CAPRED Program
2.56K subscribers
802 photos
16 videos
448 links
CAPRED is Australia’s flagship economic development program in Cambodia.

Join us to learn about the program, our activities, events, and funding and career opportunities.

https://www.capred.org
Download Telegram
(English below)
កិច្ចពិភាក្សាគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា

ថ្ងៃនេះអូស្ត្រាលី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានសហការរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។

ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្និសីទនេះមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលអ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញសេដ្ឋកិច្ចប្រមាណជាង ៥០០ នាក់ដើម្បីពិភាក្សា អំពីអាទិភាពក្នុងការពន្លឿនការអភិវឌ្ឍនិងសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ច។

អូស្ត្រាលីតាមរយៈកម្មវិធី CAPRED គឺជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់សន្និសីទឆ្នាំនេះដោយបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញកិច្ចពីភាក្សាគោលនយោបាយប្រកបដោយអត្ថន័យដើម្បីសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

ស្វែងយល់បន្ថែម៖https://cambodia.embassy.gov.au/files/PENH/20250304-Joint-Press-Release-Cambodia-Outlook-Conference-2025-DFAT-CDRI-Khmer%20(1).pdf
------------------

Policy Dialogue for High Quality, Sustainable, and Inclusive Development in Cambodia

Today Australia and the Cambodia Development Resource Institute (CDRI) co-hosted the Cambodia Outlook Conference2025 in Phnom Penh.

Presided over by Prime Minister Hun Manet, the conference brought together more than 500 officials, academics, development partners and economic experts to discuss priorities to accelerate development and realise its economic visions.

Australia through CAPRED was the exclusive sponsor for this year’s conference, continuing our commitment to fostering meaningful policy dialogue to achieve resilient, sustainable, and inclusive growth.

Learn more: https://cambodia.embassy.gov.au/files/PENH/20250304-Joint-Press-Release-Cambodia-Outlook-Conference-2025-DFAT-CDRI-English.pdf
👍1
អបអរសាទរ ទិវាអន្តរជាតិនារី ជាមួយ អ្នកស្រី គង់ នៀម!

អូស្ត្រាលីគាំទ្រសមភាពយេនឌ័រ និងការលើកកម្ពស់ការទទួលបានអំណាចសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា ដើម្បីនាំមកនូវភាពរីកចម្រើនដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈកម្មវិធី CAPRED យើងគាំទ្រគំនិតផ្តួចផ្តើមដូចជាកម្មវិធី CNai ដែលជាអ្នកបង្កើតអាជីវកម្មបរិយាបន្នយេនឌ័រ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមពង្រីកអាជីវកម្មប្រកបដោយនិរន្តរភាព បរិយាបន្ន និងផលជះវិជ្ជមាន។

គំនិតផ្តួចផ្តើមទាំងនេះបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រិនដូចជា អ្នកស្រី គង់ នៀម នៅគ្រប់ទីកន្លែងក្នុងប្រទេស។

អ្នកស្រីបានប្រែក្លាយទីធ្លាខាងក្រោយផ្ទះរបស់ខ្លួនក្នុងខេត្តសៀមរាប ទៅជាចំការដែលមានបន្លែ និងគ្រឿងទេសនានា។ លោកស្រីផ្គត់ផ្គង់ផលិតផលទាំងនេះទៅកាន់ ក្រុមហ៊ុន Cam Agro Foodដែលជាក្រុមហ៊ុនកែច្នៃផលិតផលកសិកម្មដឹកនាំដោយស្ត្រី និងអ្នកទទួលជ័យលាភីក្នុងកម្មវិធី CNai ។

ជាមួយនឹងប្រាក់ចំណូលបន្ថែមរបស់ខ្លួន
អ្នកស្រី នៀម កំពុងជួយដល់ការសិក្សារបស់កូនៗគាត់និងអាចធ្វើការសម្រេចចិត្តសំខាន់ៗក្នុងគ្រួសារ។

រីករាយទិវាអន្តរជាតិនារី!
7🥰1
-----
Celebrating International Women’s Day with Kong Neam!

Australia supports gender equality and women’s economic empowerment in Cambodia to deliver prosperity for all Cambodians. Through the CAPRED program, we support initiatives like CNai—a gender-inclusive business incubator that helps SMEs grow into sustainable, inclusive, and impactful businesses.

Such initiatives create more opportunities for entrepreneurs
like Kong Neam across the country.

Neam turned her backyard in Siem Reap into a thriving farm, supplying produce to Cam Agro Food, a woman-led agro-processing company and CNai accelerator winner.

With her extra income, Neam is supporting her children’s education and making key family decisions.

Happy International Women’s Day!

#ForAllWomenAndGirls #AccelerateAction #InternationalWomensDay
#WomenInLeadership #CAPRED
5🥰1
ការបង្កើតយុទ្ធសាស្ត្រថ្មីរបស់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងបរិយាបន្ន

គណៈប្រតិភូជាង ៥០០ នាក់មកពីខាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានមកជួបជុំគ្នានៅក្នុងសន្និសិទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ឆ្នាំនេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រដែលកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពនៅក្នុងបរិបទនៃពិភពលោកដែលកាន់តែប្រឈម។

អូស្ត្រាលី តាមរយៈកម្មវិធី CAPRED មានកិត្តិយសដែលបានក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់សន្និសីទដ៏សំខាន់នេះ។
https://youtu.be/y6zALHsBG04
4🥰1
-----
Developing Cambodia’s new strategies for resilient and inclusive development

More than 500 delegates from government, development partners and the private sector came together at this year’s CDRI’s Cambodia Outlook Conference 2025 to discuss how Cambodia can achieve high-quality, sustainable economic growth in an increasingly challenging global context.

Australia, through CAPRED, was proud to be the exclusive sponsor of this important forum.
https://youtu.be/y6zALHsBG04
3👍3
📣 Call for Proposals

1. Request For Proposals - Internship Program for Women in Clean Energy: https://rebrand.ly/tnd7ccw

2. Capacity Building on Rooftop Solar Integration - Rooftop Solar Design and Installation Standards: https://rebrand.ly/36fowyv

Closing date: 28 Mar 2025
👍21🥰1
(English below)
ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប៖ សិទ្ធិ សមភាព និងភាពអង់អាច

ក្នុងឱកាសទិវាអន្តរជាតិនារី #InternationalWomensDay សូមស្តាប់ស្ត្រីឆ្នើមប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជារបស់យើង ធ្វើការចែករំលែកពីបទពិសោធន៍ ក៏ដូចជាមតិយោបល់អំពីភាពជាអ្នកដឹកនាំ ដោយលើកឡើងពីសារៈសំខាន់នៃបរិយាបន្ន ការបណ្តុះបណ្តាល និងការបំបែករនាំងឧបសគ្គដល់អ្នកជំនាន់ក្រោយ។

សូមចូលរួមជាមួយយើង ដើម្បីអបអរភាពអង់អាចរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ!
👍2🥰1
------------------

For All women and girls: Rights. Equality. Empowerment.

On #InternationalWomensDay, let’s hear from the inspiring women of the Australian Embassy in Cambodia as they share their experiences and advice on leadership, highlighting the importance of inclusion, mentorship, and breaking barriers for future generations.

Join us in celebrating the power of women in leadership!

#IWD2025 #ForAllWomenAndGirls #AccelerateAction #WomenInLeadership
3👍21
មាគា៍ឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយ លោកសាស្រ្តាចារ្យ Ricardo Hausmann

អូស្ត្រាលីបានរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងស្វែងយល់ អំពីយុទ្ធសាស្ត្រកំណើន ដើម្បីពិភាក្សាលើយុទ្ធសាស្រ្តបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងបង្កើតសេដ្ឋកិច្ចដែលប្រកបដោយភាពធន់ជាងមុនក្នុងពេលខាងមុខ។ សិក្ខាសាលានេះ គាំទ្រដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងបានអញ្ជើញវាគ្មិនពិសេស គឺលោកសាស្ត្រាចារ្យ Hausmann ស្ថាបនិក និងជានាយកវិទ្យាស្ថានស្រាវជ្រាវ Growth Lab របស់សាកលវិទ្យាល័យ Harvard ដែលមានជំនាញអន្តរជាតិ ក្នុងការអភិវឌ្ឍវិធីសាស្រ្ត ក្នុងការវិភាគលើកំណើន (Growth Diagnostics) និងសេដ្ឋកិច្ចដែលមានពិពិធភាព (Economic Complexity) ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ខាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

សិក្ខាសាលានេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ដ របស់អូស្ត្រាលីជាបន្តបន្ទាប់ ក្នុងការជំរុញកិច្ចសន្ទនាគោលនយោបាយជាយុទ្ធសាស្ត្រ សម្រាប់បង្កើនវិបុលភាព និងភាពធន់របស់កម្ពុជា។
https://youtu.be/--3y3pX6uVw

សម្រាប់ព័ត៌មានបន្ថែម អំពីលោកសាស្ត្រាចារ្យ Ricardo Hausmann និងនាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
https://www.hks.harvard.edu/faculty/ricardo-hausmann
https://growthlab.hks.harvard.edu/

ស្វែងយល់បន្ថែមអំពី CAPRED៖
www.capred.org
https://www.youtube.com/@CAPREDProgram
4👏2👍1
-----
Cambodia’s Economic Diversification Pathways – Professor Ricardo Hausmann

Australia hosted a high-level workshop on 20 February 2025 that explored growth strategies to diversify Cambodia’s economy and build a more resilient economic future. The workshop, supported by Australia’s flagship Cambodia Australia Partnership for Resilient Economic Development (CAPRED), featured a special guest Professor Hausmann who is the founder and Director of Harvard’s Growth Lab with international expertise in the development of the Growth Diagnostics and Economic Complexity methodologies.

H.E. Sun Chanthol, Deputy Prime Minister and First Vice Chairman of the Council for the Development of Cambodia, H.E. Vongsey Vissoth, Permanent Deputy Prime Minister in Charge of the Office of the Council of Ministers, and H.E. Derek Yip, Australian Ambassador to Cambodia, presided over the workshop. Representatives from the Office of the Council of Ministers, government line ministries and development partners were also in attendance.

The workshop underscored Australia’s ongoing commitment to promoting strategic policy dialogue for a stronger, more prosperous Cambodia.

https://youtu.be/--3y3pX6uVw

For more information about Professor Ricardo Hausmann and Harvard's Growth Lab, visit the links below: https://www.hks.harvard.edu/faculty/ricardo-hausmann
https://growthlab.hks.harvard.edu/

Learn more about CAPRED:
www.capred.org
www.youtube.com/@CAPREDProgram

#RicardoHausmann
4👍2👏1
អូស្ត្រាលីគាំទ្រយុទ្ធនាការថ្នាក់ជាតិ ដើម្បីអបអរសាទរទិវាអន្តរជាតិនារីឆ្នាំ ២០២៥

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី ក្រសួងកិច្ចការនារីរបស់កម្ពុជា បានចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិសម្រាប់ទិវាអន្តរជាតិនារីលើកទី ១១៤ ក្រោមប្រធានបទ “ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប៖ សិទ្ធិ សមភាព និងភាពអង់អាច។”

យុទ្ធនាការនេះរួមមានកម្មវិធីបើកជាសាធារណៈសម្រាប់ចូលរួមឥតគិតថ្លៃចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ដោយផ្តោតលើការសម្តែងដ៏អស្ចារ្យពី EpicArts, Chhloh
Theater និងក្រុមតស៊ូមតិដើម្បីសិទ្ធិស្ត្រី។ យុទ្ធនាការនេះក៏មានបញ្ចូលកម្មវិធីបែបឌីជីថល និងការបោះពុម្ពផ្សាយពិសេសរបស់ទស្សនាវដ្ដីនារីរតនៈផងដែរ។

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីប្តេជ្ញាក្នុងការជំរុញឱកាសសម្រាប់ស្ត្រីមានពិការភាព និងក្រុមងាយរងគ្រោះ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានអត្ថប្រយោជន៍ពេញលេញពីការអភិវឌ្ឍសេដ្ឋកិច្ច។

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់៖ https://www.capred.org/gedsi
5👌1