ឯកឧត្តម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពថ្មី ដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សក្រុងបូកគោ ដើម្បីបន្តបេសកកម្មពង្រឹងសកម្មភាពនយោបាយបក្សនៅមូលដ្ឋាន។

ឯកឧត្តមប្រធាន អនុប្រធានទាំងពីរ បានថ្លែងនូវការកោតសរសើរ និងផ្តល់អនុសាសន៍គន្លឹះដល់យុវជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ និងខិតខំបម្រើប្រជាពលរដ្ឋដោយដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។
3