Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
ហេតុអ្វីបានជាដល់ពេលដែលបងប្អូនគួរផ្លាស់ប្តូរទំរង់អាជីវកម្ម Online ដែលប្រើប្រាស់បណ្តាញសង្គមដែលត្រូវការចំនាយខ្ពស់ ត្រូវការបណ្តាញច្រើនដើម្បីផ្សព្វផ្សាយផលិតផល ពិបាកក្នុងការទំនាក់ទំនងជាមួយអតិថិជន ត្រូវចំនាយបុគ្គលិកច្រើន ពិបាករក្សាអតិថិជនចាស់????

ព្រោះ Codingate បានបង្កើតបច្ចេកវិទ្យាទំនើបមួយឈ្មោះថា GateCommerce ដើម្បីផ្តល់នូវដំណោះស្រាយការធ្វើអាជីវកម្ម Online ដែលប្រើប្រាស់បណ្តាញសង្គម Telegram ក្នុងការបង្កើតហាងលក់ទំនិញ Online ផ្ទាល់ខ្លួនដែលផ្តល់យុទ្ធសាស្រ្តថ្មីចំនួន5ដែលពិតជាអាចបំលែងអាជីវកម្មរបស់បងប្អូន អោយទៅជាអាជីកម្មឌីជីថលដ៏ពេញលេញ។

ទំនាក់ទំនងពត៍មានបន្ថែម
Tel: (+855) 092 769 979
Email: contact@codingate.com
ក្រុមហ៊ុនកូដីងហ្គេតថេកណូឡូជី ឯ.ក Codingate យើងខ្ញុំសូមថ្លែងអរគុណដល់ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ដែលបានស្វាគមន៍ដល់ លោក សុខ សុភមង្គល ជាអគ្គនាយក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Codingate ក្នុងការទទួលយកការចែករំលែកចំណេះដឹងទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្មបែបអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

តាមរយៈជំនួបនេះ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ក៏បានផ្តល់ឱកាសដល់លោក សុខ សុភមង្គល ក្នុងធ្វើបទបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ Codingate គឺ GateCommerce Cambodia - Telegram shop ដែលនឹងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច-មធ្យម ក្នុងការបំលែងខ្លួនពីអាជីវកម្ម Off line ទៅជាអាជីរកម្ម Online ដែលមានការចំនាយទាប និងប្រសិទ្ធិភាពដូចគ្នាទៅនឹងបច្ចេកវិទ្យា E-Commerce ដែរតែមានតំលៃខ្ពស់។

តាមរយៈនុវានុវត្តន៍នៃបច្ចេកវិទ្យាទំនើបនេះ នឹងជួយអោយម្ចាស់អាជីវកម្មមានហាង Online ផ្ទាល់ខ្លួនក្នុងការបំរើទៅដល់ការលក់ដូរ ដែលសមស្របទៅនឹងគោលនយោបាយមួយរបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ «សេដ្ឋកិច្ចឌីជីថល»។
2
1
កាលពីចុងខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Codingate Technology និង សមាគមសហគ្រិនវីម៉ូនៅកម្ពុជា មានកិត្តិយសក្នុងការចូលជួបសំដែងការគួរសម និងពិភាគ្សាផ្តល់ដំណោះស្រាយអាជីវកម្ម និងការបំពាក់បច្ចេកវិទ្យាទំនើប Ai (GateMaster.ai) ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជាបង្កើតឡើងដោយក្រុមហ៊ុន Codingate Technologyដល់សភាពាណិជ្ជកម្មកម្ពុជាដើម្បីផ្តល់នូវបច្ចប្បន្នភាពនៃការវិវត្តន៍នៃបច្ចេកវិទ្យាទំនើបមួយនេះ ដែលអាចជួយសំរួលដល់ការងារជាច្រើន សមស្របទៅនឹងយុគសម័យឌីជីថលទំនើប ដែលជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលផងដែរ។

តាមរយៈជំនួបមួយនេះ ក្រោមកិច្ចកិច្ចសហប្រតិបត្តិជាមួយ សភាពាណិជ្ជកម្មកម្ពុជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា នឹងបង្កើតសិក្ខាសិលាក្នុងការបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) GateMaster.ai ដល់សមាជិក-សមាជិកា នៃសមាគមផ្សេងៗជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Ai មួយនេះ។
កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Codingate Technology យើងខ្ញុំមានសេចក្តីរីករាយដែលលោកអគ្គនាយករបស់យើងលោក សុខ សុភមង្គល ត្រូវបានសមាគម សហគ្រិន វីម៉ូ កម្ពុជាផ្តល់កិត្តិយសក្នុងកិច្ចសហប្រតិបត្តិការ និងជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាមួយរូប (Technology Advisor) សំរាប់សមាគម សហគ្រិន វីម៉ូ កម្ពុជាក្នុងការផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើបដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការសំរួល និងជំរុញប្រតិបត្តិការការងារអោយកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាព។

តាមរយៈកិច្ចសហប្រតិបត្តិការមួយនេះ ក្រុមហ៊ុន Codingate Technology នឹងផ្តល់ជូននូវការបណ្តុះបណ្តាល ការបំពាក់បច្ចេកវិទ្យាទំនើប Ai (GateMaster.ai) ដែលជាបច្ចេកវិទ្យា Ai ដំបូងគេនៅកម្ពុជាដល់សមាជិក-សមាជិការបស់សមាគម សហគ្រិន វីម៉ូ កម្ពុជា ក៏ដូចជាការប្រឹក្សាផ្នែកបច្ចេកវិទ្យាផ្សេងៗទៀតរបស់ក្រុមហ៊ុន Codingate ដោយលោកអគ្គនាយករបស់យើងផ្ទាល់ផងដែរ។