ប្រវត្តិសាស្ត្រពិភពលោក
9.55K subscribers
9.27K photos
364 videos
120 files
8.66K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]
✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
https://www.threads.net/@worldhistory.dail
Download Telegram
ថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ គ្រោះមហន្តរាយ  ដែលជាឧបទ្ទវហេតុនុយក្លេអ៊ែរ Chernobyl បានកើតឡើងនៅរ៉េអាក់ទ័រទី៤ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅជិតទីក្រុង Pripyat ភាគខាងជើងនៃប្រទេសអ៊ុយក្រែន សព្វថ្ងៃ។

សហភាពសូវៀតបានទទួលរងការរិះគន់ចំពោះការលាក់បាំងព័ត៌មានដំបូង ដែលធ្វើឱ្យការឆ្លើយតបអន្តរជាតិយឺតយ៉ាវ។

វាគឺជាឧបទ្ទវហេតុថាមពលនុយក្លេអ៊ែរមួយក្នុងចំណោមឧបទ្ទវហេតុថាមពលនុយក្លេអ៊ែរចំនួនពីរដែលត្រូវបានវាយតម្លៃនៅកម្រិតប្រាំពីរ ដែលជាកម្រិតធ្ងន់ធ្ងរបំផុតនៅលើមាត្រដ្ឋានព្រឹត្តិការណ៍នុយក្លេអ៊ែរអន្តរជាតិ ហើយមួយទៀតគឺជាគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ាឆ្នាំ២០១១ នៅប្រទេសជប៉ុន។ #Disaster #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧០ អនុសញ្ញា WIPO ដែលជាសន្ធិសញ្ញាពហុភាគីបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization - WIPO) បានចូលជាធរមាន។ WIPO ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ និងការពារកម្មសិទ្ធិបញ្ញាទូទាំងពិភពលោក។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Breaking@WorldHistoryDaily យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Axios បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានដាក់ចេញនូវសំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយក្នុងគោលបំណង៖
- បើកច្រកសមុទ្រ Hormuz ឡើងវិញ (ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក)។
- បញ្ចប់សង្គ្រាម ដែលកំពុងកើតមាន។
- ពន្យារពេលការចរចាលើបញ្ហានុយក្លេអ៊ែរ ទុកទៅវគ្គក្រោយវិញ។
#Breaking@WorldHistoryDaily អ្នកស្រាវជ្រាវបានលើកឡើងថា ការចំណាយយោធាពិភពលោកបានកើនឡើងដល់ជិត ២,៩ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដែលនេះជាការកើនឡើងរយៈពេល ១១ឆ្នាំជាប់ៗគ្នា ខណៈដែលភាពអសន្តិសុខ និងការបំពាក់អាវុធឡើងវិញបានជំរុញដល់កំណើននៃកញ្ចប់ថវិកាការពារជាតិ។
1
ប្រទេសស៊េរ៉ាលីអូន បានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី២៧ មេសា ១៩៦២ និងបានក្លាយជាប្រទេសសាធារណរដ្ឋ ដែលមានលោក Milton Margai ជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសនេះ។ #Independence #UK #SIRRALEONE

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៥២ សន្ធិសញ្ញាសន្តិភាពចិន-ជប៉ុន (សន្ធិសញ្ញាតៃប៉ិ) ត្រូវបានចុះហត្ថលេខានៅ ទីក្រុងតៃប៉ិ កោះ តៃវ៉ាន់ រវាងជប៉ុន និង សាធារណរដ្ឋចិន ដើម្បីបញ្ចប់សង្គ្រាម ចិន-ជប៉ុនលើកទីពីរ ជាផ្លូវការ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧០ ប្រធានាធិបតីអាមេរិក លោក និចសុន (Richard Nixon) បានបញ្ជាឱ្យកងទ័ពជើងគោកអាមេរិក និងកងទ័ពវៀតណាមខាងត្បូងចូលវាយលុកតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលគេស្គាល់ថាជា “ប្រតិបត្តិការម៉ឺនុយ” (Cambodian Campaign or Operation Menu)។

គោលបំណងគឺដើម្បីបំផ្លាញជម្រករបស់កងទ័ពវៀតណាមខាងជើង និងវៀតកុងដែលប្រើតំបន់នោះជាមូលដ្ឋាន។ ទោះជាយ៉េងណា លោក និចសុន បានរង់ចាំរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ ទើបប្រកាសជាផ្លូវការតាមទូរទស្សន៍ជាតិអំពីប្រតិបត្តិការនេះ។

ក្នុងរយៈពេល១៤ខែ យន្តហោះ B-52 បានធ្វើការទម្លាក់គ្រាប់បែកជាង ៣,៦៣០ លើក ដោយប្រើគ្រាប់បែកជាង ១១០,០០០ តោន។

កងទ័ពអាមេរិក និងវៀតណាមខាងត្បូងប្រមាណ ៥០,០០០ នាក់បានចូលរួមក្នុងការវាយលុកជើងគោក។

ការប្រកាសនេះបានបញ្ជាក់ថាសហរដ្ឋអាមេរិកបានចាប់ផ្តើមសកម្មភាពយោធានៅកម្ពុជា ដែលបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងជះឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថានការណ៍នយោបាយនៅកម្ពុជា។
#Cambodia #USA #War

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៤៥ លោក Benito Mussolini អតីតនាយករដ្ឋមន្ត្រីអ៉ីតាលី ត្រូវបានប្រហារជីវិត។

Benito Amilcare Andrea Mussolini គឺជាអ្នកនយោបាយ និងអ្នកកាសែតអ៊ីតាលី ដែលបានបង្កើត និងដឹកនាំគណបក្សហ្វាស៊ីសជាតិ។

នៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ លោក Benito Mussolini ហ៊ីត្លែរ និងជប៉ុនបាន ចងសម្ព័ន្ធភាពត្រីភាគីដើម្បីប្រយុទ្ធនឹងដណ្ដើមទឹកដីនៅអឺរ៉ុប អាស៊ី និងអាហ្វ្រិក។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍1
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៤៦ តុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា (International Military Tribunal for the Far East - IMTFE) ឬហៅថា "ការជំនុំជម្រះទីក្រុងតូក្យូ" (Tokyo Trials) បានចាប់ផ្តើមជាផ្លូវការ។ តុលាការនេះត្រូវបានបង្កើតឡើងដោយសម្ព័ន្ធមិត្ត (Allied Powers) បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីកាត់ទោសមេដឹកនាំជប៉ុនពីបទឧក្រិដ្ឋកម្មសង្គ្រាម។ #WW2 #Japan

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍3
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៨៩ អធិរាជជប៉ុន Hirohito ដែលជាប្រមុខរដ្ឋជប៉ុនអំឡុងសង្គ្រាមលោកលើកទី២បានចូលទិវង្គតក្នុងជន្មាយុ៨៧ព្រះវស្សា។ #Death #Japan

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
4
ថ្ងៃនេះ ទី២៩ ខែមេសា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជា "ទិវាអន្តរជាតិដើម្បីរំលឹកដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី"៖ ដែលនេះជាពេលវេលានៃការចងចាំ និងជាការប្តេជ្ញាចិត្តក្នុងការចាត់វិធានការ។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។

ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើករួចមកហើយ ក្នុងនោះមានឆ្នាំ២០០២ , ២០១២ និង ២០២២។ #Cambodia #Asean

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
7
លោក Jules Hurst មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណបានមានប្រសាសន៍ថា សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ បានចំណាយប្រាក់អស់ចំនួន ២៥ពាន់លានដុល្លារ ហើយមកទល់ពេលនេះ ដែលនេះគឺជាការផ្តល់នូវតួលេខជាផ្លូវការលើកដំបូងបង្អស់អំពីចំណាយនៃសង្គ្រាមនេះ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
#Breaking@WorldHistoryDaily ប្រធានាធិបតី Trump បានប្រកាសថា លោកកំពុង “សិក្សា និងពិនិត្យមើលលទ្ធភាពនៃការកាត់បន្ថយចំនួនកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់” ដែលនេះហាក់បីដូចជាទង្វើសងសឹកចំពោះការលើកឡើងរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលថា ប្រទេសអ៊ីរ៉ង់បាន “ធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់មុខ”។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៥ ហ៊ីត្លែរបានធ្វើអត្តឃាតសម្លាប់ខ្លួនដោយសាររងការបរាជ័យជាបន្តបន្ទាប់ទល់នឹងក្រុមប្រទេសសម្ព័ន្ធមិត្ត។ #Suicide #Germany

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Breaking@WorldHistoryDaily ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៦,៤៣៨ លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រា។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ ចច វ៉ាស៊ីនតោន ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ។

នៅសហរដ្ឋអាមេរិក លោកត្រូវបានគេគោរពថាជាបិតាស្ថាបនិករបស់ប្រទេស។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៨៩៧ រូបវិទូជនជាតិអង់គ្លេស J. J. Thomson បានបង្ហាញការស្រាវជ្រាវរបស់គាត់អំពីកាំរស្មី cathode ដែលឈានដល់ការរកឃើញអេឡិចត្រុង។ ការប្រកាសនេះបានធ្វើឡើងក្នុងពេលធ្វើបាឋកថាពេលល្ងាចដល់ស្ថាប័ន Royal Institution ក្នុងទីក្រុងឡុងដ៍។

នៅឆ្នាំ១៩០៦ លោកបានទទួលរង្វាន់ណូបែលរូបវិទ្យា។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋធានី សៃហ្កន របស់វៀតណាមខាងត្បូងបានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាមខាងជើង ហើយសង្គ្រាមវៀតណាមត្រូវបានបញ្ចប់។

ប៉ុន្មានថ្ងៃមុន កងកម្លាំងអាមេរិកបានជម្លៀសប្រជាជនអាមេរិក និងវៀតណាមខាងត្បូងរាប់ពាន់នាក់។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily