ខេត្តកោះកុង៖ លោកជំទាវ ឈឺវ៉ា ដែលទើបតែងតាំងជាអភិបាលខេត្តកោះកុងថ្មី បានប្រកាសព្រមានចាត់វិធានការតឹងរ៉ឹងចំពោះម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធទាំងឡាយណា ដែលផ្តល់ទីតាំងស្នាក់នៅឲ្យជនបរទេសដោយខុសច្បាប់ ឬពាក់ព័ន្ធនឹងបទល្មើស Scam Online នៅក្នុងខេត្តកោះកុង។
យោងតាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវអភិបាលខេត្ត បានជម្រាបជូនម្ចាស់ទីតាំងទាំងអស់ ដែលជួលផ្ទះ ឬទីតាំងឲ្យជនបរទេសស្នាក់នៅក្នុងខេត្តកោះកុង ថា ក្នុងករណីជួលឲ្យជនបរទេសដែលមិនមានឯកសារត្រឹមត្រូវ ម្ចាស់ទីតាំងនឹងត្រូវផាកពិន័យចំនួន ៤លានរៀល ឬប្រមាណ ១,០០០ដុល្លារអាមេរិក សម្រាប់ជនបរទេសម្នាក់ ព្រមទាំងអាចប្រឈមទោសព្រហ្មទណ្ឌផ្សេងទៀត តាមការកំណត់ក្នុងច្បាប់ ដោយមិនមានការលើកលែងឡើយ។
លោកជំទាវបានបញ្ជាក់ថា ប្រសិនបើអាជ្ញាធររកឃើញថា ទីតាំងណាមួយមានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Scam Online ម្ចាស់ទីតាំងនឹងត្រូវទទួលទោសទណ្ឌបន្ថែមទៀត ស្របតាមច្បាប់ជាធរមាន។
ការព្រមាននេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនវិធានការក្ដៅលើការបង្ក្រាបបទល្មើស Scam Online នៅទូទាំងប្រទេស។ ជាក់ស្ដែង លោក ថង សាវុន អតីតអភិបាលខេត្តរតនគិរី ព្រមទាំងស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដកតំណែងថ្មីៗនេះ ក្រោយមានការរិះគន់ថា មិនមានចំណាត់ការម៉ឺងម៉ាត់លើបទល្មើស Scam Online ក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ដល់រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីកម្ពុជា ឲ្យចាត់វិធានការតឹងរ៉ឹងចំពោះមន្ត្រីណា ដែលមិនធ្វើសកម្មភាពបង្ក្រាប ឬបណ្តោយឲ្យមានបទល្មើស Scam Online កើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចតេជោ បានលើកឡើងថា មន្ត្រីដែលខ្វះការទទួលខុសត្រូវ ឬមិនចាត់វិធានការលើបទល្មើសអនឡាញ គួរត្រូវបានដកតំណែង និងទទួលវិធានការរដ្ឋបាល ឬផ្លូវច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការពារកិត្តិយសប្រទេសជាតិ។
ក្នុងសាររបស់លោកជំទាវ ឈឺ វ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងទាំងអស់ កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតិចតួច រហូតប៉ះពាល់ដល់កិត្តិយសខេត្ត និងប្រទេសជាតិ។ លោកជំទាវបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត នឹងបើកប្រតិបត្តិការចុះត្រួតពិនិត្យគ្រប់ទីតាំងទាំងអស់ ដោយមិនមានការលើកលែងជាដាច់ខាត។
លោកជំទាវអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា លោកជំទាវបានសន្យាចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ក្នុងការចូលរួមបោសសម្អាតបទល្មើស Scam Online ឲ្យអស់ពីខេត្តកោះកុង ដើម្បីលើកកម្ពស់មុខមាត់ កិត្តិយសខេត្ត និងប្រទេសកម្ពុជាទាំងមូល។
ជាចុងក្រោយ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មាន និងរួមគ្នាកំចាត់បទល្មើស Scam Online ឲ្យអស់ពីប្រទេសកម្ពុជា។
សម្រាប់ការផ្តល់ព័ត៌មាន ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ និងតេឡេក្រាមផ្ទាល់របស់លោកជំទាវ៖ 087 557 979។

ខេត្តព្រះវិហារ៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់ពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស Scam Online នៅតាមតំបន់ព្រំដែន និងទីតាំងសង្ស័យនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
បើតាមរដ្ឋបាលស្រុកឆែប កម្លាំងចម្រុះបានចុះពិនិត្យយ៉ាងម៉ត់ចត់នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ បន្ទាប់ពីមានព័ត៌មានថា អាចមានក្រុមជនបរទេស ឬជនជាតិចិន លាក់ខ្លួន និងប្រព្រឹត្តសកម្មភាពពាក់ព័ន្ធ Scam Online នៅក្នុងតំបន់នោះ។
ទោះជាយ៉ាងណា ជាលទ្ធផលនៃការចុះត្រួតពិនិត្យ មិនបានរកឃើញវត្តមានក្រុមជនបរទេស ឬជនជាតិចិនពួនសំងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រខាងលើនោះទេ។
ថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍(BTP) លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននៅតែបន្តអនុវត្តវិធានការតាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ជាបន្តបន្ទាប់ ដោយមិនមានការយោគយល់ ឬអនុគ្រោះចំពោះសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនកំពុងគ្រប់គ្រង។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយរាយការណ៍ និងផ្តល់ព័ត៌មានជាបន្ទាន់ ប្រសិនបើប្រទះឃើញក្រុមជនសង្ស័យ ឬសកម្មភាពពាក់ព័ន្ធនឹងបទល្មើស Scam Online ដើម្បីឲ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការបង្ក្រាបបទល្មើស Scam Online នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងទីតាំងដែលអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនអនឡាញ។