ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
495 subscribers
1.8K photos
30 videos
19 files
283 links
សាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
Download Telegram
សូមគោរពថ្លែងអំណរគុណដ៏អនេក ជូនចំពោះឯកឧត្តម វង្សី វិស្សុត ចំពោះការឧបត្ថម្ភកម្មវិធីជួបជុំអតីតនិស្សិតកម្ពុជាពីសូវវៀតរុស្ស៊ី ចំនួន 2លាន រៀល

📣
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនអតីតនិស្សិតគ្រប់ជំនាន់ ទាំងអស់មេត្តាជ្រាបថា៖  កម្មវីធីយើងដល់ពេលហើយ!!!

📅 ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៥:០០ ល្ងាច តទៅ
📍 ទីតាំង៖ សណ្ឋាគារសុខា ភ្នំពេញ
🇰🇭🇷🇺 ភ្ញៀវកិត្តិយស៖ ឯកឧត្តម Anatoly Borovik (ឯកអគ្គរដ្ឋទូតរុស្ស៊ី)

📲 ចុះឈ្មោះ និងផ្ញើបង្កាន់ដៃតាម Telegram៖

https://t.me/Niineat  (017 228 329)

https://t.me/Stella_MOYA (077 983 698)

ដោយសេចក្ដីគោរព និងរាប់អានដ៏ខ្ពង់ខ្ពស់! 🙏❤️
3👍1
📣
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជូន សម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនអតីតនិស្សិតគ្រប់ជំនាន់ ទាំងអស់នូវ លីងគ៍រូបភាពនៃ កម្មវីធីជួបជុំ
📅 ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦
📍 ទីតាំង៖ សណ្ឋាគារសុខា ភ្នំពេញ
🇰🇭🇷🇺

https://drive.google.com/drive/folders/1gW9FYi6zYCfoSVR5SnRHS4Rff-pibEtm

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពអរគុណ សម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនអតីតនិស្សិតគ្រប់ជំនាន់ដែលបានចំណាយពេលចូលរួម។
3
ទិវាជួបជុំអតីតនិស្សិតប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ"ការកសាងបណ្តាញបញ្ញាវន្តជាឃ្លាំងបញ្ញាជាតិ"
1👍1
📣📣សេចក្តីជូនដំណឹងស្តីពី📣📣
«លទ្ធផលទិវាជួបជុំអតីតនិស្សិតប្រចាំឆ្នាំ ២០២៦»

អគ្គហិរញ្ញវត្ថុ នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី (ស.ន.ក.ស.រ.) សូមគោរពជម្រាបជូន ទីប្រឹក្សា ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក និងអតីតនិស្សិតទាំងអស់ អំពីរបាយការណ៍សង្ខេបនៃ ទិវាជួបជុំអតីតនិស្សិតប្រចាំឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖

-ចំនួនអ្នកចូលរួមសរុប៖ ១៦៥ នាក់
-ថវិកាទ្រទ្រង់កម្មវិធីទទួលបាន ៖ ៩,៣៣៤.៥០ ដុល្លារអាមេរិក
-ចំណាយសម្រាប់រៀបចំកម្មវិធី ៖ ៨,៧៦៤.៨៤ ដុល្លារអាមេរិក
-ថវិកានៅសល់ពីកម្មវិធី ៖ ៥៦៩.៦៦ ដុល្លារអាមេរិក (ថវិកានេះនឹងត្រូវរក្សាទុកក្នុងគណនីធនាគាររបស់សមាគម)

សមាគមសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងការគាំទ្ររបស់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី អ្នកនាង កញ្ញា ព្រមទាំងបងប្អូនអតីតនិស្សិតទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយសមិទ្ធផល និងបង្ហាញនូវភាពស្និទ្ធស្នាលបំផុត។

ជាងនេះទៅទៀត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម Anatoly Borovik និងជំទាវ ដែលបានផ្តល់កិត្តិយសចូលរួម និងគាំទ្រសមាគមជានិច្ចកាល ដែលជាសក្ខីភាពនៃមិត្តភាពដែកថែបកម្ពុជា-រុស្ស៊ី ព្រមទាំងឥស្សរជនជាន់ខ្ពស់សប្បុរសជន រួមមាន៖
- សម្តេចមហាមន្ត្រី គុយ សុផល
- ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ
- ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង
- ឯកឧត្ដម ប្រធានកិត្តិយស អ៊ុន សាវន
ទោះបីជាមានភារកិច្ចរដ្ឋការមមាញឹកក៏ដោយ ក៏លោកបានផ្តល់ការឧបត្ថម្ភយ៉ាងធំធេងដើម្បីគាំទ្រដល់កម្មវិធីនេះ។

ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់! 🙏
Please open Telegram to view this post
VIEW IN TELEGRAM
3
ទិវាជួបជុំអតីតនិស្សិតប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ប្រកបដោយស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងជួរអតីតនិស្សិតកម្ពុជាបញ្ចប់ការសិក្សាពីសូវៀត និងរុស្ស៊ី | День воссоединения выпускников из Советского Союза и России - 2026, Тема: «Построение экспертной сети выпускников как национального интеллектуального центра» 🎊

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានរៀបចំ ទិវាជួបជុំអតីតនិស្សិតប្រចាំឆ្នាំ២០២៦ ប្រធានបទ «ការកសាងបណ្តាញបញ្ញាវន្តជា ឃ្លាំងបញ្ញាជាតិ» ក្រោមអធិបតីភាព ឯកឧត្ដម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អ៊ុន សាវន ប្រធានកិត្តិយស, លោកជំទាវ ស៊ាង សុផល្លា ប្រធានក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដោយមានការចូលរួមពីទីប្រឹក្សា ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំកម្ពុជា សមាជិកសមាគម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង ១៦៥ នាក់ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
3👏1
សូមអបអរសាទរដល់ម្ចាស់ជ័យ​លាភី"បុគ្គលឆ្នើមផ្នែកធុរកិច្ចឆ្នាំ២០២៥"
Congratulations to the winners of the Alumni Award for Business Excellence 2025 🎊🏆


សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពអបអរសាទរជូន ឯកឧត្តម អ៊ុន សាវន ប្រធានកិត្តិយសសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកសមាគមដើម្បីទទួលបានពានរង្វាន់ "បុគ្គលឆ្នើមផ្នែកធុរកិច្ចឆ្នាំ២០២៥"។

🏆 ពានរង្វាន់ “បុគ្គលឆ្នើមផ្នែកធុរកិច្ច ឆ្នាំ២០២៥” របស់ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី គឺជាការទទួលស្គាល់ និងលើកទឹកចិត្តដល់បុគ្គលដែលមានសមត្ថភាព និងស្នាដៃលេចធ្លោក្នុងវិស័យធុរកិច្ច ដោយផ្អែកលើភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការអភិវឌ្ឍអាជីវកម្មឲ្យមាននិរន្តរភាព ព្រមទាំងការរួមចំណែកយ៉ាងមានន័យដល់សង្គម និងសេដ្ឋកិច្ចជាតិ ខណៈដែលវាក៏មានគោលបំណងជំរុញយុវជន និងអតីតនិស្សិតជំនាន់ក្រោយឲ្យក្លាយជាគំរូល្អ។

សូមគោរពជូនពរ ឯកឧត្តម អ៊ុន សាវន និងលោកជំទាវ ព្រមទាំងបុត្រ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសូមមានសុភមង្គលជានិច្ចនិរន្តរ៍។
👍2👏21
សូមអបអរសាទរដល់ម្ចាស់ជ័យ​លាភី"បុគ្គលឆ្នើមផ្នែកអភិបាលកិច្ច និងការដឹកនាំស្ថាប័នឆ្នាំ២០២៥ " | Congratulations to the winners of the Alumni Award for Excellence in Governance and Institutional Leadership 2025 🎊🏆

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី សមាជិកសមាគមអតីតនិស្សិត ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកសមាគមដើម្បីទទួលបានពានរង្វាន់ "បុគ្គលឆ្នើមផ្នែកអភិបាលកិច្ច និងការដឹកនាំស្ថាប័នឆ្នាំ២០២៥"។


🏆 ពានរង្វាន់ “បុគ្គលឆ្នើមផ្នែកអភិបាលកិច្ច និងការដឹកនាំស្ថាប័ន” របស់សមាគមគឺជាការទទួលស្គាល់ និងលើកទឹកចិត្តដល់បុគ្គលដែលមានសមត្ថភាពឆ្នើមក្នុងការដឹកនាំ និងការគ្រប់គ្រងស្ថាប័ន យ៉ាងមានប្រសិទ្ធភាព។ ពានរង្វាន់នេះក៏មានគោលបំណងលើកកម្ពស់គុណតម្លៃនៃអភិបាលកិច្ចល្អ ការទទួលខុសត្រូវ ភាពថ្លៃថ្នូរ និងការប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍស្ថាប័ន និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី និងលោកជំទាវ ព្រមទាំងបុត្រ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសូមមានសុភមង្គលជានិច្ចនិរន្តរ៍។
1👍1🥰1🙏1
សូមអបអរសាទរដល់ម្ចាស់ជ័យ​លាភីពានរង្វាន់ "បុគ្គលឆ្នើមផ្នែកមនុស្សធម៌ និងកិច្ចការសង្គមឆ្នាំ២០២៥ " | Congratulations to the winners of the 2025 Alumni Award for Outstanding Contribution to Humanitarian and Social Work 🎊🏆

សមាគមអតីតនិស្សិត សូមគោរពអបអរសាទរជូនចំពោះ លោកជំទាវ ស៊ាង សុផល្លា ប្រធានក្រុមប្រឹក្សាភិបាលសមាគម ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកសមាគមដើម្បីទទួលបានពានរង្វាន់ "បុគ្គលឆ្នើមផ្នែកមនុស្សធម៌ និងកិច្ចការសង្គមឆ្នាំ២០២៥ "។

🏆 ពានរង្វាន់ “បុគ្គលឆ្នើមផ្នែកមនុស្សធម៌ និងកិច្ចការសង្គម ឆ្នាំ២០២៥” របស់ សមាគម គឺជាការទទួលស្គាល់ និងលើកទឹកចិត្តដល់បុគ្គលដែលមានការចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍសង្គម។ ពានរង្វាន់នេះមានគោលបំណងលើកស្ទួយគំរូល្អៗ ការអនុវត្តន៍ដែលមានឥទ្ធិពលវិជ្ជមាន និងការចូលរួមចំណែកក្នុងការកែលម្អជីវភាពរស់នៅរបស់សហគមន៍អតីតនិស្សិត ដោយផ្តោតលើការជួយសង្គ្រោះ ការគាំទ្រអ្នកខ្វះខាត និងការលើកកម្ពស់សមភាពសង្គម។

សូមគោរពជូនពរ លោកជំទាវ ស៊ាង សុផល្លា និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសូមមានសុភមង្គលជានិច្ចនិរន្តរ៍។
4👍1🔥1🙏1
សុន្ទរកថារបស់លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក្នុងទិវាជួបជុំអតីតនិស្សិតប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងបណ្តាញបញ្ញាវន្តជា ឃ្លាំងបញ្ញាជាតិ» День воссоединения выпускников из Советского Союза и России - 2026, Тема: «Построение экспертной сети выпускников как национального интеллектуального центра»៖

[… ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន សាវន ប្រធានកិត្តិយស លោក ជំ. ស៊ាង សុផល្លា ប្រធានក្រុមប្រឹក្សាភិបាលសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាឥស្សរជនរាមច្បង និងសមាជិកគ្រួសារអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ីទាំងអស់ជាទីមេត្រី!

ក្នុងនាមគណៈប្រតិបត្តិសមាគម AKSSR ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានផ្តល់កិត្តិយសមកចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនាថ្ងៃនេះ....អានបន្
👍2