#Update រុស្ស៊ីអះអាងថា ខ្លួនបានគ្រប់គ្រងទាំងស្រុងលើតំបន់លូហាន់ (Luhansk) របស់ប្រទេសអ៊ុយក្រែន។
#Update តាមព័ត៌មានចុងក្រោយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា គោលដៅដែលត្រូវបានវាយប្រហារនោះគឺ រោងចក្រ Strela ដែលស្ថិតនៅក្នុងតំបន់ Bryansk។ រោងចក្រនេះគឺជាកន្លែងផលិតគ្រឿងបន្លាស់សំខាន់ៗសម្រាប់មីស៊ីលរុស្ស៊ី (ជាពិសេសមីស៊ីលប្រភេទ Kh-59)។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែនក្នុងការកាត់បន្ថយសមត្ថភាពសព្វាវុធ និងសេដ្ឋកិច្ចយោធារបស់រុស្ស៊ី។
#Update សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez ដែលបានឡើងកាន់អំណាច បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទម្លាក់លោក Nicolas Maduro ចេញពីអំណាចកាលពីខែមករា។
#Breaking@WorldHistoryDaily ការរញ្ជួយដីកម្រិតធ្ងន់កម្លាំង ៧.៤ រ៉ិចទ័រ បានកើតឡើងនៅសមុទ្រ Molucca ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ក្បែរទីក្រុង Ternate នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះ។
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ រឿងអាស្រូវ « Panama Papers » ត្រូវបានបែកធ្លាយជាសាធារណៈ។
សូមរម្លឹកជូនថា « Panama Papers » ជាសំណុំឯកសារជាង ១១លានឯកសាររបស់ការិយាល័យសាជីវកម្មពាណិជ្ជកម្មអន្តរជាតិរបស់ប៉ាណាម៉ាឈ្មោះ Mossack Fonseca។
សំណុំឯកសារជាង ១១លានឯកសារនេះត្រូវបានទម្លាយចេញដោយសម្ព័ន្ធអ្នកកាសែតអន្តរជាតិផ្នែកស៊ើបអង្កេត បន្ទាប់ពីបានធ្វើការអង្កេតអស់រយៈពេល ១ឆ្នាំ។ វាគឺជាសំណុំឯកសារដែលលាតត្រដាងពីរឿងគេចពន្ធរបស់ឥស្សរជនល្បីៗក្នុងលោក មានតាំងពីថ្នាក់ដឹកនាំកំពូលៗរហូតដល់កីឡាករ និងសិល្បករល្បីៗក្នុងលោក។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

❤3
#Breaking@WorldHistoryDaily អាហ្សង់ទីន បណ្ដេញមន្ត្រីការទូតអ៊ីរ៉ង់ចេញ ចំពេលមានភាពតានតឹងជុំវិញការដាក់កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ទៅក្នុងបញ្ជីខ្មៅ"
#Breaking@WorldHistoryDaily រដ្ឋមន្ត្រីសង្គ្រាម លោក Pete Hegseth បានបណ្តេញលោកឧត្តមសេនីយ៍ Randy George ដែលជាមេបញ្ជាការកំពូលកងទ័ពជើងគោក ចេញពីតំណែង ដែលចំណាត់ការនេះឆ្លុះបញ្ចាំងពីភាពប្រទូសរ៉ាយកាន់តែខ្លាំងឡើងរវាងលោក Hegseth និងថ្នាក់ដឹកនាំកងទ័ព នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធា។ មន្ត្រីជាន់ខ្ពស់កងទ័ពជាច្រើនបានបង្ហាញប្រតិកម្មខឹងសម្បារ និងខកចិត្តចំពោះការបណ្តេញចេញនេះ ដោយចាត់ទុកថាវាជាការវាយប្រហារចុងក្រោយបង្អស់មកលើស្ថាប័នយោធាមួយនេះ។
#Breaking@WorldHistoryDaily លោក ម៉ាក្រុង បានរិះគន់យ៉ាងចំហចំពោះការផ្លាស់ប្តូរចិត្តចុះឡើងរបស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងសង្គ្រាមដែលកំពុងបន្តរវាងអាមេរិក និងអ៊ីរ៉ង់។ ជារឿយៗ លោក ត្រាំ តែងតែចេញសារគំរាមកំហែងចង់ប្រើកម្លាំងយោធាវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រ ហ័រមូស (Strait of Hormuz) ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ប្រកាសពន្យារពេល ឬនិយាយថាចង់បញ្ចប់ប្រតិបត្តិការក្នុងពេលឆាប់ៗទៅវិញ។
លោក ម៉ាក្រុង បានចាត់ទុកការចង់ប្រើកម្លាំងយោធាដើម្បីបើកច្រកសមុទ្រនេះថាជារឿង «មិនប្រាកដប្រជា (Unrealistic)» ដោយសារវាមានហានិភ័យខ្ពស់ខ្លាំង។ លោកបានសង្កត់ធ្ងន់ថា ដំណោះស្រាយគឺត្រូវធ្វើឡើងតាមរយៈបទឈប់បាញ់ និងការចរចាជាមួយអ៊ីរ៉ង់ផ្ទាល់។ លោកបានផ្ញើសារទៅកាន់លោក ត្រាំ ថា៖ «អ្នកត្រូវតែមានភាពម៉ឺងម៉ាត់។ ពេលអ្នកចង់ធ្វើអ្វីមួយឱ្យបានហ្មត់ចត់ អ្នកមិនអាចថ្ងៃនេះនិយាយមួយបែប ថ្ងៃស្អែកនិយាយផ្ទុយពីថ្ងៃនេះនោះទេ»។

❤1
Media is too big
VIEW IN TELEGRAM
លោក ដូណាល់ ត្រាំ បានដកតំណែង លោកស្រី ផាម ប៊ុនឌី (Pam Bondi) ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការមិនពេញចិត្តកាន់តែខ្លាំងចំពោះលទ្ធផលការងាររបស់លោកស្រី ជាពិសេសពាក់ព័ន្ធនឹងការបញ្ចេញសំណុំឯកសារស្តីពីជនល្មើសផ្លូវភេទដែលបានចែកឋានទៅហើយគឺ លោក ជេហ្វ្រី អេបស្តាញ (Jeffrey Epstein)។
#Breaking@WorldHistoryDaily នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ សភាមីយ៉ាន់ម៉ាបានបោះឆ្នោតជ្រើសរើសលោក Min Aung Hlaing ជាប្រធានាធិបតីថ្មីរបស់ប្រទេស។ ការវិវត្តនេះត្រូវបានគេមើលឃើញថា ជាការព្យាយាមធ្វើឱ្យអំណាចយោធាក្លាយជា "ស្របច្បាប់" តាមរយៈរូបភាពរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។
#Breaking@WorldHistoryDaily កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ មានព្រឹត្តិការណ៍ដ៏កម្រមួយបានកើតឡើង គឺសហរដ្ឋអាមេរិកបានបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ត្រឡប់ទៅប្រទេសចិនវិញ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ករណីនេះត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កម្រ និងជាជំហានវិជ្ជមានថ្មីមួយ ក្នុងទំនាក់ទំនងច្បាប់រវាងប្រទេសទាំងពីរ ខណៈដែលកន្លងមកពួកគេតែងតែមានភាពតានតឹងជាមួយគ្នា។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៦៨ លោក Martin Luther King Jr ត្រូវបានគេធ្វើឃាត។
លោក គឺជាសកម្មជនទាមទារសិទ្ធិមនុស្សម្នាក់ដ៏លេចធ្លោរបស់អាមេរិក ដោយលោកចង់អោយមានសិទ្ធិស្មើគ្នារវាងជនជាតិអាមេរិកស្បែកស និងស្បែកខ្មៅ។
នៅដើមពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០ លោក បានទទួលការគំរាមកំហែងសម្លាប់ដោយសារតែភាពលេចធ្លោរបស់លោកនៅក្នុងចលនាសិទ្ធិមនុស្ស។
លោក បានប្រឈមមុខនឹងហានិភ័យនៃការស្លាប់រួមទាំងការចាក់ជិតស្លាប់នៅឆ្នាំ១៩៥៨ និងបានក្លាយជាផ្នែកមួយនៃទស្សនវិជ្ជារបស់គាត់។ គាត់បានបង្រៀនថា "ឃាតកម្មមិនអាចបញ្ឈប់ការតស៊ូដើម្បីសិទ្ធិស្មើគ្នាទេ"។
បន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Kennedy ក្នុងឆ្នាំ ១៩៦៣ King បានប្រាប់ប្រពន្ធរបស់គាត់គឺលោកស្រី Coretta Scott King ថា“ នេះជាអ្វីដែលនឹងកើតឡើងចំពោះបងផងដែរ។ បងនៅតែប្រាប់អូនថានេះជាសង្គមឈឺមួយ។
ជាចុងក្រោយ នៅថ្ងៃទី០៤ មេសា លោក Martin Luther King Jr ត្រូវបានគេធ្វើឃាត ហើយឃាតករនោះគឺ ជាជនជាតិអាមេរិកស្បែកសម្នាក់ឈ្មោះ James Earl Ray នៅក្រុងMemphis រដ្ឋTennessee សហរដ្ឋអាមេរិក។ ចំណែកឃាតកត្រូវបានគេកាត់ទោសជាប់ពន្ធនាគារ ៩៩ ឆ្នាំ និងបានស្លាប់នៅ ១៩៩៨។ #USA #Assassination

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៥៥ ជ័យលាភីរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ Bertrand Russell បានសរសេរលិខិតទៅកាន់ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យា Albert Einstein ដើម្បីស្នើសុំការគាំទ្ររបស់គាត់ក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ។
លិខិតនេះជាផ្នែកមួយនៃការរៀបចំសម្រាប់អ្វីដែលក្រោយមកត្រូវបានគេស្គាល់ថាជា "ប្រកាស Russell-Einstein" ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៥៥។ ឯកសារនេះបានគូសបញ្ជាក់ពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរ និងបានអំពាវនាវឱ្យមានការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ដោយទទួលបានការគាំទ្រពីអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើនទៀត។
Einstein បានចុះហត្ថលេខាលើប្រកាសនេះតែបន្មានថ្ងៃប៉ុណ្ណោះមុនពេលគាត់ទទួលមរណភាពនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៥ ដែលធ្វើឱ្យវាក្លាយជាសកម្មភាពសំខាន់ចុងក្រោយមួយរបស់គាត់ក្នុងការជំរុញសន្តិភាពពិភពលោក។

👍1
#Breaking@WorldHistoryDaily រោងចក្រថាមពល និងរោងចក្រទឹករបស់ប្រទេសគុយវ៉ែត រងការខូចខាត ខណៈដែលអ៊ីរ៉ង់នៅតែបន្តវាយប្រហារលើបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។
#Update អាកាសយានិកអាមេរិកម្នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់គាត់ ត្រូវបានជួយសង្គ្រោះហើយ ក្រោយពីមាន "ការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា"
#Breaking@WorldHistoryDaily ប្រទេសចិនបានប្រហារជីវិតជនជាតិបារាំងម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០១០ ពីបទជួញដូរគ្រឿងញៀន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំនៅប្រទេសបារាំង នៅលើគណនី WeChat ផ្លូវការរបស់ខ្លួន។
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៤៥ មេដឹកនាំយូហ្គោស្លាវី លោក យ៉ូស៊ីប ប្រូហ្ស ទីតូ (Josip Broz Tito) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហភាពសូវៀត ដែលអនុញ្ញាតឱ្យកងទ័ពសូវៀតចូលទឹកដីយូហ្គោស្លាវី "ជាបណ្ដោះអាសន្ន"។
កិច្ចព្រមព្រៀងនេះកើតឡើងក្នុងបរិបទនៃសង្គ្រាមលោកលើកទីពីរ ដែលកងកម្លាំងសូវៀតកំពុងជួយគាំទ្រដល់ការតស៊ូរបស់ក្រុមបដិវត្តន៍ (Partisans) របស់ទីតូ ប្រឆាំងនឹងកងកម្លាំងអាល្លឺម៉ង់និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងតំបន់បាល់កង់។ ការអនុញ្ញាតនេះបានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពសូវៀតនិងយូហ្គោស្លាវី ដើម្បីបណ្តេញកងទ័ពណាស៊ីចេញពីទឹកដីយូហ្គោស្លាវី។
ទោះជាយ៉ាងណា ក្រោយសង្គ្រាម ទីតូបានបង្កើតគោលនយោបាយឯករាជ្យភាព ដោយបដិសេធមិនធ្វើជាផ្នែកនៃប្លុកសូវៀតទាំងស្រុង ដែលនាំឱ្យមានភាពតានតឹងជាមួយស្តាលីននៅឆ្នាំ១៩៤៨។ #USSR #Yogoslavia

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៤១ ណាស៊ីអាល្លឺម៉ង់បានឈ្លានពានយូហ្គោស្លាវី ក្នុងប្រតិបត្តិការឈ្មោះ សង្រ្គាមខែមេសា ឬ ប្រតិបត្តិការ ២៥។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយូហ្គោស្លាវីចាស់ដែលមានសម្ព័ន្ធភាពនឹងអាឡឺម៉ង់ត្រូវបានធ្វើរដ្ឋប្រហារ។
សូមបញ្ជាក់ថា យូហ្គោស្លាវីទោះបីជាមានការប្រកាសពីអព្យាក្រឹតភាពដំបូងក៏ដោយតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីបង្កើតសម្ព័ន្ធភាពជាមួយអាឡឺម៉ង់ អ៊ីតាលី និងជប៉ុន កាលពី ២៥ មីនា ១៩៤១។ #WW2 #Yugoslavia #Germany
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយូហ្គោស្លាវីចាស់ដែលមានសម្ព័ន្ធភាពនឹងអាឡឺម៉ង់ត្រូវបានធ្វើរដ្ឋប្រហារ។
សូមបញ្ជាក់ថា យូហ្គោស្លាវីទោះបីជាមានការប្រកាសពីអព្យាក្រឹតភាពដំបូងក៏ដោយតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីបង្កើតសម្ព័ន្ធភាពជាមួយអាឡឺម៉ង់ អ៊ីតាលី និងជប៉ុន កាលពី ២៥ មីនា ១៩៤១។ #WW2 #Yugoslavia #Germany
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
អង្គការសុខភាពពិភពលោកត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៤៨ ហើយកិច្ចប្រជុំមហាសន្និបាតដំបូងរបស់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៤៨។ បច្ចុប្បន្ន អង្គការនេះមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដឹកនាំដោយលោក Tedros Adhanom និងមានសមាជិកចំនួន១៩៤ប្រទេស។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីចាប់ផ្តើមដំណើរការដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ជាថ្មីម្តងទៀត។
នេះជាលើកទីពីរហើយដែលលោកព្យាយាមធ្វើបែបនេះ បន្ទាប់ពីការប៉ុនប៉ងលើកទីមួយក្នុងឆ្នាំ២០២០ ដែលត្រូវបានបញ្ឈប់ដោយលោក ចូ បៃឌិន (Joe Biden) នៅពេលលោកចូលកាន់តំណែងក្នុងឆ្នាំ២០២១។
លោកត្រាំបានលើកឡើងថា ហេតុផលនៃការដកខ្លួននេះគឺដោយសារតែ WHO "គ្រប់គ្រងមិនបានល្អ" ចំពោះជំងឺរាតត្បាតកូវីដ-១៩ ដែលផ្តើមចេញពីទីក្រុងវូហាន ប្រទេសចិន និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត។ លោកក៏បានរិះគន់ថា WHO មិនឯករាជ្យពី "ឥទ្ធិពលនយោបាយមិនសមស្រប" ពីប្រទេសជាសមាជិក និងទាមទារការបង់ប្រាក់ "មិនសមហេតុផល" ពីសហរដ្ឋអាមេរិក ដែលច្រើនជាងប្រទេសដទៃទៀតដូចជាចិន។