CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
Media is too big
VIEW IN TELEGRAM
(English below)
យើងមានសេចក្តីរីករាយក្នុងការស្វាគមន៍ លោកស្រី ប្រ៊ិដជិដ ខលៀ ឯកអគ្គរដ្ឋទូតរងថ្មី មកកាន់គ្រួសារស្ថានទូតរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំធ្វើការនៅក្នុងតំបន់ លោកស្រី ប្រ៊ិដជិដ មានក្តីរំភើបរីករាយជាខ្លាំង ដែលបានមកបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងគោលដៅការងាររបស់លោកស្រី។ សូមចូលរួមជាមួយពួកយើង ដើម្បីស្វាគមន៍ឯកអគ្គរដ្ឋទូតរងថ្មី!
5
--------------------
We are pleased to welcome Bridget Collier, our new Deputy Ambassador, to the Embassy community. With a wealth of experience working in the region, Bridget is excited to be in Cambodia and committed to strengthening cooperation between our two countries.

Watch the video to learn more about Bridget’s vision and goals for her tenure. Join us in extending a walm welcome to our new Deputy Ambassador!
7👍2
📣 Join our team!

Position: Investment Manager(s)

CAPRED seeks Investment Manager (s) to play a key role in driving innovation and fostering growth in the economic areas targeted by CAPRED, which are crucial for Cambodia's economic development. This entrepreneurial role requires creativity, proactive problem- solving, and strong partnerships with public and private organisations.

📖 Learn more: https://bit.ly/3YOhWTp

Closing Date: Applications will be reviewed on a rolling basis so please apply as soon as possible. The application process will close once the position is filled.
4
(English below)
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសអូស្ត្រាលី ជូនសារតាំង

ថ្ងៃនេះ ឯកអគ្គរដ្ឋទូត ដេរិក យីប បានចូលជួប និងជូនសារតាំងដល់ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ពិធីនេះ ជាការចាប់ផ្តើមតួនាទីបេសកកម្មការទូតជាផ្លួវការរបស់ ឯកអគ្គរដ្ឋទូត យីប នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះផងដែរ ឯកអគ្គរដ្ឋទូត យីប បានធ្វើការឆ្លុះបញ្ចាំងពីការចូលរួមរវាងប្រទេសអូស្ត្រាលី និងកម្ពុជាដែលមានជាយូរណាស់មកហើយ ក៏ដូចជាសារៈសំខាន់នៃទំនាក់ទំនងជាច្រើន ព្រមទាំងវិស័យអាទិភាពទ្វេភាគីមួយចំនួន រួមមាន វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម ភាពធន់នឹងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការការពារជាតិ និងនគរបាល លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ឯកឧត្តមឯកអគ្គរដ្ឋទូត សម្លឹងឆ្ពោះទៅកាន់កិច្ចសហការជាមួយកម្ពុជា ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់តំបន់របស់យើង ក្នុងអាណិត្តរបស់ឯកឧត្តមនៅទីនេះ។
3
-----------------------
Australia’s new Ambassador Derek Yip presents credentials

Today Ambassador Derek Yip presented credentials to acting Head of State, Hun Sen. The ceremony marks the official start of Ambassador Yip’s mission in Cambodia.

During their meeting, Ambassador Yip reflected on the longstanding engagement between Australia and Cambodia, the importance of diversity of relationships and bilateral priority areas – including health, education, agricultural, economic resilience, defence and police cooperation, democracy and human rights. He looks forward to working with Cambodia to progress issues affecting our region during his time here.
4👍2
(English below)
អូស្ត្រាលីគាំទ្រគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងដំបូងបង្អស់របស់កម្ពុជា។

ហិរញ្ញប្បទានអាកាសធាតុមានសារៈសំខាន់ណាស់ ក្នុងការជួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងកសាងសេដ្ឋកិច្ចដែលគ្មានការបំភាយឧស្ម័នកាបូន។ ទោះជាយ៉ាងនេះក្តី ការទទួលបានហិរញ្ញវត្ថុនេះនៅតែជាបញ្ហាប្រឈមដ៏ធំ។

អូស្ត្រាលីកំពុងផ្តល់ជំនួយចាំបាច់ដើម្បីរៀបចំធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទកម្ពុជា (ARDB) តាមរយៈដៃគូយុទ្ធសាស្ត្រមេគង្គ (MSC) ក្នុងគោលដៅបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ដែលជាគំនិតផ្តួចផ្តើមឈានមុខគេក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុនៅក្នុងវិស័យឯកជនកម្ពុជា។

មូនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ស្ថិតនៅក្រោម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយ ត្រូវបានគាំទ្រដោយមូលនិធិអាកាសធាតុបៃតង រាជរដ្ឋាភិបាលកម្ពុជា និងសហហិរញ្ញប្បទានផ្សេងៗទៀតដែលមានទុនវិនិយោគដំបូងចំនួន ១០០ លានដុល្លារ។

តាមរយៈការគាំទ្រពីកម្មវិធី CAPRED របស់ប្រទេសអូស្ត្រាលី មូនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ត្រូវបានគេរំពឹងថានឹងដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៥ ដើម្បីផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់គម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគម្រោងបន្សាំនានាក្នុងប្រទេសកម្ពុជា។

ភាពធន់នឹងអាកាសធាតុគឺជាចំណុចស្នូលនៃភាពជាដៃគូរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសកម្ពុជា ខណៈដែលយើងកំពុងធ្វើការរួមដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់បរិយាបន្ន និងនិរន្តរភាព។
1🙏1
--------------------
Australia Backs Cambodia's First Green Finance Initiative

Climate finance is vital to help Cambodia address climate change and build a net-zero economy. However, access to this finance remains a significant challenge.

Australia is providing instrumental support to prepare Cambodia’s Agricultural and Rural Development Bank (ARDB) through its partner Mekong Strategic Capital (MSC), for the establishment of the Cambodia Climate Finance Facility (CCFF), a pioneer initiative to channel climate finance directly to Cambodia’s private sector.

Housed within ARDB, and co-managed by MSC the CCFF will be funded by the Green Climate Fund (GCF), the Cambodian Government, and other co-financiers with initial capital of US$100 million.

Through support from Australia’s CAPRED program, the CCFF is expected to be operational by mid-2025 to provide long-term financing to climate change mitigation and adaptation projects in Cambodia.

Climate resilience is central to Australia’s partnership with Cambodia, as we work together towards resilient, inclusive and sustainable economic development.
5👍3
កាន់តែរីកចម្រើនទៅមុខជាមួយគ្នា៖ អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា 🌾

អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជាអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ការគាំទ្រនេះ រួមមាន ការណែនាំបច្ចេកទេសកសិកម្មថ្មីៗ ការបង្កាត់ពូជស្រូវដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងការបង្កើត CARDI, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលជាវិទ្យាស្ថានស្រាវជ្រាវកសិកម្មដ៏ល្បីល្បាញរបស់កម្ពុជា ។

យើងមានមោទនភាពក្នុងការឧបត្ថម្ភវេទិកាស្រូវអង្ករកម្ពុជាឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១២ ខែកញ្ញា នៅរាជធានីភ្នំពេញ ហើយវេទិកានេះក៏ជាឱកាសដ៏ល្អសម្រាប់អាជីវកម្មនានា ក្នុងការបង្ហាញផលិតផលអង្ករប្រណីត និងមានគុណភាពខ្ពស់របស់កម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលមានសក្តានុពលពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗទៀត។

យើងនៅតែបន្តសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីជំរុញ ផលិតកម្មកសិផលស្រូវ ប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព ទៅលើការកែច្នៃ និងការនាំចេញ តាមរយៈកម្មវិធី CAPRED របស់យើង។

សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។ https://youtu.be/IWuLnGp1Rz8
3👏1
-----
Growing Stronger Together: Australia Supports Cambodia's Rice Industry 🌾

Australia has supported Cambodia's agriculture sector for more than 60 years. This support includes introducing new farming techniques, developing climate-resilient rice varieties, and establishing Cambodia's prominent agricultural research institute, the Cambodian Agricultural Research and Development Institute (CARDI).

We are proud to sponsor this year’s Cambodia Rice Forum. Taking place 10-12 September in Phnom Penh, the forum provides a great opportunity for businesses to showcase Cambodia's premium rice offerings and connect with potential buyers from Australia and beyond.

We continue to partner with Cambodia for more sustainable, resilient and inclusive rice crop production, processing and exports, through our CAPRED program.

Check out the video to learn more. https://youtu.be/IWuLnGp1Rz8

#CAPRED #CambodianRice #CARDI #Australia #Cambodia
4👍3
(English below)
អូស្ត្រាលី និងកម្ពុជា រួមគ្នា ដើម្បីសម្រេចបានគោលដៅនាំចេញអង្ករ

អង្កររបស់កម្ពុជាមានភាពល្បីល្បាញលើពិភពលោក ដោយពូជស្រូវផ្ការំដួលបានឈ្នះពានរង្វាន់អង្ករល្អផ្តាច់គេនៅលើសកលលោកចំនួន ៥ដង។ នៅឆ្នាំខាងមុខនេះ កម្ពុជាមានគោលបំណងបង្កើនការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ (មួយភាគបីច្រើនជាងឆ្នាំមុន)។

ប្រទេសអូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រវេទិកាអង្ករកម្ពុជាឆ្នាំ ២០២៤ ដែលបានប្រមូលផ្តុំបណ្តាថ្នាក់ដឹកនាំជាង ៤០០ នាក់ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសនានានៅក្នុងខ្សែសង្វាក់តម្លៃអង្ករ។

វេទិកាស្រូវអង្ករកម្ពុជាឆ្នាំ ២០២៤ បានផ្តល់វេទិកាមួយសម្រាប់អ្នកនាំចេញកសិផលកម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ និងអ្នកលក់រាយអន្តរជាតិ រួមទាំងអ្នកមកពីប្រទេសអូស្ត្រាលី ដែលជំរុញឱ្យមានសក្តានុពលអាជីវកម្ម។ ដំណើរទស្សនកិច្ចទៅកាន់រោងចក្រកិនស្រូវក៏បានបង្ហាញពីសក្តានុពលនាំចេញរបស់កម្ពុជាផងដែរ។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាបិទក្នុងវេទិកានេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមហិច្ឆតាការនាំចេញអង្កររបស់ប្រទេស។

ស្វែងយល់បន្ថែម៖ https://cambodia.embassy.gov.au/files/PENH/20240911-Australian-Embassy-Media-Release-Rice-Forum-Khmer.pdf
4