(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រៃវៀន បានជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកាគណបក្ស ក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ៧នាក់ និងឆ្លងទន្លេរចំនួន ១៤នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ ក្រុមការងារគណបក្សឃុំ ប្រជាការពារ និងថវិកាសម្រាប់កម្មវិធីសំណេះសំណាលផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤4
(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល សមាជិកាគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងមន្ត្រីគណបក្ស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:អចិន្ត្រៃយ៌ និងសមាជិក សមាជិកា គណ:កម្មាធិការគណបក្សក្រសួង គណ:កម្មាធិការគណបក្សមូលដ្ឋាន សាខាបក្ស ប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនោះ មានការប្រកាសនូវសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងមន្ត្រីគណបក្ស ដោយ ឯកឧត្តម កឹម ស៊ីថន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង និងជាប្រធានគណៈចាត់តាំង បានប្រកាសនូវសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងមន្ត្រីគណបក្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារបក្សឱ្យកាន់តែល្អប្រសើរ និងបានធ្វេីការផ្សព្វផ្សាយឯកសារចំនួន ២រួមមាន៖ ១)-សេចក្តីសម្រេចលេខ ១៤៣/០៤២៦ សស.គក ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និង ២)-ជំនួយស្មារតីស្តីពីក្រមសីលធម៌សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្សក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ ជូនដល់សមាជិក សមាជិកានៃអង្គប្រជុំផងដែរ។

❤3