ក្នុងឱកាស ទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ សូមរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថា ការខិតខំរៀនសូត្រនៅថ្ងៃនេះ គឺជាការត្រៀមខ្លួនដើម្បីក្លាយជាធនធានពលកម្មដ៏មានតម្លៃនៅថ្ងៃអនាគត។🤝 "គ្រប់ការងារសុទ្ធតែមានតម្លៃ គ្រប់ពលកម្មសុទ្ធតែមានកិត្តិយស"
ទិវាពលកម្មអន្តរជាតិ មិនមែនគ្រាន់តែជាថ្ងៃឈប់សម្រាកនោះទេ ប៉ុន្តែជាថ្ងៃដែលយើងត្រូវរៀនសូត្រពី៖
✅ ការដឹងគុណ៖ ចំពោះអ្នកអាណាព្យាបាលដែលខិតខំធ្វើការងារយ៉ាងធ្ងន់ធ្ងរ ដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់យើង។
✅ ការគោរព៖ ផ្តល់តម្លៃដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកធ្វើការដោយកម្លាំងបាយ ឬចំណេះដឹង។
✅ វិន័យ៖ ការតាំងចិត្តធ្វើការងារឲ្យចប់ចុងចប់ដើម គឺជាមេរៀនជីវិតដ៏សំខាន់សម្រាប់សិស្សានុសិស្ស។
រៀនឲ្យពូកែ ធ្វើការឲ្យអស់ពីចិត្ត ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ!កុំខ្លាចភាពនឿយហត់ក្នុងការរៀនសូត្រ ព្រោះវាជាគ្រឹះតែមួយគត់ដែលនាំយើងទៅរកសេរីភាព និងជោគជ័យពិតប្រាកដ។

🙏1
សកម្មភាពសិស្សានុសិស្សក្នុងឱកាស «ទិវាមាតា»។ រៀនចំណេះដឹង មិនភ្លេចរៀនពីគុណធម៌ និងការដឹងគុណ។ រីករាយទិវាមាតាដល់អ្នកម្ដាយដ៏អស្ចារ្យគ្រប់រូប! 💖🙌ពិតជាមានមោទនភាពដែលបានឃើញកូនៗបង្ហាញក្ដីស្រឡាញ់ និងការដឹងគុណចំពោះអ្នកមានគុណ។
សូមជូនពរអ្នកម្ដាយគ្រប់រូបមានសុខភាពល្អបរិបូរណ៍ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនៗជារៀងរហូត។🙏🙏🙏

❤2
🌸🌸🌸គ្រប់ភាពជោគជ័យក្នុងការសិក្សារបស់កូន តែងតែមានស្នាមញញឹម និងការជំរុញពីក្រោយរបស់ម៉ាក់ជានិច្ច។ កូននឹងខំរៀនឱ្យពូកែ ដើម្បីជាកាដូដ៏ល្អបំផុតសម្រាប់ម៉ាក់។ រីករាយទិវាបុណ្យម្ដាយ!👩🏻🦳
"Behind every academic success I achieve, there is your smile and encouragement. I will study hard to be the best version of myself for you. Happy Mother’s Day!"🩷🙏

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំសូមលំឱនកាយវាចាចិត្ត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសព្រះរាជទានពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ក្នុងសុខសន្តិភាព និងវិបុលភាពជានិច្ចនិរន្តរ៍។
សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។