កម្ពុជា ៤.០ - Cambodia 4.0
8.6K subscribers
3.13K photos
617 videos
6 files
1.78K links
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើងក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការជំរុញឌីជីថលូបនីយកម្ម និងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា 🇰🇭
Download Telegram
នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីក្នុង “ពិធីបិទវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល សម្រាប់ជនមានពិការភាព” នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការគាំទ្រពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា និងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សំដៅជំរុញឌីជីថលូបនីយកម្មនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំនៅទីតាំងនៃមជ្ឈមណ្ឌលដែលបងប្អូនជនមានពិការភាពស្នាក់នៅផ្ទាល់ ដើម្បីលើកកម្ពស់បរិយាបន្នសង្គម សំដៅជួយឱ្យពួកគាត់ មានលទ្ធភាពក្នុងការទំនាក់ទំនងនៅក្នុងសង្គម មានឱកាសទទួលបាននូវព័ត៌មាន, ការអប់រំ និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម្រាប់ការធ្វើអាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។

🔎 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X (Twitter)

មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN
Media is too big
VIEW IN TELEGRAM
តាមដានព័ត៌មានបច្ចេកវិទ្យាសម្រាប់សប្តាហ៍នេះ (២០-២៦ ឧសភា ២០២៤)
This Week in Technology (20-26 May 2024)
---
1-Tech Crunch: https://rb.gy/1im4q4
2-Tech Radar: https://rb.gy/9igbgk
3-Engadget: https://rb.gy/ogfohj
4-Gadgets360: https://rb.gy/91taqk
5-9To5Google: https://rb.gy/k1g3nu
6-The Verge: https://shorturl.at/cYOGx

🔎 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X (Twitter)

មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN
មជ្ឈមណ្ឌលកម្ពុជា ៤.0 សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ថ្នាលបច្ចេកទេសប្រព័ន្ធគ្រប់គ្រងការសិក្សា Learning Management System (LMS)” ដែលមានសិក្ខាកាមចូលរួមជាមន្រ្តីរាជការ, គ្រូបង្រៀន, និស្សិត, ម្ចាស់អាជីវកម្ម, បុគ្គលិកឯកជន និងភាគីពាក់ព័ន្ធ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា និងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថលសំដៅជំរុញឌីជីថលូបនីយកម្មនៅកម្ពុជា។

🔎 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X (Twitter)

មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN
តស់! ចូលរួមឆ្លើយសំណួរ Q&A ប្រចាំ ខែឧសភា ដើម្បីឈ្នះរង្វាន់ដបទឹករក្សាកម្ដៅ និងអាវយឺតដ៏ស្រស់ស្អាតរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ចំនួន ១០ រង្វាន់! ដោយគ្រាន់តែឆ្លើយក្នុង Comment នូវចម្លើយដែលត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌខាងក្រោម៖
១. Like និង Share Post នេះជា Public នៅលើ Facebook Account របស់អ្នក
២. Follow Instagram របស់មជ្ឈមណ្ឌលកម្ពុជា ៤.០ (https://www.instagram.com/cambodia_4.0) រួច Screenshot ដាក់ក្នុងប្រអប់ Comment ជាមួយចម្លើយដែលត្រឹមត្រូវ
៣. Mention មិត្តភក្តិរបស់អ្នកចំនួន ៥ នាក់ នៅក្នុងប្រអប់ Comment

បញ្ជាក់៖ ឈប់ទទួលការចូលរួមត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនឹងជ្រើសរើសដោយចៃដន្យ (Random Selection) នូវអ្នកឆ្លើយត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌ ចំនួន ១០ នាក់ ហើយនឹងប្រកាសលទ្ធផលនៅម៉ោង ៥ ល្ងាច ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

🔎 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X (Twitter)

មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN