#Breaking@WorldHistoryDaily យោធាអាមេរិកបានប្រកាសថា ខ្លួននឹងចាប់ផ្តើមការបិទខ្ទប់នាវាទាំងអស់ ដែលធ្វើដំណើរចេញ និងចូលប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ។
❤2
#Breaking@WorldHistoryDaily នាយករដ្ឋមន្ត្រីហុងគ្រី លោក វិចទ័រ អ័រប៊ន (Viktor Orbán) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ការបរាជ័យ បន្ទាប់ពីបានកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំ ខណៈដែលអ្នកប្រកួតប្រជែងវ័យក្មេងជាងលោក គឺលោក ភីធឺ ម៉ាហ្កា (Péter Magyar) បានឈ្នះអាសនៈភាគច្រើនយ៉ាងដាច់ស្រឡះនៅក្នុងសភាជាតិ។
#Breaking@WorldHistoryDaily កងឆ្មាំបដិវត្តន៍អុីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា រាល់នាវាចរណ៍យោធាណាដែលព្យាយាមចូលទៅជិត ច្រកសមុទ្រហូមូស (Strait of Hormuz) នឹងត្រូវចាត់ទុកថាជាការរំលោភលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ជាមួយសហរដ្ឋអាមេរិក។ ពួកគេបានព្រមានថានឹងមានការឆ្លើយតបវិញយ៉ាង "ចាស់ដៃ និងដាច់ខាត"។
❤1
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ កងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានបានទម្លាក់អាវុធមិនមែននុយក្លេអ៊ែរដ៏ធំបំផុតមួយដែលមិនធ្លាប់មានដោយយោធាអាមេរិក។
អាវុធនេះមានឈ្មោះថា GBU-43/B ឬ“ម្តាយនៃគ្រាប់បែកទាំងអស់” ដោយបានវាយប្រហារលើផ្លូវរូងក្រោមដីរបស់ក្រុមរដ្ឋអ៊ីស្លាម ដែលមានថាមពលស្មើនឹងគ្រឿងផ្ទុះ ១១តោន TNT។ #War
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
អាវុធនេះមានឈ្មោះថា GBU-43/B ឬ“ម្តាយនៃគ្រាប់បែកទាំងអស់” ដោយបានវាយប្រហារលើផ្លូវរូងក្រោមដីរបស់ក្រុមរដ្ឋអ៊ីស្លាម ដែលមានថាមពលស្មើនឹងគ្រឿងផ្ទុះ ១១តោន TNT។ #War
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក Trump បានបង្ហោះរូបភាពដែលបង្កើតដោយ AI នៅលើបណ្តាញសង្គម Truth Social ដែលបង្ហាញរូបលោកមានលក្ខណៈស្រដៀងនឹងព្រះយេស៊ូវ។ ប៉ុន្តែលោកបានលុបរូបភាពនោះវិញនៅថ្ងៃបន្ទាប់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសាសនា និងអ្នកនយោបាយ។
ក្រោយពេលលុបរូបភាពនោះ លោក Trump បានប្រាប់អ្នកកាសែតថា៖
"ខ្ញុំពិតជាបានបង្ហោះវា មែន ប៉ុន្តែខ្ញុំស្មានថាវាជារូបខ្ញុំក្នុងតួនាទីជាគ្រូពេទ្យ... ជាបុគ្គលិកកាកបាទក្រហមដែលយើងតែងតែគាំទ្រ។ វាគួរតែជារូបខ្ញុំជាគ្រូពេទ្យដែលកំពុងជួយព្យាបាលមនុស្សឱ្យប្រសើរឡើង។"
ក្រោយពេលលុបរូបភាពនោះ លោក Trump បានប្រាប់អ្នកកាសែតថា៖
"ខ្ញុំពិតជាបានបង្ហោះវា មែន ប៉ុន្តែខ្ញុំស្មានថាវាជារូបខ្ញុំក្នុងតួនាទីជាគ្រូពេទ្យ... ជាបុគ្គលិកកាកបាទក្រហមដែលយើងតែងតែគាំទ្រ។ វាគួរតែជារូបខ្ញុំជាគ្រូពេទ្យដែលកំពុងជួយព្យាបាលមនុស្សឱ្យប្រសើរឡើង។"
#Breaking@WorldHistoryDaily សម្ព័ន្ធមិត្ត NATO បដិសេធមិនចូលរួមក្នុងការបិទខ្ទប់កំពង់ផែអុីរ៉ង់របស់លោក Trump
#Breaking@WorldHistoryDaily ចិនដកតំណែងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ុន វៃទុង (Sun Weidong)
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៨ តំណាងសហភាពសូវៀត អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក និងប៉ាគីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការដកកងទ័ពសហភាពសូវៀតចេញពីអាហ្វហ្គានីស្ថាន។
ជាថ្នូរមកវិញសហរដ្ឋអាមេរិកបានយល់ព្រមបញ្ចប់ការគាំទ្រអាវុធរបស់ខ្លួនសម្រាប់ក្រុមប្រឆាំងនឹងសហភាពសូវៀត នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ហើយប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានយល់ព្រមមិនជ្រៀតជ្រែកកិច្ចការរបស់គ្នាទៅវិញទៅមក។ #War #Afghanistan #USSR #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ជាថ្នូរមកវិញសហរដ្ឋអាមេរិកបានយល់ព្រមបញ្ចប់ការគាំទ្រអាវុធរបស់ខ្លួនសម្រាប់ក្រុមប្រឆាំងនឹងសហភាពសូវៀត នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ហើយប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានយល់ព្រមមិនជ្រៀតជ្រែកកិច្ចការរបស់គ្នាទៅវិញទៅមក។ #War #Afghanistan #USSR #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត ជាលេខាបក្សកុម្មុយនិស្តកម្ពុជា ដែលជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជា “របបខ្មែរក្រហម” ឬ “របបប៉ុលពត” បានទទួលមរណភាព នៅអន្លង់វែង។ #Cambodia #Death
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥ លោក Abraham Lincoln អតីតប្រធានាធិបតីទី១៦ អាមេរិកបានទទួលមរណភាព បន្ទាប់ពីគេបាញ់មួយថ្ងៃមុននៅរោងល្ខោន។ #Death #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Breaking@WorldHistoryDaily អ៊ីរ៉ង់បានព្រមានថា ខ្លួននឹងបិទសកម្មភាពពាណិជ្ជកម្មទាំងអស់នៅសមុទ្រក្រហម តំបន់ឈូងសមុទ្រ និងសមុទ្រអូម៉ង់ ប្រសិនបើការបិទខ្ទប់ផ្លូវទឹករបស់សហរដ្ឋអាមេរិកនៅតែបន្ត ដោយបញ្ជាក់ថារាល់ការគំរាមកំហែងណាមួយមកលើនាវារបស់ខ្លួន នឹងក្លាយជា “ជំហានដំបូង” នៃការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
#Breaking@WorldHistoryDaily លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានស្នើសុំប្រធានាធិបតីចិន លោក ស៊ី ជីនពីង កុំឱ្យផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីរ៉ង់ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកបានសរសេរលិខិតផ្ញើជូនលោក ស៊ី ជុំវិញសេចក្តីរាយការណ៍ដែលថាទីក្រុងប៉េកាំងកំពុងបំពាក់សព្វាវុធដល់ទីក្រុងតេអេរ៉ង់។
👍1
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយរបបសាធារណរដ្ឋខ្មែរត្រូវបានបិទបញ្ចប់។ #Cambodia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Audio
ការកកើតឡើង នៃកងកម្លាំងខ្មែរក្រហម នៅថ្ងៃ១៧ មករា ឆ្នាំ១៩៦៨ | ហ្សង់-ហ្វ្រង់ស័រ តាន់ RFI
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily