គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ព្រឹកថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម ម៉ៅ​ ធនិន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជើញចូលរួម ក្នុងពិធីរំលាយសព (បូរជាសព) ឯកឧត្តម ញ៉ូវ សាឯម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា (អតីតប្រធាន ក្រុមប្រឹក្សាខេត្តកំពត) ដែលបានប្រារព្ធធ្វើឡើងក្នុងបរិវេណ វត្តសុវណ្ណសាគរ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ឯកឧត្តម ញ៉ូវ សាឯម បានទទួលមរណភាព នៅថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣២ នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ៕
2
ព្រឹកអាទិត្យថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ៅ ធនិន សមាជិកគណៈកម្មាធិការ កណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សស្រុកបន្ទាយមាស នៅសាលប្រជុំគណ​បក្សស្រុក៕
1
រសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ៅ ធនិន សមាជិកគណៈកម្មាធិការ កណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សក្រុងបូកគោ នៅសាលប្រជុំគណ​បក្សក្រុង៕