ប្រវត្តិសាស្ត្រពិភពលោក
9.54K subscribers
9.35K photos
369 videos
121 files
8.74K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]
✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
https://www.threads.net/@worldhistory.dail
Download Telegram
សូរ្យគ្រាសពេញនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩១៩ បានផ្តល់ឱកាសដ៏ល្អឥតខ្ចោះដើម្បីសាកល្បងទ្រឹស្តីទូទៅនៃទំនាក់ទំនងរបស់ Albert Einstein។ លោក Sir Arthur Eddington បានធ្វើការសាកល្បងពិសោធន៍ដំបូងដោយវាស់ទីតាំងនៃផ្កាយ និងថតរូបសូរ្យគ្រាស។ ការសង្កេតពីកោះមួយនៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិកបានបញ្ជាក់ពីការព្យាករណ៍របស់ទ្រឹស្តីអំពីការបត់បែននៃពន្លឺជុំវិញព្រះអាទិត្យ។ Einstein បានល្បីល្បាញភ្លាមៗ។

Einstein ត្រូវបានផ្តល់រង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ១៩២១ មិនមែនសម្រាប់ទ្រឹស្តីទូទៅនៃទំនាក់ទំនងរបស់គាត់ទេ ប៉ុន្តែសម្រាប់ការរកឃើញច្បាប់នៃឥទ្ធិពល photoelectric របស់លោក។

រូបថត៖ សូរ្យគ្រាសពេញលេញនៅឆ្នាំ ២០១៧។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍3
លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រដល់ប្រទេសរូម៉ានី «តាមគ្រប់មធ្យោបាយដែលចាំបាច់» បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក (Drone) របស់រុស្ស៊ីបានវាយប្រហារទៅលើអគារស្នាក់នៅមួយកន្លែង នៅក្នុងប្រទេសដែលជាសមាជិករបស់អង្គការ NATO មួយនេះ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៦៧ សាធារណរដ្ឋ Biafra ត្រូវបានប្រកាសបង្កើតឡើង។

ជារដ្ឋមួយដែលមានអាយុកាលខ្លីស្ថិតនៅភាគបូព៌ារបស់ប្រទេសនីហ្សេរីយ៉ា។ ការផ្តាច់ខ្លួនរបស់រដ្ឋនេះបានបង្កឱ្យមានសង្រ្គាមស៊ីវិលនីហ្សេរីយ៉ា ដែលបានអូសបន្លាយរហូតដល់ឆ្នាំ១៩៧០ទើបបញ្ចប់ ដោយលទ្ធផលសាធារណរដ្ឋនេះត្រូវបានរំលាយ និងធ្វើសមាហរណកម្មចូលជាមួយប្រទេសនីហ្សេរីយ៉ាឡើងវិញ។ #Nigeria #CivilWar

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៦១ លោក Rafael Trujillo អតីតមេដឹកនាំផ្ដាច់ការនៃសាធារណរដ្ឋដូមីនីក ត្រូវបានគេធ្វើឃាត។

លោក Rafael Leónidas Trujillo Molina ដែល​មាន​រហស្សនាម​ថា El Jefe គឺជា​ជនផ្តាច់ការ​ សាធារណរដ្ឋដូមីនីក ដែល​បានកាន់អំណាចចាប់ពី​ខែកុម្ភៈ ឆ្នាំ១៩៣០ មកម្ល៉េះ។ #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៨ អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ត្រូវបានគេអនុម័តនៅក្រុង Dublin ប្រទេសអៀរឡង់ ហើយត្រូវបានបើកឱ្យចុះហត្ថលេខានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៨ នៅទីក្រុង Oslo ។

វាបានចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ប្រាំមួយខែបន្ទាប់មកវាត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋចំនួន៣០ ។

អនុសញ្ញានេះមានរដ្ឋចំនួន១១០ ដែលបានផ្តល់សច្ចាប័ន និងរដ្ឋចំនួន១៣ ដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័នលើវានៅឡើយ។ #Convention

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៨ ប្រទេស​ប៉ាគីស្ថាន​បានធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរនៅ​ក្រោម​ដី​នៅ​តំបន់វាល​ខ្សាច់​ Kharan។​ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជាអាវុធនុយក្លេអ៊ែរប្លាតូនីញ៉ូម​ដែល​មាន​ទិន្នផល​ស្មើ​នឹង​២០គីឡូតោន។ #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៧៣ ព្រឹទ្ធសភាអាមេរិកបោះឆ្នោតកាត់ផ្តាច់មូលនិធិទាំងអស់សម្រាប់ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អាមេរិកនៅកម្ពុជា។

ក្រោមសម្ពាធពីព្រឹទ្ធសភាដូចនេះ ធ្វើឲ្យលោក រីឆាដ និកសុន បង្ខំចិត្តបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជានៅខែសីហា ឆ្នាំ១៩៧៣។

បន្ទាប់ពីផ្តាច់ជំនួយពីអាមេរិក រដ្ឋាភិបាលសាធារណរដ្ឋ របស់លោក លន់ នល់ ក៏បានចាញ់ប្រៀបកងទ័ពខ្មែរក្រហម ហើយរហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមក៏អាចកាន់កាប់ក្រុងភ្នំពេញជាស្ថាពរ #Cambodia #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ទិវាពិភពលោកគ្មានថ្នាំជក់ (World No Tobacco Day) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយរដ្ឋសមាជិកអង្គការសុខភាពពិភពលោក ដើម្បីបង្កើនការយល់ដឹងជាសកលអំពីគ្រោះថ្នាក់នៃថ្នាំជក់។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ទិវានេះផ្តោតលើការបង្ការការស្លាប់ និងជំងឺដែលបណ្តាលមកពីថ្នាំជក់ ដែលសម្លាប់មនុស្សជាង ៨ លាននាក់ជាសកល ក្នុងនោះ ១.២ លាននាក់ស្លាប់ដោយសារការស្រូបផ្សែងបារីពីអ្នកដទៃ។
#WorldDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
3
នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ១៧៩២ រដ្ឋ Kentucky បានក្លាយជារដ្ឋទី ១៥ នៃសហរដ្ឋអាមេរិក បន្ទាប់ពីបានបំបែកចេញពីរដ្ឋ Virginia។ នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយ Kentucky បានចូលរួមជាផ្លូវការក្នុងសហភាពជារដ្ឋដែលមានឯករាជ្យ។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នេះជាប្រាក់ ៥ ដុល្លារនូហ្សឺឡែន ដែលបានចេញផ្សាយនៅថ្ងៃទី១០ កក្កដា ១៩៦៧ ជំនួសពីផោន នូហ្សឺឡែន។

រូបភាពលើក្រដាសប្រាក់នេះវិញគឺជាលោក Edmund Hillary (២០ កក្កដា ១៩១៩ – ១១ មករា ២០០៨) ដែលជាអ្នកឡើងដល់កំពូលភ្នំអេវើរ៉េសមុនគេនៅថ្ងៃ២៩ ខែឧសភា ឆ្នាំ១៩៥៣ ជាមួយជនជាតិនេប៉ាល់ម្នាក់ឈ្មោះTenzing Norgay។

#NewZealand

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
3
ទិវាអ្នកធ្វើការផ្លូវភេទអន្តរជាតិ ប្រារព្ធនៅថ្ងៃទី២ ខែមិថុនា ចាប់តាំងពីឆ្នាំ១៩៧៥ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ បញ្ហាប្រឈម និងសមិទ្ធិផលរបស់អ្នករកស៊ីផ្លូវភេទ។ ផ្តើមចេញពីការតវ៉ានៅទីក្រុងលីយ៉ុង ប្រទេសបារាំង ប្រឆាំងនឹងការរើសអើង អំពើហិង្សា និងការរំលោភបំពាន ទិវានេះបានក្លាយជាចលនាសកលសម្រាប់សិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ វាជាឱកាសប្រចាំឆ្នាំដើម្បីតស៊ូមតិប្រឆាំងការមាក់ងាយ និងជំរុញការគោរពសិទ្ធិអ្នករកស៊ីផ្លូវភេទទូទាំងពិភពលោក។ #IntlDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ Telangana បានក្លាយជារដ្ឋទី២៩ របស់សាធារណរដ្ឋឥណ្ឌាជាផ្លូវការ។

រដ្ឋថ្មោងថ្មីរបស់ឥណ្ឌាមួយនេះ ត្រូវបានបំបែកចេញពីរដ្ឋ Andhra Pradesh ដោយមាន រដ្ឋធានីឈ្មោះ Hyderabad។

សូមបញ្ជាក់ថាបន្ទាប់ពីរដ្ឋទាំងពីរនេះបានបំបែកចេញពីគ្នា តែរដ្ឋធានី Hyderabad នៅតែជារដ្ឋធានីរួមគ្នានៅឡើយ រហូតដល់ឆ្នាំ២០២៤។

ដោយឡែករដ្ឋ Telangana ជារដ្ឋធំជាងគេលំដាប់ទី១១ និងប្រជាជនច្រើនលំដាប់ទី១២ របស់ឥណ្ឌា។ #India

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily