ប្រវត្តិសាស្ត្រពិភពលោក
9.6K subscribers
9.24K photos
363 videos
119 files
8.62K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]
✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
https://www.threads.net/@worldhistory.dail
Download Telegram
នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ យានអវកាស Artemis II Orion នឹងជ្រៀតចូលបរិយាកាសផែនដីវិញ ក្នុងល្បឿនប្រមាណ ៣៨ ៣៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង (ឬកៀកនឹង ៣៨ ៦២៤ គីឡូម៉ែត្រក្នុងមួយម៉ោង)។ ដំណើរជ្រៀតចូលក្នុងល្បឿនដ៏លឿននេះ ត្រូវបានគ្រោងទុកថានឹងចាប់ផ្តើមនៅម៉ោង ៧:៥៣ នាទីយប់ (ម៉ោងនៅតំបន់ EDT) ហើយនឹងបញ្ចប់ដោយការចុះចតលើផ្ទៃទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឆ្នេរ San Diego ក្នុងរយៈពេលត្រឹមតែ ១៤ នាទីក្រោយមក ពោលគឺនៅម៉ោង ៨:០៧ នាទីយប់ (ម៉ោង EDT)។

ដើម្បីការពារអវកាសយានិកទាំងបួនរូបពីសីតុណ្ហភាពដែលអាចកើនឡើងដល់ ២ ៧៦០ អង្សាសេ (2,760°C) អង្គការ NASA បានកែសម្រួលគន្លងហោះហើររបស់យានអវកាសនេះឱ្យមានមុំកាន់តែចោតជាងមុន។ ការកែសម្រួលនេះអាចជួយគ្រប់គ្រងកម្តៅ និងសម្ពាធដ៏ខ្លាំងក្លាទៅលើរបាំងការពារកម្តៅ (Heat shield) បានយ៉ាងមានប្រសិទ្ធភាព។

ការវិលត្រឡប់មកកាន់មាតុភូមិផែនដីវិញនេះ គឺជាការបិទបញ្ចប់ដោយជោគជ័យនូវបេសកកម្មបំបែកកំណត់ត្រា ដែលបាននាំមនុស្សជាតិធ្វើដំណើរទៅកាន់ទីអវកាសបានឆ្ងាយជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ។
🇨🇳🇹🇼 ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាការងារជាមួយមេដឹកនាំគណបក្សប្រឆាំងតៃវ៉ាន់ នៅទីក្រុងប៉េកាំង។
ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានស្បថចូលកាន់តំណែងជាប្រធានាធិបតី ដោយបន្តការគ្រប់គ្រងរបស់លោកពីតំណែងស៊ីវិល រយៈពេល ៥ ឆ្នាំបន្ទាប់ពីបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារយោធា។
រុស្ស៊ី និងអ៊ុយក្រែន ឯកភាពគ្នាលើបទឈប់បាញ់រយៈពេល ៣២ម៉ោង ក្នុងឱកាសបុណ្យ Easter របស់សាសនាគ្រិស្តអូស្សូដក់
3
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៨១៣ លោក Joseph-Louis Lagrange ដែលជាគណិតវិទូ រូបវិទូ និងតារាវិទូជនជាតិអ៉ីតាលី បានទទួលមរណភាពនៅអាយុ ៧៧ ឆ្នាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង។"

ចំណុចឡាក្រង់ ដែល ជាចំណុចពិសេសមួយមានតុល្យភាព រវាងកម្លាំងទំនាញព្រះអាទិត្យ និងកម្លាំងទំនាញផែនដី ធ្វើឲ្យតេឡេស្កុបជេមស៍វេប ត្រូវស្ថិតក្នុងគន្លងវិលជុំវិញព្រះអាទិត្យ ក្នុងល្បឿនត្រូវគ្នានឹងផែនដី ហើយអាចស្ថិតនៅត្រង់ទីតាំងនេះជាប់ជាប្រចាំក្នុងរយៈពេលយូរ ដោយមិនទាមទារកម្លាំងម៉ូទ័រ និងថាមពលច្រើន ដើម្បីរក្សាលំនឹងនៃគន្លងតារាវិថី គឺត្រូវបានគេដាក់តាមឈ្មោះរបស់លោក។

នៅត្រង់ចំណុចឡាក្រង់ L2 នេះ ចម្ងាយ រវាងតេឡេស្កុបជេមស៍វេប និងផែនដី ក៏ស្ថិតនៅស្ថិរជាប់ជាប្រចាំត្រឹម ១លាន៥សែនគីឡូម៉ែត្រ ផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងបញ្ជូនទិន្នន័យ រវាងតេឡេស្កុប និងសាលបញ្ជាដែលនៅលើដី។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2👍1
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ យាន Apollo 13 ដែល ជាបេសកកម្មចុះចតលើព្រះចន្ទទីបី ត្រូវបានបាញ់បង្ហោះដោយជោគជ័យពី ទីតាំង Cape Canaveral រដ្ឋ Florida ដោយដឹកអ្នកអវកាស James A. Lovell, John L. Swigert និង Fred W. Haise ។ 

គោលដៅរបស់ Apollo 13 គឺនៅតំបន់ខ្ពង់រាប Fra Mauro របស់ព្រះច័ន្ទ ប៉ុន្តែបន្ទាប់ពីធុងអុកស៊ីហ្សែនបានផ្ទុះនៅល្ងាចថ្ងៃទី១៣ ខែមេសា គោលដៅទៅជាន់ដីព្រះចន្ទត្រូវបានរលាយ ហើយបេសកកម្មថ្មីគឺការធ្វើឱ្យនាវិក Apollo 13 ទាំង៣មកឋានផែនដីដោយសុវត្ថិភាព។

បេសកកម្មនេះ ត្រូវបានគេហៅថា Successful Failure។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
3
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានដឹកនាំគណៈប្រតិភូទៅជួបពិភាក្សាជាមួយភាគីអុីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ទោះបីជាកិច្ចចរចាបានអូសបន្លាយពេលរហូតដល់ ២១ ម៉ោង ក៏ដោយ ក៏ភាគីទាំងពីរមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។

មូលហេតុចម្បងនៃភាពទាល់ច្រក
លោក Vance បានបញ្ជាក់ថា ចំណុចសំខាន់ដែលធ្វើឱ្យកិច្ចចរចាមិនអាចទៅមុខរួច គឺដោយសារសហរដ្ឋអាមេរិកត្រូវការការប្តេជ្ញាចិត្តយ៉ាងមុតមាំពីអុីរ៉ង់ថា ពួកគេនឹងមិនស្វែងរក ឬផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។

​"ព័ត៌មានអាក្រក់នោះគឺថា យើងមិនទាន់បានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ ហើយខ្ញុំគិតថា វាគឺជាព័ត៌មានអាក្រក់សម្រាប់អុីរ៉ង់ ច្រើនជាងព័ត៌មានអាក្រក់សម្រាប់សហរដ្ឋអាមេរិកអាមេរិក។"
— JD Vance
4
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ លោក យូរី ហ្គាហ្គារីន (Yuri Gagarin) ដែលជាពលរដ្ឋសូវៀត បានក្លាយជាមនុស្សដំបូងគេបង្អស់ដែលបានធ្វើដំណើរទៅកាន់ទីអវកាស។ សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ បានបើកទ្វារឆ្ពោះទៅរកការរុករកទីអវកាស ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។

🚀ថ្ងៃនេះ ៦៥ ឆ្នាំក្រោយមក យើងអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់គួរឱ្យកត់សម្គាល់មួយទៀត៖ បេសកកម្ម Artemis II បាននាំមនុស្សឱ្យធ្វើដំណើរទៅឆ្ងាយពីផែនដីជាងពេលណាៗទាំងអស់។ 🌍👨🏻‍🚀

ស្របពេលដែលយើងប្រារព្ធខួបនេះ យើងត្រូវបានរំលឹកថា ការរុករកទីអវកាសនៅតែបន្តជំរុញឱ្យមានការបង្កើតថ្មី កិច្ចសហប្រតិបត្តិការ និងរបកគំហើញនានាដោយមិនមានព្រំដែនឡើយ។

https://t.me/WorldHistoryDaily
5
#Breaking@WorldHistoryDaily យោធាអាមេរិកបានប្រកាសថា ខ្លួននឹងចាប់ផ្តើមការបិទខ្ទប់នាវាទាំងអស់ ដែលធ្វើដំណើរចេញ និងចូលប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ។
2
#Breaking@WorldHistoryDaily នាយករដ្ឋមន្ត្រីហុងគ្រី លោក វិចទ័រ អ័រប៊ន (Viktor Orbán) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ការបរាជ័យ បន្ទាប់ពីបានកាន់អំណាចអស់រយៈពេល ១៦ ឆ្នាំ ខណៈដែលអ្នកប្រកួតប្រជែងវ័យក្មេងជាងលោក គឺលោក ភីធឺ ម៉ាហ្កា (Péter Magyar) បានឈ្នះអាសនៈភាគច្រើនយ៉ាងដាច់ស្រឡះនៅក្នុងសភាជាតិ។
#Breaking@WorldHistoryDaily កងឆ្មាំបដិវត្តន៍អុីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា រាល់នាវាចរណ៍យោធាណាដែលព្យាយាមចូលទៅជិត ច្រកសមុទ្រហូមូស (Strait of Hormuz) នឹងត្រូវចាត់ទុកថាជាការរំលោភលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ជាមួយសហរដ្ឋអាមេរិក។ ពួកគេបានព្រមានថានឹងមានការឆ្លើយតបវិញយ៉ាង "ចាស់ដៃ និងដាច់ខាត"។
1
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ កងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានបានទម្លាក់អាវុធមិនមែននុយក្លេអ៊ែរដ៏ធំបំផុតមួយដែលមិនធ្លាប់មានដោយយោធាអាមេរិក។

អាវុធនេះមានឈ្មោះថា GBU-43/B ឬ“ម្តាយនៃគ្រាប់បែកទាំងអស់” ដោយបានវាយប្រហារលើផ្លូវរូងក្រោមដីរបស់ក្រុមរដ្ឋអ៊ីស្លាម ដែលមានថាមពលស្មើនឹងគ្រឿងផ្ទុះ ១១តោន TNT។ #War

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសជាផ្លូវការនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ នេះ នូវការតែងតាំងលោកស្រីឧត្តមសេនីយ៍ឯក Susan Coyle ឱ្យកាន់តំណែងជា មេបញ្ជាការកងទ័ពជើងគោក។

នេះគឺជាលើកដំបូងបង្អស់ក្នុងរយៈពេល ១២៥ ឆ្នាំ នៃប្រវត្តិសាស្ត្រយោធាអូស្ត្រាលី ដែលមានស្ត្រីត្រូវបានជ្រើសរើសឱ្យដឹកនាំកងទ័ព។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក Trump បានបង្ហោះរូបភាពដែលបង្កើតដោយ AI នៅលើបណ្តាញសង្គម Truth Social ដែលបង្ហាញរូបលោកមានលក្ខណៈស្រដៀងនឹងព្រះយេស៊ូវ។ ប៉ុន្តែលោកបានលុបរូបភាពនោះវិញនៅថ្ងៃបន្ទាប់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសាសនា និងអ្នកនយោបាយ។

ក្រោយពេលលុបរូបភាពនោះ លោក Trump បានប្រាប់អ្នកកាសែតថា៖
"ខ្ញុំពិតជាបានបង្ហោះវា មែន ប៉ុន្តែខ្ញុំស្មានថាវាជារូបខ្ញុំក្នុងតួនាទីជាគ្រូពេទ្យ... ជាបុគ្គលិកកាកបាទក្រហមដែលយើងតែងតែគាំទ្រ។ វាគួរតែជារូបខ្ញុំជាគ្រូពេទ្យដែលកំពុងជួយព្យាបាលមនុស្សឱ្យប្រសើរឡើង។"
#Breaking@WorldHistoryDaily សម្ព័ន្ធមិត្ត NATO បដិសេធមិនចូលរួមក្នុងការបិទខ្ទប់កំពង់ផែអុីរ៉ង់របស់លោក Trump
#Breaking@WorldHistoryDaily ចិនដកតំណែងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ុន វៃទុង (Sun Weidong)
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៨៨ តំណាងសហភាពសូវៀត អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក និងប៉ាគីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការដកកងទ័ពសហភាពសូវៀតចេញពីអាហ្វហ្គានីស្ថាន។

ជាថ្នូរមកវិញសហរដ្ឋអាមេរិកបានយល់ព្រមបញ្ចប់ការគាំទ្រអាវុធរបស់ខ្លួនសម្រាប់ក្រុមប្រឆាំងនឹងសហភាពសូវៀត នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ហើយប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានយល់ព្រមមិនជ្រៀតជ្រែកកិច្ចការរបស់គ្នាទៅវិញទៅមក។ #War #Afghanistan #USSR #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត ជាលេខាបក្សកុម្មុយនិស្តកម្ពុជា ដែលជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជា “របបខ្មែរក្រហម” ឬ “របបប៉ុលពត” បានទទួលមរណភាព នៅអន្លង់វែង។ #Cambodia #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ប្រទេសកោះដ៏តូចនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ទូវ៉ាលូ (Tuvalu) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលវិបត្តិប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យបញ្ហាផ្គត់ផ្គង់អគ្គិសនីកាន់តែធ្ងន់ធ្ងរឡើង និងកំពុងគំរាមកំហែងដល់សេវាកម្មចាំបាច់នានានៅទូទាំងប្រទេស។
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥ លោក Abraham Lincoln អតីតប្រធានាធិបតីទី១៦ អាមេរិកបានទទួលមរណភាព បន្ទាប់ពីគេបាញ់មួយថ្ងៃមុននៅរោងល្ខោន។ #Death #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily