នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
គណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយមាស បានរៀបចំពិធីអបរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ក្រោមអធិបតីភាព លោក ឆាយ សន ប្រធានគណបក្សស្រុក នៅសាលប្រជុំគណបក្សស្រុក។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈអចិន្រ្តៃយ៍ គណបក្សស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានយុវជនទាំង ០៤ប្រភេទ សរុបចំនួន ៣៧៤នាក់ ស្រី ១១២នាក់៕

👍2
នៅរសៀលថ្ងៃសៅរ៍ ៧រោជ ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ អមដំណើរដោយដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាលក្រហមស្រុក និងលោក លោកស្រីអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក កម្លាំងទាំងបី លោក លោកស្រីមេឃុំគ្រប់ឃុំ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក សាន ស្មាន់ អតីតសមាជិកក្រុមប្រឹក្សាស្រុក បានទទួលមរណភាព នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅលំនៅឋានភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ក្នុងនោះដែរឯកឧត្តមបណ្ឌិត បាននាំយកថវិកាសរុបចំនួន២លាន ប្រគល់ជូនក្រុមគ្រួសារសព និងបានប្រគេនស្លាដកចំនួន៩ និងបច្ច័យសរុប ៤៥ម៉ឺនរៀល ដល់ព្រះសង្ឃចំនួន ៩អង្គផងដែរ។
❤1
នារសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤
គណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ បានរៀបចំពិធីអបអរសាទរផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីការចាត់តាំងក្រុមការងារគណកប្សចុះមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ នៅស្នាក់ការគណបក្សស្រុក ។
ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ថូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានទី១ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ សរុបទាំងចំនួន ២៤៥នាក់។