Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
#ISFSuperheroFunRun
[English Below]

ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា CODINGATE យើងខ្ញុំ ពិតជារំភើបរីករាយណាស់ និងសូមចូលរួមអបអរសាទរដល់ អង្គការផ្កាយសមុទ្រ ដែលបានរៀបចំ កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាលើកដំបូង "ISF Superhero Fun Run" ទទួលបានជោគជ័យ ដោយមានការគាំទ្រពីសមាជិក BNI Happy និងសប្បុរសជនជាច្រើននាក់ សរុបប្រមាណ300នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២។

សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌របស់ CODINGATE ដែលបានចូលរួមឧបត្ថម្ភដល់ អង្គការផ្កាយសមុទ្រ ក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ "ISF Superhero Fun Run" ដើម្បីជួយដល់សិស្សជាង៧០០នាក់ ដែលកំពុងបន្តសិក្សានៅ អង្គការផ្កាយសមុទ្រ យើងសង្ឃឹមនិងជឿជាក់ថា វីដេអូដែលក្រុមការងារ របស់យើងផលិតឡើងនេះ នឹងជួយជម្រុញនិងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ ក្នុងការចូលរួមចំណែកសកម្មភាពសប្បុរសធម៌នានាជាបន្តបន្ទាប់ទៀតជាមួយ អង្គការផ្កាយសមុទ្រ ដើម្បីអនាគតកុមារ និងសិស្សានុសិស្សក្រីក្ររាប់ពាន់នាក់នៅទីនោះ។

ការចូលរួមអំពើសប្បុរសធម៌ មិនត្រឹមតែជួយដល់ការសិក្សារបស់កុមារ នៅអង្គការផ្កាយសមុទ្រនោះទេ តែក៏បានបង្រៀនយើងឱ្យស្គាល់ពី «តម្លៃនៃពេលវេលា តម្លៃនៃការជួបជុំ និងតម្លៃនៃការផ្ដល់ឱ្យ» ដែលជាគ្រឹះដ៏សំខាន់ ក្នុងការរួមគ្នាបណ្ដុះផ្នត់គំនិតវិជ្ជមាន និងលើកកម្ពស់ស្មារតីសប្បុរសធម៌ ដែលជាប្រយោជន៍ដល់សង្គមជាតិរបស់យើង។

រត់ដើម្បីសុខភាព រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីការសិក្សារបស់កុមារនៅអង្គការផ្កាយសមុទ្រ
#ISFSuperheroFunRun អង្គការផ្កាយសមុទ្រ #ISFCambodia

Our Technology Development Company, CODINGATE is extremely excited and would like to congratulate ISF Cambodia for organizing the first successful charity event "ISF Superhero Fun Run" with the supported, sponsored of BNI Happy members and other philanthropists with a total of 300 people participated in this charity run on May 1st, 2022

Link to CODINGATE's charitable activities that supported ISI Cambodia in the "ISF Superhero Fun Run" charity event to help the more than 700 students who are studying at ISF Cambodia, we hope and believe that the video that the team Our production team will inspire and motivate all philanthropists to continue their philanthropic activities with ISI Cambodia for the Future of the thousands of poor children and students there.

Participating in charity work not only supports the children's education at ISI Cambodia but also teaches us the "value of time, the value of reunion and value of giving" which is an important foundation for fellowship. Cultivate a positive mindset and promote charity for the benefit of our society.

#RunforHealth #RunforCharity #RunforChildren's Education at ISF Cambodia
#ISFSuperheroFunRun អង្គការផ្កាយសមុទ្រ #ISFCambodia