គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.43K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្តប្រជាជន​កម្ពុជា​ខេត្ត​កំពត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សខេត្ត។
1
កិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ ការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ។
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាស្រុកដងទង់។
ក្នុងឱកាស​នោះ​ឯកឧត្តម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពថ្មី ដល់ថ្នាក់ដឹកនាំ និងសមាជិកយុវជនគណបក្សស្រុកដងទង់ ដើម្បីបន្តបេសកកម្មពង្រឹងសកម្មភាពនយោបាយបក្សនៅមូលដ្ឋាន។ ឯកឧត្តមប្រធាន បានថ្លែងនូវការកោតសរសើរ និងផ្តល់អនុសាសន៍គន្លឹះដល់យុវជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ និងខិតខំបម្រើប្រជាពលរដ្ឋដោយដោះស្រាយបញ្ហាប្រឈមនានានៅតាមខ្នងផ្ទះឱ្យមានប្រសិទ្ធភាពខ្ពស់។
5