Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
[English below]
សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ហ៊ា ម៉េងឡាយហេង ចូលរួមជាមួយក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី ក្នុងតួនាទីជា «អ្នកអភិវឌ្ឍន៍គេហទំព័រ»
_____________________________
លោក ហ៊ា ម៉េងឡាយហេង ជានិសិត្សឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានសម្រេចចិត្តចូលរួមជាមួយពួកយើង បន្ទាប់ពី គាត់ បានមើលឃើញជាក់លាក់ពីសក្ដានុពលរបស់ក្រុមហ៊ុន ទៅលើចក្ខុវិស័យ បេសកម្ម និងឱកាសរីកចម្រើន តាមរយៈរចនាសម្ព័ន្ធគ្រប់គ្រងការងារត្រឹមត្រូវ និងអភិបាលកិច្ចល្អ។

ដោយមើលឃើញពីទស្សនៈវិស័យ និងការតាំងចិត្តខ្ពស់របស់ លោក ហ៊ា ម៉េងឡាយហេង ដែលមានឆន្ទៈមោះមុត ក្នុងការប្រើប្រាស់បទពិសោធន៍ ទេពកោសល្យ ចំណេះដឹង និងជំនាញអស់ពីសមត្ថភាព ចូលរួមជាមួយក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី ពួកយើងសង្ឃឹមថា គាត់ នឹងអាចអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង ដើម្បីសម្រេចគោលដៅជីវិត និងជួយដល់ការរីកចម្រើនក្រុមហ៊ុនផងដែរ។
_____________________________

We would like to welcome warmly Mr. Heamenglay Heng to Codingate Technology as a "Junior Web Developer."

As a junior majoring in computer science at the Royal University in Phnom Penh, Mr. Heamenglay made the decision to join our company after clearly recognizing the company's potential and growth opportunities through an effective management structure, corporate governance, and in particular, clear goals and missions.

We believe that Mr. Heamenglay will be able to better develop himself in order to realize his life goals and contribute in the growth of the company after observing his vision and commitment to utilizing his experience, talent, knowledge, and abilities to joining Codingate Technology.
#WelcomeNewMember #GoodGovernance
[English Below]

ក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី ពិតជាមានសេចក្ដីសោមនស្សរីករាយ សូមជំរាបជូនថា លោក ឃាង បណ្ឌិត បានជ្រើសរើសចូលបម្រើការងារជា «អ្នកហាត់ការសរសេរកម្មវិធីអភិវឌ្ឍន៍លើភាសា Odoo»។

លោក ឃាង បណ្ឌិត បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ ធ្លាប់ធ្វើជា អ្នកហាត់ការសរសេរកម្មវិធីអភិវឌ្ឍន៏លើភាសា Odoo អស់រយៈពេល៦ខែ នៅក្នុងក្រុមហ៊ុនមួយ។ បច្ចុប្បន្ន គាត់ បានសម្រេចចិត្តចូលរួមជាមួយ ក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី បន្ទាប់ពី គាត់ បានមើលឃើញពីសក្ដានុពល ស្ថេរភាព និងឱកាសនៃការរីកចម្រើនរបស់ក្រុមហ៊ុន តាមរយៈការរៀបចំឱ្យមាននូវ រចនាសម្ព័ន្ធការងារ និងអភិបាលកិច្ចល្អ ជាពិសេសនោះ កូដីងហ្គេតថេកណូឡូជី គឺជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាឈានមុខគេមួយ ដែលមានគុណតម្លៃស្នូល ចក្ខុវិស័យ និងបេសកម្មច្បាស់លាស់។

ក្នុងការចូលរួមជាមួយ ក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី លោក ឃាង បណ្ឌិត មិនត្រឹមតែមានគោលបំណង អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងនោះទេ។ គាត់ ថែមទាំងមាន ទស្សនៈវិស័យ និងការប្ដេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រើប្រាស់បទពិសោធន៍ ទេពកោសល្យ ចំណេះដឹង និងជំនាញ ចូលរួមជាមួយពួកយើងយូរអង្វែង ដើម្បីជួយដល់ការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។

ជាថ្មីម្តងទៀត ក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី រួមទាំងសមាជិកទាំងអស់គ្នា សូមចូលរួមអបអរសាទរ និងស្វាគមន៍ លោក ឃាង បណ្ឌិត ហើយពួកយើង ជឿជាក់ថា ក្រោយបញ្ចប់ជា «អ្នកហាត់ការសរសេរកម្មវិធីអភិវឌ្ឍន៍លើភាសា Odoo» គាត់ នឹងក្លាយជា «អ្នកសរសេរកម្មវិធីអភិវឌ្ឍន៍លើភាសា Odoo» ដ៏ឆ្នើមមួយរូបរបស់យើង។

អរគុណ សម្រាប់ការចូលរួមចាប់ផ្ដើម ហើយពួកយើងពិតជាមិនអាចរងចាំពេលវេលាដ៏អស្ចារ្យ ដែលនឹងបំពេញការងារជាមួយអ្នក ដើម្បីសម្រេចភាពជោគជ័យជាមួយគ្នាឡើយ។
______________________

Codingate Technology is pleased to announce that Mr. Bodeth Kheang has indeed been selected as an "Internship Odoo Developer."

Mr. Bodeth certainly holds a Bachelor of Science in Computer Science and Engineering from the Royal University of Phnom Penh. He successfully completed an internship for six months with a company's Odoo development program.
After evaluating the company's potential, long term stability, and growth chances, he has now made a conscious decision to join Codingate Technology. This is especially true given that Codingate Technology is a highly influential technology company with a powerful set of core values, a distinct vision, and a defined goal.

Bodeth joins Codingate Technology with the intention of developing more than just his capabilities. He does indeed have a clear lot of courage in his commitment to working with us for a significantly long period to support the expansion of the business.
And again, on behalf of Codegate Technology and all of our membership, let us extend our congratulations and warmest welcome to Mr. Bodeth Kheang, and we have no hesitation that after completing his "Internship Odoo Developer," he will become one of our top "Odoo Developers."

We appreciate you joining, and we can't wait for the wonderful time we will have working with you to accomplish success together.
#WelcomeNewMember #GoodGovernance #CodingateTechnology
[English below]
កូដីងហ្គេតថេកណូឡូជី សូមស្វាគមន៍ លោកស្រី សំអឿន ឬទ្ធីយ៉ា មកកាន់គ្រួសារ កូដីងហ្គេតក្នុងមុខតំណែងជា «អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស»។

លោកស្រី ឬទ្ធីយ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកស្រី ធ្លាប់មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកធនធានមនុស្ស និង ច្បាប់ការងារ។ សព្វថ្ងៃនេះ លោកស្រី បានសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី ដោយមើលឃើញនូវឱកាស និងសក្កានុពលដ៏ខ្លាំងក្លារបស់ក្រុមហ៊ុនយើង តាមរយៈការរៀបចំរចនាសម្ព័ន្ធដឹកនាំល្អ ចក្ខុវិស័យវែងឆ្ងាយ និងបេសសកម្មច្បាស់លាស់។

លោកស្រី ឬទ្ធីយ៉ា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមជាមួយ ក្រុមហ៊ុន កូដីងហ្គេតថេកណូឡូជី ក្នុងរយៈពេលយូរអង្វែង ជាមួយការខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព ដោយប្រើប្រាស់នូវជំនាញ ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ធ្វើការសហការយ៉ាងល្អជាមួយមិត្តរួមការងារគ្រប់ផ្នែក ដើម្បីជួយពង្រឹងគុណតម្លៃ និងវិន័យ ជាពិសេសជួយជម្រុញដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។

សូមអរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកស្រី សំអឿន ឬទ្ធីយ៉ា មកកាន់គ្រួសារ កូដីងហ្គេត!

Codingate Technology is pleased to welcome Mrs. Rithya Samoeun as "Human Resources Officer" to the company.
Mrs. Rithya graduated with a bachelor of Accounting and Finance degree from the University of Economics and Finance. She has significant expertise in labor law and human resources and had making the choice to join Codingate Technology currently after recognizing the excellent opportunities and potential we offer due to our strong leadership structure, long-term vision, and unmistakable goal.

In order to contribute to the expansion of the company's financial and human resources, Rithya is dedicated to doing her best, utilizing her abilities, expertise, and experience while collaborating effectively with team members in all departments.

Thank you, and a warm welcome to the presence of Mrs. Rithya Samoeun to the Codingate family!

#WelcomeNewMember #GoodGovernance #CodingateTechnology #HROfficer