ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
544 subscribers
1.87K photos
34 videos
19 files
301 links
សាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
Download Telegram
លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី អញ្ជើញចូលរួមក្នុងសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ ស្តីពីការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល

(ទីស្តីការគណៈរដ្ឋមន្ត្រី)៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល» ដែលប្រារព្ធឡើងនៅសាល D អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សា និងប្រមូលធាតុចូលលើ «សេចក្តីព្រាងទស្សនាទានបឋម ស្តីពីការរៀបចំនីតិក្រមរដ្ឋបាល» ដែលជាផ្នែកមួយនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧

ការរៀបចំនីតិក្រមរដ្ឋបាលនេះ មានគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដូចជា៖
- សាមញ្ញកម្ម និងសុខដុមនីយកម្ម ៖ ប្រមូលផ្តុំបទប្បញ្ញត្តិក្នុងវិស័យរដ្ឋបាលដែលនៅរាយប៉ាយ ឱ្យមកស្ថិតក្នុងឯកសារតែមួយ ដើម្បីងាយស្រួលយល់ និងអនុវត្ត។
- ពង្រឹងនីតិរដ្ឋ និងតម្លាភាព ៖ បង្កើនគណនេយ្យភាពរបស់អាជ្ញាធរសាធារណៈ និងការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
- ទំនើបកម្មអភិបាលកិច្ច ៖ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងជំរុញបរិយាកាសវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ អង្គសិក្ខាសាលាក៏បានស្តាប់នូវបទឧទ្ទេសនាមស្តីពីបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិ (ដូចជាប្រទេសបារាំង និងអាល្លឺម៉ង់) ក្នុងការធ្វើក្រមនីយកម្ម ដើម្បីជាមូលដ្ឋានក្នុងការកសាងនីតិក្រមរដ្ឋបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានលក្ខណៈវិទ្យាសាស្ត្រ។

ហ្វេសប៊ុក ៖ ហ្វេសប៊ុកសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
4👏2
📚📚ឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី និងការចូលរួមចំណែកដើម្បីយុវជនជំនាន់ក្រោយ! 🇰🇭🤝🇷🇺

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក អតីតនិស្សិត និងសាធារណជនទាំងអស់ អំពីការចូលរួមរបស់សមាគម ក្នុងព្រឹត្តិការណ៍ “វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦”

📍ព័ត៌មានកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៦
ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
ពេលវេលា៖ ចាប់ពីម៉ោង ៧៖០០ ព្រឹក តទៅ

អ្វីដែលពិសេសនៅស្ដង់របស់សមាគម៖
ក្នុងស្មារតីសហការជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ ពួកយើងនឹងមានស្ដង់ផ្សព្វផ្សាយព័ត៌មានលម្អិតអំពីឱកាសអាហារូបករណ៍ និងការណែនាំពីបទពិសោធន៍ផ្ទាល់នៃការសិក្សានៅសហព័ន្ធរុស្ស៊ី

🙏ការអំពាវនាវសប្បុរសធម៌៖
ដើម្បីគាំទ្រដល់ក្រុមការងារស្ម័គ្រចិត្តដែលប្រចាំការនៅស្ដង់ពិព័រណ៍ សមាគមសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក អតីតនិស្សិត និងសាធារណជន មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន🙏 សូមជម្រាបថាថវិកាដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់រៀបចំឯកសារផ្សព្វផ្សាយ និងការចំណាយផ្សេងៗរបស់ក្រុមការងារ ដើម្បីយុវជនកម្ពុជាក្រោយ🙏

សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនកុះករ! 🤝🎓
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” ក្រោមប្រធានបទ “ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្គេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសទទួលបានការចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ

លោកបណ្ឌិតនឹងផ្តល់កិត្តិយសចែករំលែកបទពិសោធន៍ និងទស្សនទានដ៏មានតម្លៃក្រោមប្រធានបទ “កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជានាពេលអនាគត” ដែលនឹងផ្តល់នូវចក្ខុវិស័យ ការវិភាគ និងការណែនាំយ៉ាងស៊ីជម្រៅសម្រាប់យុវជនកម្ពុជាក្នុងការរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ឱកាសសកល។

កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២០២៦
ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
ពេលវេលា៖ ០៨:០០ ព្រឹក ដល់ ១៦:០០ ល្ងាច
ការចូលរួម៖ ឥតគិតថ្លៃ https://shlink.sala.tech/53HIJQ3Tn
"ឱកាសអាហារូបករណ៍ និងកម្មវិធីសិក្សានៅបរទេស | CamStudent " : https://t.me/scholarship4Cambodia
2👍1👏1
📚📚ឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី និងការចូលរួមចំណែកដើម្បីយុវជនជំនាន់ក្រោយ! 🇰🇭🤝🇷🇺

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក អតីតនិស្សិត និងសាធារណជនទាំងអស់ អំពីការចូលរួមរបស់សមាគម ក្នុងព្រឹត្តិការណ៍ “វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦”

📍ព័ត៌មានកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៦
ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
ពេលវេលា៖ ចាប់ពីម៉ោង ៧៖០០ ព្រឹក តទៅ

អ្វីដែលពិសេសនៅស្ដង់របស់សមាគម៖
ក្នុងស្មារតីសហការជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ ពួកយើងនឹងមានស្ដង់ផ្សព្វផ្សាយព័ត៌មានលម្អិតអំពីឱកាសអាហារូបករណ៍ និងការណែនាំពីបទពិសោធន៍ផ្ទាល់នៃការសិក្សានៅសហព័ន្ធរុស្ស៊ី

🙏ការអំពាវនាវសប្បុរសធម៌៖
ដើម្បីគាំទ្រដល់ក្រុមការងារស្ម័គ្រចិត្តដែលប្រចាំការនៅស្ដង់ពិព័រណ៍ សមាគមសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក អតីតនិស្សិត និងសាធារណជន មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន🙏 សូមជម្រាបថាថវិកាដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់រៀបចំឯកសារផ្សព្វផ្សាយ និងការចំណាយផ្សេងៗរបស់ក្រុមការងារ ដើម្បីយុវជនកម្ពុជាក្រោយ🙏

សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនកុះករ! 🤝🎓
Please open Telegram to view this post
VIEW IN TELEGRAM
សកម្មភាពសមាគមក្នុងការចូលរួមផ្សព្វផ្សាយអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ។
👍2
🌟 សកម្មភាពថ្ងៃដំបូង៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ 🌟
3👍2