គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.43K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ លោក​ ម៉ម​ ទូច​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពត​ បាន​ដឹក​នាំ​ លោក​ លោក​ស្រី​ ជា​អនុប្រធាន​ សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​ចុះ​មូលដ្ឋាន​នៅ​ឃុំ​វត្ត​អង្គ​ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​ ដេីម្បី​ជួប​ជុំ​សំណេះសំណាល​សួរ​សុខទុក្ខសមាជិក​ សមាជិកា​ នៃ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ​វត្ត​អង្គ​ខាង​ត្បូង​ ​និង​ ពិនិត្យ​មេីល​សភាពការណ៍​បក្ស​ នៅ​ក្នុង​ឃុំ​។​

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ពីសំណាក់ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មន្ទីរ​ និង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ឃុំ​ មានសរុប​ចំនួន ២៨នាក់​​ ស្រី​៣នាក់​៕
នាព្រឹកថ្ងៃសៅរិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២៥
លោក ឃឹម សាមី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង រួមជាមួយ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិអន្លង់ព្រីង ចំនួន ៣០គ្រួសារ នៅចំណុចត្រពាំងសហគមន៍មួយកន្លែង ដើម្បីជម្រុញឱ្យពលរដ្ឋមានការដំដុះ ចិញ្ចឹមសត្វ និងប្រើប្រាស់ទឹកឲ្បបានត្រឹមត្រូវ។

ក្នុងនោះលោកប្រធានក្រុមការងារ ក៍បានចែកជូនសារ៉ុងចំនួន ៣០និង ដើមឈើ ធ្នុង បេង នាងនួន ដើម្បីដាំជុំវិញត្រពាំង ចំនួន ១៥០ដើម ជាការលើកទឹកចិត្តដល់ប្រជាសហគមន៍ផងដែរ៕
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំគណៈប្រតិភូខេត្តកំពត ចូលរួមពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនពលីជីវិត
----------------------------------------
នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានដឹកនាំគណៈប្រតិភូខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនចំនួន ២រូប ដែលមួយរូបមានទីកញនៅក្នុងស្រុកទឹកឈូ និងមួយរូបទៀតមានទីលំនៅក្នុងក្រុងកំពត​ ខេត្តកំពត។

វីរៈយុទ្ធជនទាំង ២រូប រួមមាន៖​ ១- លោកអនុសេនីយ៍ឯក សេង សម្បត្តិ មានទីលំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត.​ ២- លោកនាយចំណង់ កយ សម្បត្តិ​ មានទីលំនៅក្នុងករុងកំពត ខេត្តកំពត.​ វីរៈយុទ្ធជនទាំងពីររូប បានពលីជីវិតយ៉ាងអង់អាចក្លាហានលើសមរភូមិប្រយុទ្ធ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ។​ មរណភាពរបស់វីរៈយុទ្ធជនទាំងពីររូប គឺជាការបាត់បង់ដ៏ធំធេងមួយ សម្រាប់គ្រួសារ សាច់ញាតិ និងជាតិមាតុភូមិ ព្រោះលោកទាំងពីរ ជាយោធាជួរមុខស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ពីប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ជូនដល់គ្រួសារវីរៈយុទ្ធជនពលីទាំងពីរ។​ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានប្តេជ្ញាចិត្តបន្តយកចិត្តទុកដាក់ និងជួយគាំទ្រគ្រួសារវីរៈយុទ្ធជនទាំងពីរ ក្នុងការរៀបចំអនាគតកូនចៅឲ្យមានភាពល្អប្រសើរ និងថ្កុំថ្កើងបន្តទៅមុខ។

ស្ថិតក្នុងទុក្ខសោកដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនទាំងពីររូប សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
1