គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម
664 subscribers
2.6K photos
1 video
920 links
ស្វាគមន៍មកកាន់ឆាណែលគណបក្សប្រជាជនកម្ពុជា នៃក្រសួងពាណិជ្ជកម្ម។

សូមជម្រាបជូនថារាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​ឆាណែល​នេះ។

សូមអរគុណ!
Download Telegram
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនដើម្បីឧបត្ថម្ភជូនចាស់ជរា ជនពិការ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៦នាក់ ស្ថិតនៅភូមិត្រពាំងអញ្ចាញ និងភូមិក្បាលដំរី ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីនោះ លោកជំទាវប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅស្នាក់ការគណបក្សឃុំបឹងណាយ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ លោក លោកស្រីក្រុមការងារថ្នាក់ស្រុក គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិទាំង១៧ ស្មៀនឃុំ-ជំនួយការរដ្ឋបាល និងក្រុមប្រជាការពារភូមិ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម សិរីវង្ស ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំតុងរ៉ុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សមូលដ្ឋានឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋាន គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សាខាបក្សអនុវិទ្យាល័យ និងសាខាបក្សសាលាបឋមសិក្សា ជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបានផ្សព្វផ្សាយឯកសារជំនួយស្មារតី លើចំណុចសំខាន់មួយចំនួន នៃសភាពការណ៍ខែមេសា របស់គណៈឃោសនាអប់រំ ព្រមទាំងលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្មីៗនេះ។

បន្ថែមពីនេះ អង្គប្រជុំបានលើកឡើងអំពីផែនការសកម្មភាពដើម្បីត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដោយសង្កត់ធ្ងន់លើដំណាក់កាលទី១ នៃដំណើរការបោះឆ្នោត ព្រមទាំងបានណែនាំឱ្យសាខាបក្សទាំង១៤ ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងសមាជិកបក្សតាមភូមិឡើងវិញ ពង្រឹងការគ្រប់គ្រងសមាជិកបក្សឱ្យបានណែន ក្តាប់ឱ្យបានសមាជិកដែលកំពុងចំណាកស្រុកក្នុង និងក្រៅប្រទេស ដើម្បីពេលបោះឆ្នោតធានាឱ្យបាន សមាជិក ១រូប គឺជាសម្លេងគាំទ្រគណបក្ស១សន្លឹក។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនសមាជិកសមាជិកាគណបក្សដែលជាស្រ្តីទើបឆ្លងទន្លេចំនួន ៤នាក់ មន្រ្តីស្នាក់ការនិងមន្រ្តីប្រចាំការស្នាក់ការ ព្រមទាំងបានឧបត្ថម្ភការចំណាយ លើការដាក់លូកាត់ថ្នល់ ចំនួន ៧កង់ ក្នុងមូលដ្ឋានឃុំ ផងដែរ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3
(ព្រៃឈរ, កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំល្វា ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនសមាជិកសមាជិកាគណបក្សនៅទីស្នាក់ការគណបក្សឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សស្រុកព្រៃឈរ ថ្នាក់ដឹកនាំគណបក្សឃុំល្វា និងសាខាបក្សភូមិទាំង១០ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់សមាជិកសមាជិកាគណបក្សដែលមានសមាជិកគ្រួសារទើបទទួលមរណភាពចំនួន ២នាក់ និងឆ្លងទន្លេរ ១៣នាក់ ព្រមទាំងបានឧបត្ថម្ភដល់គណបក្សមូលដ្ឋានឃុំ ភូមិ និងក្រុមការងារការងារផ្សេងៗ ផងដែរ។

នៅថ្ងៃខែឆ្នាំដដែលនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានបន្តដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែតុលាឧសភា ឆ្នាំ២០២៦ របស់ប្រធានស្នាក់ការគណបក្សឃុំល្វា សាខាបក្សភូមិទាំង ១០ និងពិនិត្យពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមដែលកើតមាន ព្រមទាំងណែនាំនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារគណបក្សចុះជួយឃុំល្វា បានលើកជម្រាបជូនអង្គប្រជុំដើម្បីយកចិត្តទុកដាក់ និងបន្តរំលឹកជូនដល់ប្រជាពលរដ្ឋនូវកិច្ចការសំខាន់ចំនួន ៤ រួមមាន  ៖
   _  ត្រូវចូលរួមដោយឥតសំចៃក្នុងការគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជានិងជួយផ្តល់កម្លាំងចិត្តជូនដល់វិរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងតស៊ូនៅសមរភូមិមុខ 
_  ត្រូវយកចិត្តទុកដាក់ក្នុងការបន្តពង្រឹងនិងពង្រីកបន្ថែមសមាជិកបក្ស
   _   ត្រូវបង្កើនសាមគ្គីភាពក្នុងជួរគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិទាំង ១០  ជាមួយប្រជាពលរដ្ឋ
_ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យសុពលភាពអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋ៕
...
ភ្ជាប់ទំនាក់ទំនងជាមួយយើង៖
Connect with Us:
🌐 Facebook
🌐 Telegram
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1