Codingate Technology
223 subscribers
595 photos
57 videos
3 files
188 links
យើងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ និងណែនាំដំណោះស្រាយបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនដល់អាជីវកម្មរបស់លោកអ្នក ។
Download Telegram
3
លោក សុខ សុភមង្គល បានវិលត្រឡប់មកបំពេញការងារអចិន្ត្រៃយ៍ជាថ្មីម្ដងទៀតក្នុងតួនាទីជា ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន កូដីងហ្គេត។

ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ ២០២៤ របស់ក្រុមហ៊ុនដោយការចូលរួមគាំពារធុរកិច្ចឌីជីល លោកបានធ្វើការប្ដេជ្ញាចិត្ត ក្នុងការនាំយកនូវបច្ចេកវិទ្យាបញ្ញានិម្មិត (AI) ទំនើបចុងក្រោយបង្អស់ក្នុងរូបរាងជាទីប្រឹក្សាអាជីវកម្មឌីជីថល GateMaster.ai ទៅកាន់អតិថិជន ដោយធានាបាននូវគុណភាព និងភាពជឿនលឿននៃស្វ័យប្រវត្តិកម្មរបស់ដំណើរប្រតិបត្តិការអាជីវកម្ម។

Mr. Sopheakmonkol Returns to Codingate Full-Time Chairman and CEO at Codingate Technology.

To envision Codingate 2024 in promoting digital business, he is committed to Advance AI Technology via converting to AI-powered business advisor, GateMaster.ai, and Quality as well as Business Automation for Customer's Technological Advancement.

👉 To read more: https://lnkd.in/gn36hC7C

#CodingateTechnology2024
#Stayconnected
#SimplifyYourBusiness
#Businessautomation
#gatemasterai
Activate to view larger image,
6
Dear Value Clients,

We would like to inform you that our company recognizes the importance of providing our staff with a well-deserved break for Khmer New Year from April 13th to 16th, 2024. Our company will reopen on April 17th, 2024. If you require urgent assistance during this time, please feel free to contact the main person in charge of your project (Project Management). 

As we usher in the Khmer New Year 2024, we wanted to take a moment to extend our heartfelt wishes to each and every one of you. Your support and partnership have been invaluable to us, and we are truly grateful for the trust you have placed in Codingate Technology.

May this New Year bring you prosperity, joy, and success in all your endeavors. We look forward to continuing our collaboration and serving you with dedication and excellence.

On behalf of the entire Codingate team, we wish you a happy and fulfilling Khmer New Year.

Warm regards,

Codingate Technology
សូមរីករាយថ្ងៃឈប់សំរាក ជួបជុំគ្រួសារ បងប្អូនដែលមានដំណើរកំសាន្តទៅទីជិតឆ្ងាយសូមអោយមានសុវត្តិភាពទាំងទៅនិងមក។

អាកាសធាតុប្រែប្រួលខ្លាំង សូមថែរក្សាសុខភាពទាំងអស់គ្នា។
Channel photo updated
កាលពីថ្ងៃសៅរ៍ទី27មេសាកន្លងទៅនេះ លោក សុខ សុភមង្គល ត្រូវបានអញ្ជើញដោយ លោកស្រី Lim Alicia ប្រធានសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសឹង្ហបុរីអោយចូលរួមចែករំលែកបទពិសោធន៍អំពី ការអនុវត្តក្នុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត AI - GateMaster.ai

ស្ថាបនិករបស់យើងបានធ្វើបទបង្ហាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប GateMaster.ai ដើម្បីទទួលបាននូវផលិតភាពការងារជាអតិបរមានិងប្រសិទ្ធិភាពខ្ពស់ ដោយចំនាយពេលដ៍ខ្លី ក្នុងឱកាសកម្មវិធីជួបជុំសមាជិកនៃសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសឹង្ហបុរី (Singapore Allumini Association of Cambodia) ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកចូលរួម។

គួរបញ្ជាក់ផងដែរថា ដំណោះស្រាយ អាជីវកម្មបច្ចេកវិទ្យា GateMaster.ai របស់ក្រុមហ៊ុន Codingate គឺមានគោលដៅផ្តល់ជូននូវបច្ចេកវិទ្យាដែលជាទីប្រឹក្សាផ្ទាល់ខ្លួន និងទីប្រឹក្សាអាជីវកម្មជូនលោកអ្នកដែលមានប្រសិទ្ធិភាពខ្ពស់បំផុត ហើយថ្មីៗនេះ GateMaster.ai របស់យើងក៏មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលស្របទៅនឹងទិសដៅរបស់ក្រសួងដែលចង់អោយកូនខ្មែរមានសម្ថភាពផ្នែកបច្ចេកវិទ្យា មានបំនិន និងចរិយាផងដែរ។
កាលពីថ្ងៃអង្គារ៍ ទី 30 ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Codingate Technology បានជួបជាមួយនឹងថ្នាក់ដឹកនាំរបស់ធនាគាអេស៉ីលីដា ដើម្បីពិភាគ្សាលើកិច្ចសហប្រតិបិត្តការក្នុងការដាក់បញ្ចូល ACLEDA Online Payment នៅក្នុងសេវាកម្មអភិវឌ្ឍន៍បច្ចេកវិទ្យា (Software Development Service) និង ដំណោះស្រាយអាជីវកម្ម GateCommerce-Telegram Shop ដែលជាបច្ចេកវិទ្យាថ្មីមួយរបស់ក្រុមហ៊ុន Codingate ដែលផ្តល់ជូនដល់ម្ចាស់អាជីវកម្ម Online ទាំងអស់ អាចបង្កើតហាងលក់ទំនិញផ្ទាល់ខ្លួនមួយជាក់លាក់ ជាមួយការដាក់តាំងលក់គ្រប់មុខទំនិញ ពត៍មានលំអិត ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញ ការដឹកជញ្ជូន រួមនឹងការទូរទាត់ប្រាក់តាមប្រព័ន្ធ Online ជាមួយធនាគាអេស៉ីលីដា។

ជំនួបនេះបានហុចលទ្ធផលជាផ្លែផ្កា ដោយសារដំណោះស្រាយបច្ចេកវិទ្យាថ្មីរបស់ Codingate ក្នុងការផ្តល់ដំណោះស្រាយដល់ម្ចាស់អាជីវកម្ម Online ខ្នាតតូច មធ្យម អាចទូរទាត់ប្រាក់បានភ្លាមៗបន្ទាប់ពីមានការបញ្ជាទិញពីអតិថិជន ហើយធនាគាអេស៉ីលីដាក៏ផ្តល់សេវាកម្មដែលផ្តល់នូវភាពងាយស្រួល រហ័សក្នុងការទូរទាត់ប្រាក់ដល់អតិថិជនផងដែរ។