ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
544 subscribers
1.87K photos
34 videos
19 files
301 links
សាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
Download Telegram
📣 សេចក្តីជូនដំណឹង
សហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមជម្រាបជូនដំណឹងដល់និស្សិត មន្ត្រីរាជការ និងសាធារណជនកម្ពុជា ឱ្យបានជ្រាបថា ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានជូនដំណឹងអំពីការផ្តល់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តាមរយៈ MGIMO សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាភាសាអង់គ្លេស រយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២៥ ចំនួន ៣ កម្មវិធី ដូចខាងក្រោម៖


1. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាជាភាសាអង់គ្លេស រយៈពេល ២ ឆ្នាំ ក្នុងកម្មវិធីសេដ្ឋកិច្ចនយោបាយនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន–រុស្ស៊ី
👉 សូមចុច

2. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាជាភាសាអង់គ្លេស រយៈពេល ២ ឆ្នាំ លើផ្នែកទំនាក់ទំនងអន្តរជាតិ (Global Governance)
👉 សូមចុច

3. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទ្វេ ក្នុងកម្មវិធី "រុស្ស៊ី និងចិន៖ និន្នាការសេដ្ឋកិច្ច និងនយោបាយនៅអឺរ៉ាស៊ី”
(សិក្សានៅប្រទេសរុស្ស៊ី និងប្រទេសចិន)
👉 សូមចុច

📅 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី31 ខែកក្កដា ឆ្នាំ២០២៦

=====
Our social media channel:
Telegram | Facebook | TikTok | LinkedIn
4
Media is too big
VIEW IN TELEGRAM
ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកម្ពុជា–រុស្ស៊ី លោកបណ្ឌិត ញិល រដ្ឋា បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន RT (Russia Today) អំពីទិសដៅ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមទស្សនាវីដេអូខាងក្រោម៖
6👏1
ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី៖ #1982-2026 ពីជីវិតយុវវ័យ រហូតដល់វ័យចំណាស់របស់យើងទាំងពីរ ពិតជាយុទ្ធមិត្តរួមអាជិពដ៏កម្រ💕💕🎓🎓💐💐
_________
🔵 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr
#ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents.
1👏1
(កែសម្រួល)
សូមគោរពអញ្ជីញ

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងអតីតនិស្សិតទាំងអស់មេត្តាជ្រាបថា ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធី «Immortal Regiment» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក ដើម្បីរំលឹកដល់ការចងចាំអំពីវីរភាពរបស់បុព្វបុរស និងយុទ្ធជន ក្នុងការតស៊ូការពារមាតុភូមិរុស្ស៊ីប្រឆាំងនឹងឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់ នៅក្នុងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា(ច្រកមុខ)។

អាស្រ័យដូចបានគោរពអញ្ជើញខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងអតីតនិស្សិតទាំងអស់ មេត្តាបញ្ជាក់លទ្ធភាពចូលរួមមកកាន់ខ្ញុំបាទត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧៖០០នាទីល្ងាច។
សូមគោរពអរគុណ 🙏

ទំនាក់ទំនង៖ +85570321481 លោក ណង រិទ្ធី
👍2
Good morning!

I am very sorry to inform you on yet another changes regarding the "Immortal Regiment" march.
The event will take place at the Embassy on Saturday, May 9, 2026, at 8:00, on the very Victory Day. This is the final date.
The program includes flower-laying ceremony followed by the march itself.

Thank you very much for your kind attention and understanding!
🏅 អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាជ័យជំនះ ៩ ឧសភា ឆ្នាំ២០២៦
Happy 81st Anniversary of the Great Victory 9th May 2026
2👍1
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជូនពរ លោកស្រី សរ សីលៀង អគ្គហិរញ្ញវត្ថុ និងជាជំនួយការប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក្នុងឱកាសខួបកំណេីតចម្រេីនជន្មាយុ។ 🎂

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមប្រោះព្រំ ប្រសិទ្ធិពរជ័យ សិរីបវរមហាប្រសើរ ជូនលោកស្រី និងស្វាមី ព្រមទាំងបុត្រ សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយសេចក្តីគោរពជូនពរពី
ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិក
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
8👏2
ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម VLADIMIR PUTIN ប្រធានាធិបតីនៃសហព័ន្ធរុស្សី អបអរសាទរចំណងការទូត 70ឆ្នាំ នៃប្រទេសទាំង ២

Королевское послание Его Величества короля Нородома Сихамони, короля Королевства Камбоджа, Его Превосходительству Владимиру Путину, президенту Российской Федерации, с поздравлением по случаю 70-летия установления дипломатических отношений между двумя странами.
🇰🇭🤝🇷🇺
👏2
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន


នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។

ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេចក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។

សម្តេចធិបតី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
👏31
🇰🇭🇷🇺 សូមអបអរសាទរខួប70ឆ្នាំ នៃចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី

📆 ការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពសូវៀត ត្រូវបានចាប់ផ្តើមដោយមានការផ្លាស់ប្តូរបេសកកម្មការទូតនៅឆ្នាំ១៩៥៦ និងព្រះដំណើរទស្សនកិច្ចរបស់ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទៅសហភាពសូវៀត។


🤝 សហភាពសូវៀតបានចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វេជ្ជសាស្ត្រ ការអប់រំ និងការស្តារប្រទេសឡើងវិញ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ឆ្នាំ១៩៩១)។

🎉 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមអបអរសាទរខួប70ឆ្នាំ នៃចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
4
🇷🇺🇰🇭 19 мая в МИД России состоялось открытие выставки архивных документов и фотографий, посвящённой 70-летию установления дипломатических отношений между Россией и Камбоджей.

В торжественной церемонии приняли участие заместитель Министра иностранных дел Российской Федерации А.Ю.Руденко и Чрезвычайный и Полномочный Посол Королевства Камбоджа в Российской Федерации Пичкхун Паня, а также представители Администрации Президента Российской Федерации, Правительства Российской Федерации, Федерального Собрания Российской Федерации, российских министерств и ведомств, деловых, общественных и научных кругов, преподаватели-лингвисты, главы дипломатических миссий стран АСЕАН в Москве.

В приветственных выступлениях был подтверждён настрой на поступательное развитие двусторонних отношений, основанных на давних традициях дружбы и доверия.

🤝 Акцентировано стремление к активизации политического диалога, продвижению торгово-экономической кооперации и культурно-гуманитарных обменов. Отмечена близость или совпадение подходов по ключевым вопросам глобальной и региональной повестки дня.

#РоссияКамбоджа
លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី អញ្ជើញចូលរួមក្នុងសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ ស្តីពីការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល

(ទីស្តីការគណៈរដ្ឋមន្ត្រី)៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល» ដែលប្រារព្ធឡើងនៅសាល D អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សា និងប្រមូលធាតុចូលលើ «សេចក្តីព្រាងទស្សនាទានបឋម ស្តីពីការរៀបចំនីតិក្រមរដ្ឋបាល» ដែលជាផ្នែកមួយនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧

ការរៀបចំនីតិក្រមរដ្ឋបាលនេះ មានគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដូចជា៖
- សាមញ្ញកម្ម និងសុខដុមនីយកម្ម ៖ ប្រមូលផ្តុំបទប្បញ្ញត្តិក្នុងវិស័យរដ្ឋបាលដែលនៅរាយប៉ាយ ឱ្យមកស្ថិតក្នុងឯកសារតែមួយ ដើម្បីងាយស្រួលយល់ និងអនុវត្ត។
- ពង្រឹងនីតិរដ្ឋ និងតម្លាភាព ៖ បង្កើនគណនេយ្យភាពរបស់អាជ្ញាធរសាធារណៈ និងការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
- ទំនើបកម្មអភិបាលកិច្ច ៖ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងជំរុញបរិយាកាសវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ អង្គសិក្ខាសាលាក៏បានស្តាប់នូវបទឧទ្ទេសនាមស្តីពីបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិ (ដូចជាប្រទេសបារាំង និងអាល្លឺម៉ង់) ក្នុងការធ្វើក្រមនីយកម្ម ដើម្បីជាមូលដ្ឋានក្នុងការកសាងនីតិក្រមរដ្ឋបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានលក្ខណៈវិទ្យាសាស្ត្រ។

ហ្វេសប៊ុក ៖ ហ្វេសប៊ុកសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
4👏2