Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
[English Below]
#GoodGovernance #SharingSession #IntroductionAndOverviewOfDigitalization

នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ លោកអគ្គនាយក សុខ សុភមង្គល មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលត្រូវបានអញ្ជើញជាអ្នកសម្របសម្រួលដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានអ្នកចូលរួមពីសហគ្រាសធុនតូច តូច និងមធ្យម ចំនួនប្រមាណ៥០នាក់ ដោយផ្ទាល់ និងតាមអ៊ីនធឺណិតក្រោមប្រធានបទ “សេចក្តីណែនាំ និងទិដ្ឋភាពទូទៅនៃការធ្វើឌីជីថល” ។

ក្នុងអំឡុងពេលសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ លោកបានចែករំលែកបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកលើវិស័យបច្ចេកវិទ្យា ឌីជីថលដល់អ្នកចូលរួមជាពិសេសទៅលើ “ការអនុវត្តល្អបំផុតនៃភាពជាអ្នកដឹកនាំសហគ្រិន និងយុទ្ធសាស្ត្រអាជីវកម្មនៅក្នុងប្រព័ន្ធទីផ្សារអេឡិចត្រូនិក” ក្នុងនោះលោកបានសង្កត់ធ្ងន់លើនិន្នាការនៅក្នុង ការ ប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ក្នុង ពិភពលោក និងក្នុងប្រទេសកម្ពុជាក៏ដូចជាសារៈសំខាន់នៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលសម្រាប់ការរីកចម្រើននៃអាជីវកម្មបច្ចេកវិទ្យាឌីជីថលជាច្រើន ប្រភេទកំពុងត្រូវបានប្រើប្រាស់នៅក្នុងទីផ្សារពាណិជ្ជកម្ម កម្ពុជា និង ត្រៀម ប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលសម្រាប់ អាជីវកម្ម។

លោកក៏បានសម្តែងនូវសារសំខាន់ថាដល់សហគ្រិនគ្រប់រូបថា “ដើម្បីក្លាយជាសហគ្រិនសម័យទំនើបដ៏ជោគជ័យ គ្រប់សហគ្រិសទាំងអស់ត្រូវខិតខំសិក្សាឱ្យបានច្រើនពីការប្រើប្រាស់បច្ចេកវិទ្យាជាប្រចាំ ក៏ដូចជាស្វែងយល់ពីការវិវត្តនៃបច្ចេកវិទ្យា”។ បន្ថែមពីនេះ លោកបានលើកទឹកចិត្តសិក្ខាកាមឱ្យអនុវត្តទីផ្សារឌីជីថលនៅក្នុងសហគ្រាសនានារបស់សិក្ខាកាមរបស់ពួកគេ ដើម្បីឱ្យការសម្របសម្រួលនេះមានកាន់តែមានប្រសិទ្ធភាពខ្លាំង។ លោកអគ្គនាយកពិតជារីករាយក្នុងការទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកចូលរួមទាំងអស់ បន្ទាប់ពីលោកបានបញ្ចប់ការសម្របសម្រួលនេះដោយឃើញមានការសាកសួរឆ្លើយសំណួរពីអ្នកចូលរួមទាំងអស់ដ៏ច្រើនខ្លាំង។

ជាចុងក្រោយ លោករំពឹងថាអ្នកចូលរួមម្នាក់ៗក្នុងកម្មវិធីនេះ ទាំងតាមអនឡាញ និងដោយផ្ទាល់ នឹងទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារឌីជីថល ហើយនឹងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីយុទ្ធសាស្ត្រទីផ្សារឌីជីថលដ៏មានប្រសិទ្ធភាពបំផុត ដើម្បីអនុវត្តក្នុងអាជីវកម្មរបស់ពួកគេប្រកបដោយផ្លែផ្កា។
# អភិបាលកិច្ចល្អ # វគ្គចែករំលែក
# ការណែនាំនិងទិដ្ឋភាពទូទៅនៃការធ្វើឌីជីថល

On Wednesday, April 20th 2022, Our CEO Sopheakmonkol Sok was very pleased to be invited as a facilitator by the Cambodia Young Entrepreneurs Association, with 50 participants from small and medium enterprises, both in directly and online, under the theme "Introduction and Overview of Digitalization".

During the facilitation of this training, he shared his many years of experience in the field of digital technology to the participants, especially on "best practices of entrepreneurial leadership and business strategy in e-marketing system," including He emphasized the trends in the use of digital technology in the world and in Cambodia, as well as the importance of using digital technology for the development of Many types of digital technology businesses are being used in the Cambodian business market and are ready to use digital technology for business. "To be a successful modern entrepreneur, every enterprise must endeavor to learn more about the use of technology on a regular day by day, as well as to understanding the advancement of technology," he said. Furthermore, he urged participants to use digital marketing in their businesses to make this facilitation more successful.

On the other hand, our CEO was glad to get a significant attention from all participants following the end of this facilitation, with questions and replies from across all participants.

Finally, he anticipates that each participant in this program, both online and in person, will have a strong understanding of digital marketing and will substantially benefit from the most successful digital marketing strategies to adopt in their business with fruitfulness.