BST News
2 subscribers
2 photos
We Provide Variety News To Audience
Download Telegram
Channel created
Channel photo updated
ក្រុមហ៊ុន​មួយ​កែច្នៃ​គ្រាប់ស្វាយចន្ទី និង​បន្ត​ការវិនិយោគ​ពង្រីក​លើ​ការដាំដុះ​ដើម្បី​នាំចេញ​ក្រៅប្រទេស​។
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (ARDB) លោក កៅ ថាច អំឡុងពេល​ចុះ​ទស្សនកិច្ច​សិក្សា ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ​ស្វាយចន្ទី នៅ​ក្រុមហ៊ុន​សាន់​តា​ណា អា​ហ្គ្រោ ប្រដាក់ ឯ​.​ក ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ ខេត្តព្រះវិហារ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នេះ បន្ត​ការវិនិយោគ​ពង្រីក​លើ​ការដាំដុះ និង​កែច្នៃ​ស្វាយចន្ទី ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ក្រៅប្រទេស​។​
​ដំណើរ​ទស្សនកិច្ច​រប​ស់អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ធន​បទ (ARDB)​ នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ​១ ខែកញ្ញា ឆ្នាំ​ ២០២៣ ក្នុង​គោលបំណង​ដើម្បី​ទៅ​សិក្សា​ពី​ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​ក្រុមហ៊ុន​នេះ​។
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក កៅ ថាច បានបញ្ជាក់​ពី​ការជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បន្ត​ការវិនិយោគ​ពង្រីក​លើ​ការដាំដុះ និង​កែច្នៃ ស្វាយចន្ទី ឱ្យបាន​កាន់តែច្រើន និង​ទូលំទូលាយ ដើម្បី​សម្រេច​ឱ្យបាន​ស្របតាម​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​។​
​បើតាម​ក្រុមហ៊ុន សាន់​តា​ណា អា​ហ្គ្រោ ប្រដាក់ ឯ​.​ក បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ការដាំដុះ និង​ប្រមូល​ផល​ស្វាយចន្ទី​លើ​ផ្ទៃដី​ចំនួន ១០០០ ហិកតា ហើយ​ក្រុមហ៊ុន​ផ្ទាល់​បានធ្វើ​ការកែច្នៃ​ស្វាយចន្ទី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន អឺរ៉ុប ជាដើម​។ ម្យ៉ាងទៀត ក្រុមហ៊ុន មាន​ឃ្លាំង​ស្តុក ដែល​អាច​ផ្ទុក​បាន​ដល់​ចំនួន ៥ ពាន់​តោន សម្រាប់​ស្តុក​ទុក​ធ្វើការ​កែច្នៃ​ផងដែរ​។
Phnom Penh Post
Singapore ជាប់​ជា​ប្រទេស​មាន​អ៊ីនធឺណិត​លឿន​ជាង​គេ​លើ​ពិភពលោក​
​តាម​ប្រភព​ខាង​លើ អ៊ីនធឺណិត​អចល័ត​នៅ​សិង្ហបុរី​មាន​ល្បឿន​សរុប ២៣៤ម៉េហ្គាបៃត៍/វិនាទី។
បន្ទាប់​ពី​សិង្ហបុរី​គឺ ប្រទេស​ឈីលី បន្ត​មក​ទៀត​គឺ ចិន អារ៉ាបរួម ហុងកុង ហើយ​ថៃ​ ដែល​ជា​ប្រទេស​អាស៊ាន​មួយ​ទៀត ជាប់​លេខ ៦ ខាង​អ៊ីនធឺណិត​លឿន​ជាង​លើ​លោក។
ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ ១០ ដែល​មាន​អ៊ីនធឺណិត​លឿន​ជាង​គេ​លើ​លោក៖
១- សិង្ហបុរី៖ ២៣៤,៥៥Mbps
២- ឈីលី៖ ២២៤,៨៤Mbps
៣- ចិន៖ ២១១,៣៤Mbps
៤- រាជាណាចក្រ​អារ៉ាប​រួម៖ ២០៧,៤១Mbps
៥- ដែនដី​រដ្ឋបាល​ពិសេស​ហុងកុង៖ ២០៦,៧១Mbps
៦- ថៃ៖ ២០១,៨១Mbps
៧- បុរី​ក្សត្រ​ម៉ូណាកូ៖ ២០០,៧Mbps
៨- សហរដ្ឋអាមេរិក៖ ១៩៥,៣១Mbps
៩- ដាណឺម៉ាក៖ ១៩៥,២៦Mbps
១០- អេស្ប៉ាញ៖ ១៧២,៦៧Mbps៕