វិភាគទានច្បាប់
2.22K subscribers
507 photos
9 videos
22 files
110 links
នេះជា Telegram Channel ផ្លូវការរបស់វិភាគទានច្បាប់ បង្កើតឡើងក្នុងគោលបំណងចែករំលែកឯកសារច្បាប់ទាក់ទងនឹងផ្នែករដ្ឋប្បវេណី និងបណ្តុំនៃព័ត៌មានដែលទាក់ទងនឹងការបណ្តុះបណ្តាល នៅក្នុងកម្មវិធីវិភាគទានច្បាប់។
Download Telegram
[English Below]
ថ្ងៃចុងក្រោយនៃការទទួលពាក្យសុំប្រឡងយកអាហារូបករណ៍និស្សិតឆ្នើមចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី១០!

មិត្តនិស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំចូលរួមប្រឡងតាមបែបបទដែលមានកំណត់ក្នុងផុស្ទ័រខាងក្រោម ចាប់ពីពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ម៉ោង ១៧:៣០។
បេក្ខជនដែលប្រឡងជាប់អាហារូបករណ៍និស្សិតឆ្នើម អាចចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី១០ (ទាំងវគ្គសារធាតុ និងវគ្គនីតិវិធី) ដោយឥតបង់ថ្លៃ។ គួរបញ្ជាក់ផងដែរថា វគ្គសិក្សានេះ មានរយៈពេលយ៉ាងហោចណាស់ ១០ ខែ ដោយសិក្សាលើប្រធានបទផ្សេងៗនៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។
ការប្រឡងអាហារូបករណ៍និស្សិតឆ្នើមប្រព្រឹត្តទៅជា ២ដំណាក់កាល ដោយចាប់ផ្ដើមពីការប្រឡងវិញ្ញាសាសរសេរដែលជ្រើសរើសបេក្ខជនមានពិន្ទុខ្ពស់ជាងគេចំនួន ៣០នាក់ ដើម្បីបន្តទៅប្រឡងវិញ្ញាសាផ្ទាល់មាត់។ ក្នុងការក្លាយជានិស្សិតជ័យលាភីអាហារូបករណ៍និស្សិតឆ្នើម បេក្ខជនត្រូវបំពេញលក្ខខណ្ឌ ២គឺ មានពិន្ទុចាប់ ៧០%នៃពិន្ទុសរុប (វិញ្ញាសាសរសេរ+វិញ្ញាសាផ្ទាល់មាត់) និងស្ថិតក្នុងលំដាប់បេក្ខជនមានពិន្ទុខ្ពស់ជាងគេ ១៥នាក់ដំបូង។
-សម្រាប់ការដាក់ពាក្យសុំដោយផ្ទាល់៖https://drive.google.com/.../1EGnS9YqN26X20e7IFr3p4ZxeyWc...
-សម្រាប់ការដាក់ពាក្យសុំតាមអនឡាញ៖ https://forms.gle/pC2m6bCAjKFAjxYQ8
-ទីតាំងដាក់ពាក្យសុំដោយផ្ទាល់៖ https://maps.app.goo.gl/MGPfvQxJxeDq82Rz8
សម្រាប់ព័ត៌មានបន្ថែម៖
១. កញ្ញា សូត សួន 069 935 389
២. លោក ម៉ៅ សុជាតិ 077 682 046
===============
Last Chance to Register!

Students who are interested in sitting for the Outstanding Student Scholarship Examination for 10th Batch Training Course may submit their registrations in accordance with the requirements specified in the poster below. Registrations will be accepted from the date of this announcement until 6 March 2026 by 17:30.
Candidates who successfully obtain the Outstanding Student Scholarship will be entitled to enroll in the 10th Batch Training Course free of charge. Please note that the training course has a minimum duration of 10 months and covers various topics related to the Civil Code and the Code of Civil Procedure.
The scholarship examination will be conducted in two stages. It will begin with a written examination, from which the top 30 candidates with the highest scores will be selected to proceed to the oral examination. To be awarded the Outstanding Student Scholarship, candidates must fulfill two conditions: (1) obtain a minimum overall score of 70% (written and oral examinations combined), and (2) rank among the top 15 candidates with the highest total scores.
For further information, please contact:
1. Ms. Soth Soun 069 935 389
2. Mr. Mao Socheat 077 682 046
❤1
[English Below]
ការអប់រំប្រកបដោយបរិយាបន្ន ពិតជាមិនអាចខ្វះបាននូវកម្មវិធីសិក្សាមួយដ៏សម្បូរបែប។ ការធ្វើបន្ទាន់សម័យកម្មវិធីសិក្សាដែលមានស្រាប់ ជាការចាំបាច់ណាស់ ចំពោះកម្មវិធីបណ្ដុះបណ្ដាលមួយ ហើយនេះជាឆន្ទៈរបស់វិភាគទានច្បាប់ ក្នុងការធ្វើបច្ចុប្បន្នភាពនូវកម្មវិធីសិក្សារបស់ខ្លួនឱ្យមានភាពសមស្របនឹងបរិបទនៃការអប់រំបែបឌីជីថល។

ដើម្បីសម្រេចបាននូវគោលដៅបន្ទាន់សម័យកម្មវិធីសិក្សាប្រកបដោយបរិយាបន្ន វិភាគទានច្បាប់នឹងរៀបចំវេទិកាស្តីពីបន្ទាន់សម័យកម្មវិធីសិក្សាក្នុងគោលបំណងបង្ហាញនូវកម្មវិធីសិក្សាថ្មីរបស់វិភាគទានច្បាប់ និងបើកឱ្យមានកិច្ចពិភាក្សា ព្រមទាំងការបញ្ចេញនូវមតិយោបល់ជាធាតុចូលក្នុងការធ្វើបន្ទាន់សម័យកម្មវិធីសិក្សា ក៏ដូចជាផ្តល់នូវព័ត៌មានថ្មីៗបន្ថែមទៀតអំពីកម្មវិធីសិក្សារបស់វិភាគទានច្បាប់ដល់និស្សិតច្បាប់ អ្នកអនុវត្តច្បាប់ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់។

ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈ៖
https://forms.gle/RH5T6gNZaLTbMDjd6

ទំនាក់ទំនងព័ត៌មានបន្ថែម តាមរយៈតេលេក្រាមក្នុងផុស្ទ័រ។
———————
Inclusive education cannot be achieved without a rich and comprehensive curriculum. Updating an existing curriculum is therefore essential for any training program. This reflects the commitment of Contribution of Law (CL) to modernize its curriculum so that it aligns with the context of digital education.

To achieve the goal of an inclusive and updated curriculum, CL will organize a forum on CL's Curriculum Modernization. The forum aims to present CL’s new curriculum and open space for discussion, as well as to gather feedback as input for the curriculum update. It will also provide additional updated information about CL’s curriculum to law students, legal practitioners, and legal professionals.

Those who are interested may register via:
https://forms.gle/RH5T6gNZaLTbMDjd6

For more information, please contact us via Telegram as indicated on the poster.
❤4
[English Below]
២៨ មីនា ២០១៥-២៨ មីនា ២០២៦ នៃបេសកកម្មរបស់យើង ក្រោមទិសស្លោក «រួមគ្នាបង្កើនចំណេះដឹង ដើម្បីទាំងអស់គ្នា»

ចាប់ផ្តើមពីការបង្កើតសិក្ខាសាលាតូចមួយ
សម្រាប់និស្សិតមួយក្រុម វិភាគទានច្បាប់បានបោះជំហានលើមាគ៌ានៃការបណ្តុះបណ្តាល អស់រយៈពេល១១ឆ្នាំមកហើយ ដែលបង្កើតឱ្យមានចលនានៃការចែករំលែក ចលនានៃការសិក្សានិងការផ្លាស់ប្តូរ និងការបង្កើតថ្មី។

៤០១៨ ថ្ងៃដែល​វិភាគទានច្បាប់មិនត្រឹម​ជាកម្មវិធីចែករំលែកចំណេះដឹងតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាសហគមន៍មួយនៃការប្រមូលផ្តុំអ្នកច្បាប់ ដើម្បីរៀនសូត្របន្ថែម និងរីកចម្រើនជាមួយគ្នា។ ពីមួយឆ្នាំទៅមួយឆ្នាំ​ វិភាគទាន​ច្បាប់តែងតែអភិវឌ្ឍកម្មវិធីសិក្សារបស់ខ្លួន ឱ្យកាន់តែធំ លម្អិត និងច្បាស់លាស់ ក្នុងគោលដៅចែករំលែកចំណេះដឹងប្រកបដោយ
ប្រសិទ្ធភាព និងគុណភាព។

នៅក្នុងឆ្នាំ២០២៤ យើងបានរៀបចំគម្រោងសរសេរសៀវភៅនីតិសន្តតិកម្ម ដែលជាវណ្ណកម្មថ្មីក្នុងវិស័យច្បាប់ សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិត ហើយគម្រោងនេះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ។

នៅក្នុងឆ្នាំ២០២៥ យើងបានរៀបចំការប្រកួតច្បាប់ដែលមិនធ្លាប់មាន គឺ «វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២» ជាកម្មវិធីដែលលើកកម្ពស់ ជំរុញ និងលើកទឹកចិត្ត និស្សិតច្បាប់ជាស្ត្រី ឱ្យទទួលបាននូវភាពក្លាហាន សមត្ថភាព ការទទួលខុសត្រូវ និងសក្តានុពលក្នុងភាពជាស្ត្រី។

នៅឆ្នាំ២០២៦នេះ យើងនឹងរៀបចំកម្មវិធីមួយគឺ «វេទិកាបន្ទាន់សម័យកម្មវិធីសិក្សា» ដែលជា វេទិកាជជែកពិភាក្សា ផ្លាស់ប្តូរមតិយោល់ ព្រមទាំងសំណូមពរផ្សេងៗ ពីអ្នកចូលរួម ដើម្បីជាធាតុចូលក្នុងការបន្តអភិវឌ្ឍកម្មវិធីសិក្សារបស់វិភាគទានច្បាប់ ឱ្យកាន់តែប្រសើរឡើង ស្របនឹងទិសស្លោក «បន្ទាន់សម័យកម្មវិធីសិក្សា គុណវុឌ្ឍិអ្នកបណ្តុះបណ្តាល ជាចលករនៃការចែករំលែកដ៏មានសក្តានុពល»។

ថ្ងៃនេះ មិនមែនជាការរំលឹកត្រឹមតែ «១១ ឆ្នាំ» នៃការបង្កើតវិភាគទានច្បាប់តែប៉ុណ្ណោះទេ
ប៉ុន្តែវាជាការរំលឹកនូវពេលវេលា ១១ ឆ្នាំនៃការតស៊ូ ១១ ឆ្នាំនៃចក្ខុវិស័យ និង ១១ ឆ្នាំនៃការបង្កើតគុណតម្លៃសម្រាប់សង្គម។

សូមអរគុណចំពោះការជឿជាក់ ការគាំទ្រ និងការចូលរួមពីគ្រប់ភាគីទាំងអស់ ដែលបានធ្វើឱ្យដំណើរនេះក្លាយជាការពិត ហើយនឹងបន្តរួមដំណើរជាមួយវិភាគទានច្បាប់។

សមត្ថភាព ការទទួលខុសត្រូវ តម្លាភាព ការគាំទ្រ និងលើកទឹកចិត្ត ជាគុណតម្លៃនៃវិភាគទានច្បាប់

អបអរសាទរ ខួប១១ឆ្នាំ នៃការបង្កើតវិភាគទានច្បាប់
#CL11thAnniversary
—————————
28/3/2015 – 28/3/2026: CL's Mission is going under the quote "Together We Share, Together We Gain"

Starting from a small seminar to a group of students, Contribution of Law has embarked on a journey of training and capacity-building for 11 years, creating a movement of knowledge sharing, a movement of learning and exchange, and a spirit of innovation.

For 4,018 days, CL has not only been a knowledge-sharing program, but also a community that brings together legal professionals to learn and grow together. Year after year, CL has continuously developed its curriculum—making it broader, more detailed, and clearer—with the goal of delivering knowledge effectively and with high quality.

In 2024, we initiated a project to write a book on succession law—an innovative and diverse contribution to the legal field. This project is still ongoing.

In 2025, we organized an unprecedented legal competition: "Women Legal Contest– Season 2", a program aimed at empowering, motivating, and encouraging female law students to develop courage, competence, responsibility, and their full potential as women.

In 2026, we will organize a forum on "CL's Curriculum Modernization", a platform for discussion, exchange of ideas, and gathering feedback from participants. This will serve as valuable input for further improving CL’s curriculum, in line with our slogan: A Modernized Curriculum and Qualified Trainers: Driving the Utmost Potential of CL’s Knowledge-Sharing Mission.

Today is not merely a celebration of our 11th Anniversary, but a reflection on 11 years of perseverance, 11 years of vision, and 11 years of value creation for society.

We sincerely thank all partners and supporters for their trust, support, and participation in making this journey possible—and for continuing to move forward together with CL.

Competence, Responsibility, Transparency, Support, and Encouragement is our values.

Happy 11th Anniversary of Contribution of Law (CL)
#CL11thAnniversary
❤7🎉1
សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​បើក​ទទួលចុះឈ្មោះ​ និង​បង់ថ្លៃ​ សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាន់​ទី​១០ របស់​វិភាគទាន​ច្បាប់​!

បើកទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦!

សូមបញ្ជាក់ជូនថា វគ្គនេះ៖
1. ជាវគ្គសិក្សាបង់ថ្លៃ តម្លៃ $400/វគ្គ សម្រាប់មួយចប់កម្មវិធីសិក្សា (រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី)
2. សិក្សាលើមុខវិជ្ជាដែលបានកំណត់ ចំនួន228ម៉ោង នៅថ្ងៃសៅរ៍ និង/ឬ អាទិត្យ តាមកាលវិភាគដែលនឹងកំណត់ជាមុន
3. អាចជ្រើសរើសសិក្សា តែផ្នែករដ្ឋប្បវេណី ឬតែផ្នែកនីតិវិធីរដ្ឋប្បវេណី ក្នុងតម្លៃដែលបានកំណត់
-សម្រាប់ផ្នែករដ្ឋប្បវេណីតែប៉ុណ្ណោះ តម្លៃ$240
-សម្រាប់ផ្នែកនីតិវិធីរដ្ឋប្បវេណីតែប៉ុណ្ណោះ តម្លៃ $200 សម្រាប់និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និង $250 សម្រាប់អ្នកដែលមិនមែនជានិស្សិត

កំណត់សម្គាល់៖ ដើម្បីអាចទទួលបានវិញ្ញាបត្រ លុះត្រាតែបានបំពេញមួយចប់កម្មវិធីសិក្សា (រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី) និងបានបំពេញលក្ខខណ្ឌដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងសម្រាប់វគ្គបណ្តុះបណ្តាល ជំនាន់ទី១០។

សូម​ចុះ​ឈ្មោះ​តាម​រយៈ​លីង​ ឬ​ QR ក្នុង ​Poster ខាងក្រោម។
https://forms.gle/BrN5s1vQokyx7ina6

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមតេលេក្រាមលេខ៖
1. កញ្ញា សូត សួន 069 935 389
2. លោក ប្រសិត សេដ្ឋា 061 476 713
❤7🙏1
[English Below]

វគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី នឹងចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នេះ ជាមួយនឹងកម្មវិធីសិក្សាថ្មី!

មានអ្វីដែលថ្មីទៅ❓
ថ្មី ព្រោះថា៖
១. បានបន្ថែមមុខវិជ្ជាសិក្សាលើមុខវិជ្ជា មួយចំនួនដូចជា៖
-សិទ្ធិលើបំណុល៖ ការទាមទារសំណងនៃការខូចខាតផ្អែកលើការមិនអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យា កិច្ចសន្យាលក់ទិញ និងកិច្ចសន្យាខ្ចីបរិភោគ
-សិទ្ធិប្រាតិភោគប្រត្យក្ស៖ ឯកសិទ្ធិ ប្រាតិភោគដោយអនុប្បទាន និងហ៊ីប៉ូតែកធានាបំណុលអណ្តែត
-ញាតិ៖ ស្មុំកូនពេញលេញ និងស្មុំកូនធម្មតា

២. កែប្រែវិធីសាស្ត្ររៀបចំឯកសារមេរៀន និងវិធីសាស្ត្របង្រៀន
-និស្សិតទទួលបាននូវឯកសារគោលមួយចំពោះមេរៀននីមួយៗ
-និស្សិតទទួលបាននូវកំណត់សម្គាល់របស់គ្រូ ដែលជាចំណុចត្រូវរៀនទុកជាមុន
-និស្សិតទទួលបានការបន្ថែមម៉ោង លើមុខវិជ្ជាមួយចំនួន តាមអនឡាញ
-ការបន្ថែមម៉ោង ជាពេលវេលាដែលនិស្សិត រៀបចំជាក្រុមពិភាក្សា លើប្រធានបទដែលគ្រូដាក់ឱ្យ

✍️ចង់ចុះឈ្មោះចូលរៀនដែរឬទេ?
អាចចុះឈ្មោះបានតាមរយៈ៖ https://forms.gle/BrN5s1vQokyx7ina6

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមតេលេក្រាមលេខ៖
1. កញ្ញា សូត សួន 069 935 389
2. លោក ប្រសិត សេដ្ឋា 061 476 713
———————————
CL's 10th Batch will commence on Saturday, April 25, 2026, with a new Course Syllabus!

What is new❓
It is new because:
1. New subjects have been included in several course, such as:
-Obligations: Claims for damages based on breach of contractual obligations, Sale-Purchasing Agreement, and Loan Agreement.
-Security Rights: Statutory Liens, Transfer as security, and Revolving Hypothec.
-Family relations: Full adoption and Simple adoption.
2. Improvements to teaching materials and teaching methods
-Students will receive one core document for each lesson.
-Students will receive instructors’ notes highlighting key points to study in advance.
-Students will receive additional hours for certain subjects through online sessions.
-The additional hours will be used for group discussions on topics assigned by instructors.

✍️Interested in registering?
You may register via: https://forms.gle/BrN5s1vQokyx7ina6

For more info, pls contact:
1. Ms. SOTH Suon 069 935 389
2. Mr. PRASETH Setha 061 476 713
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤13🥰1
[English Below]
ការបើកចុះឈ្មោះចូលរៀនផ្នែកនីតិវិធីរដ្ឋប្បវេណីនៃវគ្គបណ្ដុះបណ្ដាលជំនាន់ទី១០
===============
នីតិវិធីបណ្តឹង ជានីតិវិធីសម្រេចសិទ្ធិរបស់ភាគីជាសត្យានុម័ត ដោយក្នុងនោះបានបែងចែកជានីតិវិធីនៃការជំនុំជម្រះលើកទី១ និងនីតិវិធីបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់។ សម្រាប់វគ្គបណ្តុះបណ្តាលជំនាន់ទី១០ នៃវិភាគទានច្បាប់ សមាជិកនឹងទទួលបានការបណ្តុះបណ្តាលលើនីតិវិធីនៃការជំនុំជម្រះលើកទី១ ដែលជានីតិវិធីបណ្តឹងនៃការជំនុំជម្រះ នៅតុលាការជាន់ទាប (សាលាដំបូង) ចាប់តាំងពីពេលដាក់ពាក្យបណ្តឹង រហូតដល់ពេលចេញសាលក្រម។

មានរយៈពេលសិក្សាចំនួន ៨០ម៉ោង ការបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យសមាជិកទទួលបានការអភិវឌ្ឍចំណេះដឹងលើ៖
១. សេចក្ដីផ្ដើមនៃក្រមនីតិវិធីរដ្ឋប្បវេណី
២. ពាក្យបណ្ដឹង ឯកសារចម្លើយ និងឯកសារត្រៀម
៣. បណ្ដឹងតប
៤. នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
៥. ការទាញហេតុផលដោយផ្ទាល់មាត់
៦. សាលក្រម

ការសិក្សានេះ ជាការសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលជំនាន់ទី១០ (សិក្សាជាមួយសមាជិកវគ្គបណ្តុះបណ្តាលជំនាន់ទី១០) ដែលធ្វើឡើងនៅថ្ងៃសៅរ៍ និង/ឬ អាទិត្យ តាមកាលវិភាគដែលនឹងកំណត់ជាមុន។ វគ្គនេះ មានតម្លៃសិក្សា $២០០ សម្រាប់និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និង $២៥០ សម្រាប់អ្នកដែលមិនមែនជានិស្សិត

ការទទួលចុះឈ្មោះ និងបង់ប្រាក់ ធ្វើឡើងចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦​។

សម្រាប់ការចុះឈ្មោះសូមស្កេន QR Code ដូចមានក្នុង Poster ខាងក្រោម ឬចុចចូលតាមលីងខាងក្រោម៖
https://forms.gle/aHUVYDRGxft8hDnE6

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមតេឡេក្រាម៖
069 935 389
--------
Registration Open for the Civil Procedure Course of the 10th Batch Training Course
==============
Civil litigation procedure is the legal process through which the rights of the parties are judicially determined. It is divided into first-instance proceedings and appellate proceedings before higher courts. As part of the 10th Batch Training Course of Contribution of Law, students will receive comprehensive training on first instance civil proceedings, covering the litigation process before the Court of First Instance, from the filing of a complaint through to the delivery of the judgment.

This 80-hour training course is designed to enhance students' knowledge in the following areas:
1. Introduction to the Code of Civil Procedure
2. Complaint, Statement of Defence, and Preparatory Briefs
3. Counterclaim
4. Preparatory Proceedings for Oral Arguments
5. Oral Arguments
6. Judgment

This course will be conducted as part of the 10th Batch Training Course, with students studying alongside members of the course. Classes will be held on Saturdays and/or Sundays according to a schedule that will be announced in advance.

Tuition Fees:
USD 200 for undergraduate law students
USD 250 for non-students

Registration and payment are open from the date of this announcement until 9 August 2026.

For registration, please scan the QR code provided in the poster below or complete the registration form via the following link:
https://forms.gle/aHUVYDRGxft8hDnE6

For further information, please contact us via Telegram:
069 935 389
❤8
[English Below]
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅមេរៀនស្តីពី «ការលែងលះ»
====
សៀវភៅមេរៀនស្តីពី «ការលែងលះ» ត្រូវបានតាក់តែងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងគោលបំណងប្រើប្រាស់ជាឯកសារគោលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលដំបូងរបស់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការពន្យល់អំពីទិដ្ឋភាពច្បាប់ រាប់បញ្ចូលទាំងផ្នែកសារធាតុនិងនីតិវិធី ព្រមទាំងមានការបកស្រាយនូវបទប្បញ្ញតិ្តច្បាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ គួបផ្សំនឹងករណីសិក្សាផងដែរ ហើយការស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីវណ្ណកម្មថ្មីនេះ តាមរយៈការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ពីសមាជិកក្រុមការងារតាក់តែងសៀវភៅ ជាអ្វីដែលអ្នកច្បាប់គ្រប់រូបចង់បាន។

វិភាគទានច្បាប់ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលការអនុញ្ញាតពីក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយសៀវភៅមេរៀនស្តីពី «ការលែងលះ» ជូនដល់និស្សិតច្បាប់ មេធាវី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត​ ក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស (TWG) ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោក ឡោ ក្រឹម ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

សិក្ខាសាលានឹងប្រព្រឹត្តទៅ៖
-នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦
-ម៉ោង ១៤:០០-១៧:០០
-នៅសាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

សិក្ខាសាលានេះ មានការឧបត្ថម្ភរៀបចំពីក្រុមហ៊ុនមេធាវី ខេ អិន ស៊ី &អាសូស៊ីអេត ដោយបើកឱ្យមានការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ត្រឹមចំនួន ១៥០នាក់តែប៉ុណ្ណោះ។ ការចុះឈ្មោះ ចាប់ផ្តើមពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឬត្រឹមចំនួនដែលបានកំណត់។

ចុះឈ្មោះចូលរួមតាមរយៈ QR Code ក្នុងផុស្ទ័រ ឬតំណភ្ជាប់៖ https://forms.gle/XrVrjZiwtkooyE4k6

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមតេឡេក្រាម៖
069 935 389​/ 061 476 713

ទាញយកសៀវភៅមេរៀនស្តីពី «ការលែងលះ» តាមរយៈតំណភ្ជាប់៖ https://t.me/mojcambodianews/85349
———————
Seminar on dissemination of "Divorce" Textbook
===========
The "Divorce" textbook was prepared through the cooperation between the Ministry of Justice and the Japan International Cooperation Agency (JICA). It is intended to serve as a key reference material for the initial training program of the Royal Academy for Judges and Prosecutors under the Royal Academy of Justice of Cambodia.

The textbook explains the legal aspects of divorce, covering both substantive law and procedural law. It also provides in-depth interpretations of relevant legal provisions together with case studies. Having the opportunity to gain a deeper understanding of this new publication through presentations delivered directly by the members of the drafting committee is something every legal professional would value.

Contribution of Law is greatly honored to have received permission from the Ministry of Justice to organize a seminar introducing the "Divorce" textbook for law students, lawyers, and other legal professionals. The seminar will be presided over by H.E. KENG Somarith, Secretary of State of the Ministry of Justice and Chairperson of the Technical Working Group (TWG) for implementing the Action Plan and Activity Schedule of Phase VI of the Legal and Judicial Development Project with Mr. LOR Krem, judge of Phnom Penh Municipal Court, as the speaker.

The seminar will hosted as following:
Date: Wednesday, 12 August 2026
Time: 14:00-17:00
Venue: Angkor Wat Hall, 15th Floor, Business Development Center (BDC)

This seminar is sponsored by KNC & Associates Law Firm and is free of charge. Registration is limited to 150 participants only and open from the date of this announcement until 7 August 2026, or until all available seats have been filled.

Register now by scanning the QR code on the poster or via the following link: https://forms.gle/XrVrjZiwtkooyE4k6

For further information, please contact via Telegram:
069 935 389 / 061 476 713

Get access to Divorce Textbook via the link: https://t.me/mojcambodianews/85349
❤7
[English Below]
ជួបគ្នាថ្ងៃស្អែក ចាប់ពីម៉ោង ១៣:៣០ នៅសាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាមួយនឹងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅមេរៀនស្តីពី «ការលែងលះ» ក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស (TWG) ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោក ឡោ ក្រឹម ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សៀវភៅមេរៀនស្តីពី «ការលែងលះ» ត្រូវបានតាក់តែងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងគោលបំណងប្រើប្រាស់ជាឯកសារគោលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលដំបូងរបស់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការពន្យល់អំពីទិដ្ឋភាពច្បាប់ រាប់បញ្ចូលទាំងផ្នែកសារធាតុនិងនីតិវិធី ព្រមទាំងមានការបកស្រាយនូវបទប្បញ្ញតិ្តច្បាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ គួបផ្សំនឹងករណីសិក្សាផងដែរ។

សូមសិក្ខាកាមដែលបានចុះឈ្មោះរួច ចូលរួមតាមពេលវេលាដែលបានកំណត់!
ទីតាំង៖ https://maps.app.goo.gl/SK6Hk5rj9JuxMqRh6
ទាញយកសៀវភៅមេរៀនស្តីពីការលែងលះ៖ https://t.me/mojcambodianews/85349
=====
See you tomorrow, starting from 1:30 PM at the Angkor Wat Hall, 15th Floor, Business Development Center (BDC), for the Dissemination of Divorce Textbook Seminar. The seminar will be presided over by H.E. KENG Somarith, Secretary of State of the Ministry of Justice and Chairperson of the Technical Working Group (TWG) for implementing the Action Plan and Activity Schedule of Phase VI of the Legal and Judicial Development Project with Mr. LOR Krem, judge of Phnom Penh Municipal Court, as the speaker.

It should be noted that the textbook on “Divorce” was developed through cooperation between the Ministry of Justice and the Japan International Cooperation Agency (JICA), with the purpose of serving as an important core reference document for the initial training program of the Royal School for Judges and Prosecutors of the Royal Academy for Justice of Cambodia. The textbook provides explanations of legal aspects, including both substantive and procedural law, as well as in-depth interpretations of relevant legal provisions, complemented by case studies.

Participants who have already registered are kindly requested to attend at the designated time.
Location: https://maps.app.goo.gl/SK6Hk5rj9JuxMqRh6
Download the textbook on “Divorce”: https://t.me/mojcambodianews/85349
❤6
សិក្ខាសាលាស្តីពី «សន្តតិកម្ម និងលិខិតបរធនបាលកិច្ច»
========
បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលបរធនបាលទាយក
ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាលក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍របស់អត្ថគាហកៈ។ បរធនបាលកិច្ច អាចមានច្រើនប្រភេទ ហើយមួយក្នុងចំណោមប្រភេទទាំងអស់ បរធនបាលកិច្ចបុគ្គល មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងប្រព័ន្ធសន្តតិកម្មនៅក្នុងក្រមរដ្ឋប្បវេណី។ នៅពេលដែលធ្វើការពិចារណាអំពីបរធនបាលកិច្ចបុគ្គល នឹងចោទជាសំណួរពាក់ព័ន្ធនឹងការចាត់ចែងបរធនបាលកិច្ច ពោលគឺបរធន នៅពេលដែលបរធនបាលទាយកទទួលមរណភាព ឬករណីដែលបរធនបាលទាយកមានបំណងបង្កើតបរធនបាលកិច្ចតាមមតកសាសន៍។

ដើម្បីឆ្លើយតបនឹងភាពស្រពិចស្រពិលនេះ វិភាគទានច្បាប់ នឹងសហការរៀបចំសិក្ខាសាលារួមគ្នាជាមួយនឹងនិយ័តករបរធនបាលកិច្ច លើប្រធានបទ «សន្តតិកម្ម និងលិខិតបរធនបាលកិច្ច» ក្រោមអធិបតីភាព ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ចនៃនិយ័តករបរធនបាលកិច្ច និងលោក ស៊ិន ច័ន្ទផល្គុន អ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនា៖
-ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦
-ម៉ោង ៨:០០-១៧:០០
-សាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ចាប់ពីពេលជូនដំណឹងដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ និងត្រឹមចំនួន១៥០នាក់ តាមរយៈ៖ https://forms.gle/Z7srFApE3p6wydQ99

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារវិភាគទានច្បាប់តាមរយៈតេឡេក្រាម៖ 069 935 389 (កញ្ញា សូត សួន)
❤14
ការចាប់ផ្តើមវគ្គសិក្សាស្តីពី «នីតិវិធីរដ្ឋប្បវេណី៖ការជំនុំជម្រះលើកទី១»
===========
វគ្គសិក្សាស្តីពី «នីតិវិធីរដ្ឋប្បវេណី៖ការជំនុំជម្រះលើកទី១» នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយក្នុងការបណ្តុះបណ្តាលរយៈពេល ៨០ម៉ោង សមាជិកនឹងទទួលបានចំណេះដឹង និងបទពិសោធពីវាគ្មិនដែលមានជំនាញលើផ្នែកនីតិវិធីរដ្ឋប្បវេណី គឺលោកមេធាវី អ៊ីវ ប៉ូលី អ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់ លើ៖
១. សេចក្ដីផ្ដើមនៃក្រមនីតិវិធីរដ្ឋប្បវេណី
២. ពាក្យបណ្ដឹង ឯកសារចម្លើយ និងឯកសារត្រៀម
៣. បណ្ដឹងតប
៤. នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
៥. ការទាញហេតុផលដោយផ្ទាល់មាត់
៦. សាលក្រម

អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់៖ https://forms.gle/aHUVYDRGxft8hDnE6
--------------
Commencement of “Civil Procedure: Trial of The First Instance” Course
===========
The course on “Civil Procedure: Trial of The First Instance” will commence on August 22, 2026!

Throughout the 80-hour training program, members will gain knowledge and practical experience from a speaker specializing in civil procedure, Attorney IV Poly, CL trainer, covering the following topics:
1. Introduction to the Code of Civil Procedure
2. Complaints, Answering Document, and Preparatory Documents
3.Conterclaims
4.Preparatory Proceedings for Oral Arguments (PPOA)
5. Oral Arguments (OA)
6. Judgments
[English Below]
សិក្ខាសាលាស្តីពី «ការទទួលស្គាល់អង្គហេតុក្នុងបណ្តឹងរដ្ឋប្បវេណី និងតួនាទីមេធាវី» និង «សញ្ញាណទូទៅនៃនីតិកម្មសិទ្ធិបញ្ញា និងការអនុវត្តប្រកាសនីយបត្រតក្កកម្ម»
======
វិភាគទានច្បាប់ និងសម្ព័ន្ធអ្នកច្បាប់ជប៉ុនដើម្បីកម្ពុជា (JJ League) សហការគ្នារៀបចំសិក្ខាសាលាលើប្រធានបទ៖
១. ការទទួលស្គាល់អង្គហេតុក្នុងបណ្តឹងរដ្ឋប្បវេណី និងតួនាទីមេធាវី ឧទ្ទេសនាមដោយលោកស្រី HOMMA YOSHIKO (មេធាវីជប៉ុន) និងលោក SHINODA YOICHIRO (មេធាវីជប៉ុន)
២. សញ្ញាណទូទៅនៃនីតិកម្មសិទ្ធិបញ្ញា និងការអនុវត្តប្រកាសនីយបត្រតក្កកម្ម ឧទ្ទេសនាមដោយលោក KANAI HIDEYUKI (មេធាវីជប៉ុន)

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅ៖
- នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦
- វេលាម៉ោង ៨:០០-១៧:០០
- នៅសាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)
https://maps.app.goo.gl/4ABux8rSrn7YNgrz5

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ចាប់ពីពេលជូនដំណឹងដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឬត្រឹមចំនួន១៥០នាក់ តាមរយៈ៖ https://forms.gle/K9PjERU4RYRQkgKG7

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារវិភាគទានច្បាប់តាមរយៈតេឡេក្រាម៖ 069 935 389 (កញ្ញា សូត សួន)
———————————————————
Seminar on «Determination of Facts in Civil Suit and the Role of Lawyers» and «Overview of Intellectual Law and Introduction of Patent Practice»
======
Contribution of Law and the Japan Jurist League (JJ League) are jointly organizing a seminar on the following topics:
1. Determination of Facts in Civil Suit and the Role of Lawyers
Presented by Ms. HOMMA YOSHIKO (Japanese Lawyer) and Mr. SHINODA YOICHIRO (Japanese Lawyer)
2. Overview of Intellectual Law and Introduction of Patent Practice
Presented by Mr. KANAI HIDEYUKI (Japanese Lawyer)

The seminar will be held on:
Date: Sunday, September 6, 2026
Time: 8:00–17:00
Venue: Angkor Wat Hall, 15th Floor, Business Development Center (BDC)
https://maps.app.goo.gl/4ABux8rSrn7YNgrz5

Free registration is open from the date of this announcement until September 2, 2026, or until the maximum capacity of 150 participants is reached.
https://forms.gle/K9PjERU4RYRQkgKG7

For further information, please contact the CL working team via Telegram at 069 935 389 (Ms. S​OTH SOUN).
❤6
[English Below]
ជួបគ្នានៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញានេះ
======
វិភាគទានច្បាប់ និងសម្ព័ន្ធអ្នកច្បាប់ជប៉ុនដើម្បីកម្ពុជា (JJ League) សហការគ្នារៀបចំសិក្ខាសាលាលើប្រធានបទ៖
១. ការទទួលស្គាល់អង្គហេតុក្នុងបណ្តឹងរដ្ឋប្បវេណី និងតួនាទីមេធាវី ឧទ្ទេសនាមដោយលោកស្រី HOMMA YOSHIKO (មេធាវីជប៉ុន) និងលោក SHINODA YOICHIRO (មេធាវីជប៉ុន)
២. សញ្ញាណទូទៅនៃនីតិកម្មសិទ្ធិបញ្ញា និងការអនុវត្តប្រកាសនីយបត្រតក្កកម្ម ឧទ្ទេសនាមដោយលោក KANAI HIDEYUKI (មេធាវីជប៉ុន)

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅ៖
- នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦
- វេលាម៉ោង ៨:០០-១៧:០០
- នៅសាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)
https://maps.app.goo.gl/4ABux8rSrn7YNgrz5

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ចាប់ពីពេលជូនដំណឹងដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឬត្រឹមចំនួន១៥០នាក់ តាមរយៈ៖ https://forms.gle/K9PjERU4RYRQkgKG7

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារវិភាគទានច្បាប់តាមរយៈតេឡេក្រាម៖ 069 935 389 (កញ្ញា សូត សួន)
———————————————————
Contribution of Law and the Japan Jurist League (JJ League) are jointly organizing a seminar on the following topics:
1. Determination of Facts in Civil Suit and the Role of Lawyers
Presented by Ms. HOMMA YOSHIKO (Japanese Lawyer) and Mr. SHINODA YOICHIRO (Japanese Lawyer)
2. Overview of Intellectual Law and Introduction of Patent Practice
Presented by Mr. KANAI HIDEYUKI (Japanese Lawyer)

The seminar will be held on:
Date: Sunday, September 6, 2026
Time: 8:00–17:00
Venue: Angkor Wat Hall, 15th Floor, Business Development Center (BDC)
https://maps.app.goo.gl/4ABux8rSrn7YNgrz5

Free registration is open from the date of this announcement until September 2, 2026, or until the maximum capacity of 150 participants is reached.
https://forms.gle/K9PjERU4RYRQkgKG7

For further information, please contact the CL working team via Telegram at 069 935 389 (Ms. S​OTH SOUN).
❤3