កិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ ការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ។
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាស្រុកដងទង់។
ក្នុងឱកាសនោះឯកឧត្តម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពថ្មី ដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សស្រុកដងទង់ ដើម្បីបន្តបេសកកម្មពង្រឹងសកម្មភាពនយោបាយបក្សនៅមូលដ្ឋាន។ ឯកឧត្តមប្រធាន បានថ្លែងនូវការកោតសរសើរ និងផ្តល់អនុសាសន៍គន្លឹះដល់យុវជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ និងខិតខំបម្រើប្រជាពលរដ្ឋដោយដោះស្រាយបញ្ហាប្រឈមនានានៅតាមខ្នងផ្ទះឱ្យមានប្រសិទ្ធភាពខ្ពស់។

❤5
លោកជំទាវ អ៊ុន សុគន្ធា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាសមាជិករដ្ឋសភា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ ស្ដីពីសភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ។
ក្នុងកិច្ចផ្សព្វផ្សាយនេះដែរ លោកជំទាវក៏បានចាប់យកនូវចំណុចសំខាន់ៗនៅក្នុងកំណត់ត្រាស្តីពី វិធានការរាជរដ្ឋាភិបាល និងខ្លឹមសារសម្រាប់បញ្ជ្រាប ការយល់ដឹងដល់ស្រទាប់មហាជនពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យកម្ពុជាឆ្នាំ២០២៥ ព្រមទាំងបានណែនាំទៅដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ បន្តផ្សព្វផ្សាយទៅដល់សមាជិកបក្ស សកម្មជនរបស់គណបក្សនៅមូលដ្ឋានឲ្យជ្រួតជ្រាប ពីសភាពការណ៍ទូទៅនៃការងារគណបក្សលើមូលដ្ឋាននៃទិសដៅភារកិច្ចឆ្នាំ២០២៦ ឱ្យបានសមស្រប ប្រកបដោយប្រសិទ្ធភាព និងទទួលបាន លទ្ធផល ល្អប្រសើរ ។
ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានការងារចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ ប្រធានការងារចុះមូលដ្ឋានឃុំទាំង ១៣ឃុំ លោកប្រធានគណបក្សស្រុកលោក លោកស្រីសមាជិកគណៈអចិន្រ្តៃយ៍គណបក្សស្រុក លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុក លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ និងកងកម្លាំង លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាព ទាំង១៣ ឃុំ និងមេភូមិគ្រប់ៗភូមិ លោក លោកស្រីប្រធានយុវជនទាំង ៤ប្រភេទ និងសមាជិក សមាជិការសរុបចំនួន ៣៣៦នាក់ ស្រិី ៦៨នាក់៕
ព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦