ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
544 subscribers
1.87K photos
34 videos
19 files
301 links
សាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
Download Telegram
សកម្មភាពសមាគមក្នុងការចូលរួមផ្សព្វផ្សាយអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ។
👍2
🌟 សកម្មភាពថ្ងៃដំបូង៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ 🌟
3👍2
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនា (Dialogue) ក្រោមប្រធានបទ៖ «កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត»។

កិច្ចសន្ទនាដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ លោកបណ្ឌិត ស្វាយ អង្គារា និងកញ្ញា ថាន រស្មី ។


ក្នុងឱកាសនោះ លោកបណ្ឌិត ញិល រដ្ឋា បានចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនវិស័យ និងគំនិតបំផុសទឹកចិត្តយ៉ាងជ្រាលជ្រៅ ដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ ដោយលើកទឹកចិត្តឱ្យយុវជនខិតខំកសាងសមត្ថភាពខ្លួនឯងតាំងពីថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ជាមួយគ្នានេះ លោកក៏បានជំរុញស្មារតីស្នេហាជាតិ ការយល់ដឹងអំពីឧត្តមសិក្សា ការអភិវឌ្ឍជំនាញ និងឱកាសសិក្សានៅបរទេស សម្រាប់យុវជនកម្ពុជា។
3👏1
📢 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតហាត់ការ
🇰🇭🇷🇺 អគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមជូនដំណឹងដល់យុវជន សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬមានបំណងបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី អំពីការបើកទទួលពាក្យចូលរួមកម្មវិធីហាត់ការ (Internship Program) ចំនួន ៤ កន្លែង នៅអគ្គលេខាធិការដ្ឋានសមាគម។

🎯 គោលបំណង៖ផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍជំនាញការងារ បង្កើនបទពិសោធន៍ជាក់ស្តែង និងចូលរួមគាំទ្រសកម្មភាពអប់រំ វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។


📅 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
📍 ទីកន្លែងហាត់ការ៖ អគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី រាជធានីភ្នំពេញ
📧 ព័ត៌មានបន្ថែម៖ acssr2019@gmail.com

លីងសម្រាប់ដាក់ពាក្យ៖ https://forms.gle/CQWdFZZeuKq54Wnn8

សូមស្វាគមន៍យុវជនដែលមានឆន្ទៈរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–រុស្ស៊ី។ 🇰🇭🤝🇷🇺
_________
🔵 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr
#ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents
1