ប្រវត្តិសាស្ត្រពិភពលោក
9.54K subscribers
9.35K photos
369 videos
121 files
8.74K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]
✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
https://www.threads.net/@worldhistory.dail
Download Telegram
នៅថ្ងៃទី២៧ ឧសភា ១៩៣៧ ស្ពាន Golden Gate Bridge ត្រូវបានបើកជាផ្លូវការដោយតភ្ជាប់ក្រុង San Francisco និងក្រុង Marin រដ្ឋ California។ ស្ពាននេះរចនាដោយលោក Joseph Strauss ក្នុងឆ្នាំ១៩១៧ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ មករា ១៩៣៣ និងបញ្ចប់នៅថ្ងៃទី១៩ មេសា ១៩៣៧។ វាមានប្រវែងសរុប ២.៧ គីឡូម៉ែត្រ ទទឹង ២៧.៤ ម៉ែត្រ និងកម្ពស់ ២២៧.៤ ម៉ែត្រ។

ស្ពាន Golden Gate Bridge គឺជាស្ពានដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក និងជានិមិត្តសញ្ញាដ៏សំខាន់នៃក្រុង San Francisco រដ្ឋ California ។

#USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៨ ប៉ាគីស្ថានបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៥ លើកជាប់ៗគ្នានៅតំបន់ឆាហ្គៃ (Chagai) ដែលត្រូវបានគេស្គាល់ថាជា "Chagai-I"។ ការសាកល្បងនេះគឺជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់ឥណ្ឌា (Operation Shakti) ដែលបានធ្វើឡើងនៅថ្ងៃទី១១ និង១៣ ខែឧសភា ឆ្នាំ១៩៩៨។ ការសាកល្បងរបស់ប៉ាគីស្ថានបានបង្ហាញពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងបានធ្វើឱ្យប៉ាគីស្ថានក្លាយជាប្រទេសទី៧ ដែលមានអាវុធនុយក្លេអ៊ែរជាផ្លូវការ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨៨ លោក Ronald Reagan អតីតប្រធានាធិបតីអាមេរិក បានចាប់ផ្តើមទស្សនកិច្ចជាលើកដំបូងរបស់លោក និងបានជួបប្រជុំក្នុងកិច្ចប្រជុំកំពូល ជាមួយនឹងលោកអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីអតីតសហភាពសូវៀត លោក Mikhail Gorbachev នៅទីក្រុងម៉ូស្គូ។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ប្រទេសទាំង២បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកម្លាំងអាវុធនុយក្លេអ៊ែរក្នុងរយៈចម្ងាយមធ្យម។

ដំណើរទស្សនកិច្ចរបស់លោក Ronald Reagan បានបញ្ចប់នៅថ្ងៃទី០២ មិថុនា ១៩៨៨។ #USSR #USA #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
US Treasury secretary confirms plans for banknote featuring Trump’s face.
សូរ្យគ្រាសពេញនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩១៩ បានផ្តល់ឱកាសដ៏ល្អឥតខ្ចោះដើម្បីសាកល្បងទ្រឹស្តីទូទៅនៃទំនាក់ទំនងរបស់ Albert Einstein។ លោក Sir Arthur Eddington បានធ្វើការសាកល្បងពិសោធន៍ដំបូងដោយវាស់ទីតាំងនៃផ្កាយ និងថតរូបសូរ្យគ្រាស។ ការសង្កេតពីកោះមួយនៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិកបានបញ្ជាក់ពីការព្យាករណ៍របស់ទ្រឹស្តីអំពីការបត់បែននៃពន្លឺជុំវិញព្រះអាទិត្យ។ Einstein បានល្បីល្បាញភ្លាមៗ។

Einstein ត្រូវបានផ្តល់រង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ១៩២១ មិនមែនសម្រាប់ទ្រឹស្តីទូទៅនៃទំនាក់ទំនងរបស់គាត់ទេ ប៉ុន្តែសម្រាប់ការរកឃើញច្បាប់នៃឥទ្ធិពល photoelectric របស់លោក។

រូបថត៖ សូរ្យគ្រាសពេញលេញនៅឆ្នាំ ២០១៧។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍3
លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រដល់ប្រទេសរូម៉ានី «តាមគ្រប់មធ្យោបាយដែលចាំបាច់» បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក (Drone) របស់រុស្ស៊ីបានវាយប្រហារទៅលើអគារស្នាក់នៅមួយកន្លែង នៅក្នុងប្រទេសដែលជាសមាជិករបស់អង្គការ NATO មួយនេះ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៦៧ សាធារណរដ្ឋ Biafra ត្រូវបានប្រកាសបង្កើតឡើង។

ជារដ្ឋមួយដែលមានអាយុកាលខ្លីស្ថិតនៅភាគបូព៌ារបស់ប្រទេសនីហ្សេរីយ៉ា។ ការផ្តាច់ខ្លួនរបស់រដ្ឋនេះបានបង្កឱ្យមានសង្រ្គាមស៊ីវិលនីហ្សេរីយ៉ា ដែលបានអូសបន្លាយរហូតដល់ឆ្នាំ១៩៧០ទើបបញ្ចប់ ដោយលទ្ធផលសាធារណរដ្ឋនេះត្រូវបានរំលាយ និងធ្វើសមាហរណកម្មចូលជាមួយប្រទេសនីហ្សេរីយ៉ាឡើងវិញ។ #Nigeria #CivilWar

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៦១ លោក Rafael Trujillo អតីតមេដឹកនាំផ្ដាច់ការនៃសាធារណរដ្ឋដូមីនីក ត្រូវបានគេធ្វើឃាត។

លោក Rafael Leónidas Trujillo Molina ដែល​មាន​រហស្សនាម​ថា El Jefe គឺជា​ជនផ្តាច់ការ​ សាធារណរដ្ឋដូមីនីក ដែល​បានកាន់អំណាចចាប់ពី​ខែកុម្ភៈ ឆ្នាំ១៩៣០ មកម្ល៉េះ។ #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៨ អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ត្រូវបានគេអនុម័តនៅក្រុង Dublin ប្រទេសអៀរឡង់ ហើយត្រូវបានបើកឱ្យចុះហត្ថលេខានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៨ នៅទីក្រុង Oslo ។

វាបានចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០ ប្រាំមួយខែបន្ទាប់មកវាត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋចំនួន៣០ ។

អនុសញ្ញានេះមានរដ្ឋចំនួន១១០ ដែលបានផ្តល់សច្ចាប័ន និងរដ្ឋចំនួន១៣ ដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័នលើវានៅឡើយ។ #Convention

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៨ ប្រទេស​ប៉ាគីស្ថាន​បានធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរនៅ​ក្រោម​ដី​នៅ​តំបន់វាល​ខ្សាច់​ Kharan។​ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជាអាវុធនុយក្លេអ៊ែរប្លាតូនីញ៉ូម​ដែល​មាន​ទិន្នផល​ស្មើ​នឹង​២០គីឡូតោន។ #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៧៣ ព្រឹទ្ធសភាអាមេរិកបោះឆ្នោតកាត់ផ្តាច់មូលនិធិទាំងអស់សម្រាប់ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អាមេរិកនៅកម្ពុជា។

ក្រោមសម្ពាធពីព្រឹទ្ធសភាដូចនេះ ធ្វើឲ្យលោក រីឆាដ និកសុន បង្ខំចិត្តបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជានៅខែសីហា ឆ្នាំ១៩៧៣។

បន្ទាប់ពីផ្តាច់ជំនួយពីអាមេរិក រដ្ឋាភិបាលសាធារណរដ្ឋ របស់លោក លន់ នល់ ក៏បានចាញ់ប្រៀបកងទ័ពខ្មែរក្រហម ហើយរហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមក៏អាចកាន់កាប់ក្រុងភ្នំពេញជាស្ថាពរ #Cambodia #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ទិវាពិភពលោកគ្មានថ្នាំជក់ (World No Tobacco Day) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយរដ្ឋសមាជិកអង្គការសុខភាពពិភពលោក ដើម្បីបង្កើនការយល់ដឹងជាសកលអំពីគ្រោះថ្នាក់នៃថ្នាំជក់។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ទិវានេះផ្តោតលើការបង្ការការស្លាប់ និងជំងឺដែលបណ្តាលមកពីថ្នាំជក់ ដែលសម្លាប់មនុស្សជាង ៨ លាននាក់ជាសកល ក្នុងនោះ ១.២ លាននាក់ស្លាប់ដោយសារការស្រូបផ្សែងបារីពីអ្នកដទៃ។
#WorldDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
3
នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ១៧៩២ រដ្ឋ Kentucky បានក្លាយជារដ្ឋទី ១៥ នៃសហរដ្ឋអាមេរិក បន្ទាប់ពីបានបំបែកចេញពីរដ្ឋ Virginia។ នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយ Kentucky បានចូលរួមជាផ្លូវការក្នុងសហភាពជារដ្ឋដែលមានឯករាជ្យ។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នេះជាប្រាក់ ៥ ដុល្លារនូហ្សឺឡែន ដែលបានចេញផ្សាយនៅថ្ងៃទី១០ កក្កដា ១៩៦៧ ជំនួសពីផោន នូហ្សឺឡែន។

រូបភាពលើក្រដាសប្រាក់នេះវិញគឺជាលោក Edmund Hillary (២០ កក្កដា ១៩១៩ – ១១ មករា ២០០៨) ដែលជាអ្នកឡើងដល់កំពូលភ្នំអេវើរ៉េសមុនគេនៅថ្ងៃ២៩ ខែឧសភា ឆ្នាំ១៩៥៣ ជាមួយជនជាតិនេប៉ាល់ម្នាក់ឈ្មោះTenzing Norgay។

#NewZealand

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
3
ទិវាអ្នកធ្វើការផ្លូវភេទអន្តរជាតិ ប្រារព្ធនៅថ្ងៃទី២ ខែមិថុនា ចាប់តាំងពីឆ្នាំ១៩៧៥ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ បញ្ហាប្រឈម និងសមិទ្ធិផលរបស់អ្នករកស៊ីផ្លូវភេទ។ ផ្តើមចេញពីការតវ៉ានៅទីក្រុងលីយ៉ុង ប្រទេសបារាំង ប្រឆាំងនឹងការរើសអើង អំពើហិង្សា និងការរំលោភបំពាន ទិវានេះបានក្លាយជាចលនាសកលសម្រាប់សិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ វាជាឱកាសប្រចាំឆ្នាំដើម្បីតស៊ូមតិប្រឆាំងការមាក់ងាយ និងជំរុញការគោរពសិទ្ធិអ្នករកស៊ីផ្លូវភេទទូទាំងពិភពលោក។ #IntlDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ Telangana បានក្លាយជារដ្ឋទី២៩ របស់សាធារណរដ្ឋឥណ្ឌាជាផ្លូវការ។

រដ្ឋថ្មោងថ្មីរបស់ឥណ្ឌាមួយនេះ ត្រូវបានបំបែកចេញពីរដ្ឋ Andhra Pradesh ដោយមាន រដ្ឋធានីឈ្មោះ Hyderabad។

សូមបញ្ជាក់ថាបន្ទាប់ពីរដ្ឋទាំងពីរនេះបានបំបែកចេញពីគ្នា តែរដ្ឋធានី Hyderabad នៅតែជារដ្ឋធានីរួមគ្នានៅឡើយ រហូតដល់ឆ្នាំ២០២៤។

ដោយឡែករដ្ឋ Telangana ជារដ្ឋធំជាងគេលំដាប់ទី១១ និងប្រជាជនច្រើនលំដាប់ទី១២ របស់ឥណ្ឌា។ #India

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily