គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៤ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ មិថុនា ១៩៥១-ថ្ងៃទី២៨ មិថុនា ២០២៥ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធជារៀងរាលឆ្នាំ។ ជាមួយគ្នានេះដែរ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការគណបក្សក្រុងបូកគោ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទេព ធន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានថ្នាក់ជាតិ ក្រុមការងារគណបក្សថ្នាក់ខេត្ត ក្រុមការងារគណបក្សថ្នាក់ក្រុង ក្រមការងារគណបក្សមូលដ្ឋានសង្កាត់ទាំង៣ សរុបចំនួន ៦០០នាក់ ស្រី ១២៨ នាក់។
2
រសៀលថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ៅ​ ធនិន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សខេត្ត​ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត៕
2
ថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ បានរៀបចំពិធីអបរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥ ) ក្រោមអធិបតីភាពលោកជំទាវ អ៊ុន សុគន្ធា សមាជិកគណៈកម្មធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកសភាមណ្ឌលកំពត និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ ស្ថិតនៅសាលប្រជុំគណបក្សស្រុកទឹកឈូ ។

ក្នុងពិធីបិទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានការងារចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ ប្រធានការងារចុះមូលដ្ឋានឃុំទាំង ១៣ឃុំ  លោកប្រធានគណបក្សស្រុកលោក លោកស្រីសមាជិកគណៈអចិន្រ្តៃយ៍គណបក្សស្រុក លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុក លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ និងកងកម្លាំង លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាព ទាំង១៣ ឃុំ និងមេភូមិគ្រប់ៗភូមិ លោក លោកស្រីប្រធានយុវជនទាំង ៤ប្រភេទ និងសមាជិក សមាជិការ សរុបចំនួន ៣៧៩នាក់៕