នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាមួយថ្នាក់ដឹកនាំគណបក្សក្នុងខេត្តទាំងអស់ នៅសាលសន្និសីទបូកគោ៕
❤2
ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត សូមធ្វើការបដិសេធទាំងស្រុងនូវការអត្ថាធិប្បាយរបស់លោក ចេម សុខ ដែលជាអ្នកវិភាគក្រៅស្រុកគ្មានហេតុផល បានលើកឡើងក្នុងបណ្តាញសង្គមតាមការផ្តល់ព័ត៌មានរបស់ក្រុមមនុស្សបាត់បង់ផលប្រយោជន៍មួយចំនួនតូច ធ្វើអោយមានការភាន់ច្រឡំពីសាធារណៈមតិ។ ប្រជាពលរដ្ឋក្នុងខេត្តកំពតបានដឹងច្បាស់ពីឯកឧត្តម ម៉ៅ ធនិន ដែលលោកតែងតែគិតគូពីផលប្រយោជន៍ ក៏ដូចសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ល្អបំផុតរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពត។
គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។
❤2
សេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរធម្មការ និងសាសនាខេត្តកំពត ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេក ប៊ុកឈ្មោះ Jame Sok Show កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដោយបង្ហោះនូវខ្លឹមសារចោទប្រកាន់ថា (ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបាន រំលោភយកដីភ្នំជ្វា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន) ធ្វើអោយមានការភាន់ច្រឡំពីសាធារណៈមតិ។
សារលិខិត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤