គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រារព្ធធ្វើមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១ - ២៨.មិថុនា.២០២៤) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត នាសាលសន្និសិទបូកគោ។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រះសង្ឃ គណៈអ៊ីម៉ាំខេត្ត និងយុវជនទាំង៣ប្រភេទ សរុបចំនួន ១,១៤៩អង្គ/នាក់៕
1👍1
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤

គណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ  បានរៀបចំពិធីអបរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ក្រោមអធិបតីភាព លោក សៅ សំបូរ ប្រធានគណបក្សស្រុកស្ដីទី  នៅសាលប្រជុំគណបក្សស្រុក។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈអចិន្រ្តៃយ៍ គណបក្សស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានយុវជនទាំង ០៤ប្រភេទ សរុបចំនួន ៣២៧នាក់ ៕
2
ព្រឹកថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤

គណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច បានរៀបចំពិធីអបរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ក្រោមអធិបតីភាព លោក អ៊ុង វណ្ណារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក លោក អ៊ុម ស៊ីណាត ប្រធានគណបក្សស្រុក លោក អូន ខន អនុប្រធានគណបក្សស្រុក  នៅសាលប្រជុំគណបក្សស្រុក ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីគណៈអចិន្រ្តៃយ៍ គណបក្សស្រុក លោក លោកស្រីគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានយុវជនទាំង ០៤ប្រភេទ សរុបចំនួន ២៣២នាក់ ៕
👍2