ព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉ម ទូច ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានដឹកនាំ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរចុះមូលដ្ឋាននៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដេីម្បីជួបជុំសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំវត្តអង្គខាងត្បូង និង ពិនិត្យមេីលសភាពការណ៍បក្ស នៅក្នុងឃុំ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ពីសំណាក់ គណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ និងគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ មានសរុបចំនួន ២៨នាក់ ស្រី៣នាក់៕

នាព្រឹកថ្ងៃសៅរិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៥
លោក ឃឹម សាមី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង រួមជាមួយ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិអន្លង់ព្រីង ចំនួន ៣០គ្រួសារ នៅចំណុចត្រពាំងសហគមន៍មួយកន្លែង ដើម្បីជម្រុញឱ្យពលរដ្ឋមានការដំដុះ ចិញ្ចឹមសត្វ និងប្រើប្រាស់ទឹកឲ្បបានត្រឹមត្រូវ។
ក្នុងនោះលោកប្រធានក្រុមការងារ ក៍បានចែកជូនសារ៉ុងចំនួន ៣០និង ដើមឈើ ធ្នុង បេង នាងនួន ដើម្បីដាំជុំវិញត្រពាំង ចំនួន ១៥០ដើម ជាការលើកទឹកចិត្តដល់ប្រជាសហគមន៍ផងដែរ៕

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំគណៈប្រតិភូខេត្តកំពត ចូលរួមពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនពលីជីវិត
----------------------------------------
នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានដឹកនាំគណៈប្រតិភូខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនចំនួន ២រូប ដែលមួយរូបមានទីកញនៅក្នុងស្រុកទឹកឈូ និងមួយរូបទៀតមានទីលំនៅក្នុងក្រុងកំពត ខេត្តកំពត។
វីរៈយុទ្ធជនទាំង ២រូប រួមមាន៖ ១- លោកអនុសេនីយ៍ឯក សេង សម្បត្តិ មានទីលំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត. ២- លោកនាយចំណង់ កយ សម្បត្តិ មានទីលំនៅក្នុងករុងកំពត ខេត្តកំពត. វីរៈយុទ្ធជនទាំងពីររូប បានពលីជីវិតយ៉ាងអង់អាចក្លាហានលើសមរភូមិប្រយុទ្ធ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ។ មរណភាពរបស់វីរៈយុទ្ធជនទាំងពីររូប គឺជាការបាត់បង់ដ៏ធំធេងមួយ សម្រាប់គ្រួសារ សាច់ញាតិ និងជាតិមាតុភូមិ ព្រោះលោកទាំងពីរ ជាយោធាជួរមុខស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ពីប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ជូនដល់គ្រួសារវីរៈយុទ្ធជនពលីទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានប្តេជ្ញាចិត្តបន្តយកចិត្តទុកដាក់ និងជួយគាំទ្រគ្រួសារវីរៈយុទ្ធជនទាំងពីរ ក្នុងការរៀបចំអនាគតកូនចៅឲ្យមានភាពល្អប្រសើរ និងថ្កុំថ្កើងបន្តទៅមុខ។
ស្ថិតក្នុងទុក្ខសោកដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនទាំងពីររូប សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

❤1
ញត្តិថ្កោលទោស របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាលនិងយោធាថ រយៈ ពេល ១៨ថ្ងៃមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនមកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំង នឹងអធិបតយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទដូចជា យន្តហោះ ចម្បាំង F-16 និង T-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅ តាមបណ្តាខេត្តជាប់ព្រំដែន និងចូលដែនអធិបតយ្យកម្ពុជា ជាង៩០គីឡូម៉ែត្រពីព្រំដែន ជាពិសេសការវាយប្រហារនៅខេត្ត បាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៥។