គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
219 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។
2
សេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរធម្មការ និងសាសនាខេត្តកំពត ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេក ប៊ុកឈ្មោះ Jame Sok Show កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដោយបង្ហោះនូវខ្លឹមសារចោទប្រកាន់ថា (ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបាន រំលោភយកដីភ្នំជ្វា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន) ធ្វើអោយមានការភាន់ច្រឡំពីសាធារណៈមតិ។
សារលិខិត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤
គោលនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ខិតខំធានាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម។
នៅព្រឹកថ្ងែសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក នៃខេត្តកំពត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី សមាជិក គណៈកម្មាធិការគណបក្សមន្ទីរជុំវិញខេត្ត ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ បូកគោ ខេត្តកំពត។

ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក នៃខេត្តកំពត អាណត្តិទី៤ ក្នុងខេត្តកំពត មានការចូលរួមពីសមាជិក សមាជិកា គណបក្សខេត្ត និងសមាជិក សមាជិកា មកពីបណ្តាក្រុង-ស្រុក សរុបចំនួន ១,១៤៨នាក់។

នៅថ្ងៃទី១ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត អសកល ហើយដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤បន្តទៀត។

ឯកឧត្តមបណ្ដិត ប៉ែន ស៊ីម៉ន បានសំណូមពរដល់បេក្ខភាព និងអង្គបោះឆ្នោតក្រុមប្រឹក្សាស្រុក ខេត្តទាំងអស់ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំនិងថែទាំសុខភាពឲ្យបានល្អ ហើយទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នរក្សាឯកសារពាក់ព័ន្ធនិងការបោះឆ្នោតឱ្យបានត្រឹមត្រូវហើយក្នុងកំលុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៤ ហើយត្រូវសម្រាក់និងរក្សាភាពស្ងៀមស្ងាត់១ថ្ងៃមុនពេលបោះឆ្នោតគឺថ្ងៃសៅរ៏ទី២៥ខែឧសភាឆ្នាំ២០២៤ ។

សូមឲ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា គ្រប់រូប ត្រូវគោរពទៅតាមការណែនាំរបស់គណបក្សនិងបទបញ្ជានីតិវិធី ច្បាប់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានកំណត់ និងជៀសវាងបញ្ហានានាក្នុងកំលុងពេលឃោសនា ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរក្នុងនាមជាគណបក្សនយោបាយដឹកនាំប្រទេស និងសូមឲ្យក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី២៦ ខែឧសភាឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ៕
5
រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការគណកម្មាធិការគណបក្សស្រុកអង្គរជ័យ បានប្រារព្វពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៑ុនរឿន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានចុះជួយខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានចុះជួយស្រុកអង្គរជ័យ ដែលមានវត្តមាន ឯកឧត្តម លោកជំទាវ ប្រធានក្រុម អនុប្រធានក្រុមគណបក្សចុះជួយមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារថ្នាក់ស្រុក បេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ បំរុង បេក្ខជនក្រុមប្រឹក្សាស្រុកពេញសិទ្ធិ បំរុង និងអង្គបោះឆ្នោតសរុបចំនួន ១៤៦នាក់ ស្រី ២១នាក់។