Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ លោក សុខ សុភមង្គល Sopheakmonkol Sok ដែលជាអគ្គនាយកក្រុមហ៊ុន Codingate និង ជាសហស្ថាបនិក GateMaster.ai បានទទួលការអញ្ជើញអោយចូលរួមចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត នៅក្នុងវេទិការសិក្ខាសាលាសាធារណៈស្តីពី “ការទាញយកផលប្រយោជន៍ពីអំណាចនៃបញ្ញាសិប្បនិម្មិត (AI) ដែលបានរៀបចំដោយសាលាភាសាបរទេសខេម~អាស៊ានសហការជាមួយសមាគមអតីតនិស្សិតកម្ពុជាពីអូស្រ្តាលីដោយមានការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីអាហារូបករណ៍អូស្ត្រាលី។

សិក្ខាសិលានេះដែរប្រព្រឹត្តទៅឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយតំណាងមកពី CAM-ASEAN និងសមាគមអតីតនិស្សិតអូស្ត្រាលីកម្ពុជា (AAA-C)។
1👍1
កម្មវិធីកិច្ចសំភាសសេដ្ឋកិច្ច BTV
ប្រធានបទទី១ ៖ “បញ្ញាសិប្បនិមិត្តAI ផ្សារភ្ជាប់អាជីវកម្ម”

តើបច្ចុប្បន្ននេះការប្រើប្រាស់បញ្ញាសិប្បនិមិត្តAI មានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយការធ្វើអាជីវកម្ម...?.......

វីដេអូពេញ 👉 https://www.facebook.com/share/v/prSaNM3BvBUuCWof/?mibextid=WC7FNe
ប្រធានបទទី២… “ការប្រើប្រាស់បច្ចេកវិទ្យាទំនើប AI- GateMaster.ai ដំបូងគេនៅកម្ពុជា”
តើអ្វីទៅជា បច្ចេកវិទ្យាទំនើប AI- GateMaster.ai? តើ GateMaster.ai បង្កើតឡើងតាំងពីពេលណា ដោយអ្នកណា ក្នុងគោលបំណងអ្វីខ្លះ? វីដេអូពេញ 👉 https://www.facebook.com/share/v/6T9JhyfSemKrChZA/?mibextid=OTybqR

សូមតាមដានស្តាប់និងទស្សនាទាំងអស់គ្នា🙏
ដើម្បីឆ្លើយតបនិងការរីកចម្រើនលើបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត(AI) សមាគមសហគ្រិនស្ត្រីកម្ពុជាបានកំពុងយកចិត្តទុកដាក់ក្នុងការស្វែងរកនូវឳកាសនិងដៃគូសហការដើម្បីបណ្តុះបណ្តាលសមត្ថភាពដល់សមាជិករបស់ខ្លួនលើវិសយ័បច្ចេកវិទ្យា“

ជាក់ស្តែងសមាគមបានសហការជាមួយក្រុមហ៊ុន Codigate Technology ដែលដឹកនាំដោយលោក សុខ សុភមង្គល ជានាយកប្រតិបត្តិ បង្កើតនូវវគ្គបណ្តុះបណ្តាលស្តីពី "ជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម"
សមាជិកចំនួន៣០នាក់បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ
គឺថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៤ ។

ឆ្លងតាមមតិយោបល់ពីសមាជិកក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានអោយដឹងថាបច្ចេកវិទ្យាAIអាចចូលរួមជំរុញនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្មនិងវិស័យអប់រំនិងការស្វែងរកព័ត៌មានទៀតផង។

កម្មវិធីបណ្តុះបណ្តាលបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានបាយ័នសាខាកាល់ម៉ែត្រ ។
សកម្មភាពថ្ងៃទី1 នៃវគ្គបណ្តុះបណ្តាល ពី "ជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម" ដល់សមាជិកសមាជិកាជាង 30រូបមកពីអាជីវកម្មខុសៗគ្នានៃសមាគមសហគ្រិនស្ត្រីកម្ពុជាកាលពីថ្ងៃ 16-17មិថុនាកន្លងទៅនេះ។

លោក សុខ សុភមង្គល ជាអគ្គនាយកក្រុមហ៊ុន Codingate និងជាសហស្ថាបនិកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត GateMaster.ai បានបញ្ជាក់ពីចំនុចសំខាន់នៃមេរៀននិងការអនុវត្តផ្ទាល់ក្នុងថ្ងៃទី1នេះរួមមាន៖
1- ពន្យល់អោយសិក្ខាកាមទាំងអស់អោយយល់កាន់តែស៉ីជំរៅពីការប្រើប្រាស់ រឺ Integrate នៃបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។
2- ផ្តល់ការអនុវត្តភ្លាមៗនូវបច្ចេកវិទ្យា GateMaster.ai ក្នុងការចងក្រងពត៍មានសំខាន់ៗរបស់ក្រុមហ៊ុន Company Profile។
3- ការប្រើប្រាស់នៃ GateMaster.ai ក្នុងនាយកដ្ឋានផ្សេងៗគ្នាក្នុងក្រុមហ៊ុនដូចជា HR, Sale and Marketing, Finance …. ដើម្បីអោយសិក្ខាកាមបានយល់ពីសក្តានុពលនៃ AI ទៅលើបរិបទនៃការងារផ្សេងៗថាវាជួយបានដល់កំរឹតណា។
Media is too big
VIEW IN TELEGRAM
សកម្មភាពថ្ងៃទី1 នៃវគ្គបណ្តុះបណ្តាល ពី "ជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម" ដល់សមាជិកសមាជិកាជាង 30រូបមកពីអាជីវកម្មខុសៗគ្នានៃសមាគមសហគ្រិនស្ត្រីកម្ពុជាកាលពីថ្ងៃ 16-17មិថុនាកន្លងទៅនេះ។

ថ្ងៃទី1 នេះដែរ សិក្ខាកាមដែលបានចូលរួមនឹងមានយល់ដឹងគន្លឹះសំខាន់3ចំនុច រួមទាំងការអនុវត្តផ្ទាល់៖

1- យល់កាន់តែស៉ីជំរៅពីការប្រើប្រាស់ រឺ Integrate នៃបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។
2- ផ្តល់ការអនុវត្តភ្លាមៗនូវបច្ចេកវិទ្យា GateMaster.ai ក្នុងការចងក្រងពត៍មានសំខាន់ៗរបស់ក្រុមហ៊ុន Company Profile។
3- ការប្រើប្រាស់នៃ GateMaster.ai ក្នុងនាយកដ្ឋានផ្សេងៗគ្នាក្នុងក្រុមហ៊ុនដូចជា HR, Sale and Marketing, Finance …. ដើម្បីអោយសិក្ខាកាមបានយល់ពីសក្តានុពលនៃ AI ទៅលើបរិបទនៃការងារផ្សេងៗថាវាជួយបានដល់កំរឹតណា។