🇫🇷 ប្រទេសបារាំងបញ្ជាក់ថា ខ្លួនបានទាក់ទងទៅកាន់ប្រទេសចំនួន ៣៥ ជុំវិញបេសកកម្មនៅច្រកសមុទ្រហ័រមូស (Hormuz) នាពេលអនាគត។
👍1
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ រដ្ឋាភិបាលភីលីពីន បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមឥស្លាមធំជាងគេនៅភីលីពីន នោះគឺក្រុមឧទ្ទាម រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ " Moro Islamic Liberation Front "។
សូមបញ្ជាក់ផងដែរថា ក្រុមឧទ្ទាម រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ មានមូលដ្ឋាននៅលើកោះមីនដាណាវ នៅភាគខាងត្បូងប្រទេសភីលីពីន បានធ្វើចលនាតស៊ូនឹងរដ្ឋាភិបាលកណ្ដាលភីលីពីនដោយចង់បានតំបន់ស្វយ័តមួយសម្រាប់ជនជាតិម៉ូរ៉ូរបស់ខ្លួន។ #Philippines
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

🗓️ ថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨៤៥ គឺជាថ្ងៃខែឆ្នាំកំណើតរបស់លោក Wilhelm Röntgen វិស្វករមេកានិក និងជារូបវិទូដ៏ឆ្នើមជនជាតិអាល្លឺម៉ង់។
🔬 លោកគឺជាបុគ្គលដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបានរកឃើញដោយចៃដន្យនូវ "កាំរស្មី X" (ជួនកាលគេហៅថា កាំរស្មី Röntgen) ក្នុងអំឡុងពេលដែលលោកកំពុងធ្វើការពិសោធន៍លើកាំរស្មី cathode។ កាំរស្មីអ៊ិចនេះ គឺជាប្រភេទវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ដែលអាចឆ្លុះមើលធ្លុះរាងកាយមនុស្សបាន ហើយវាបានក្លាយជារបកគំហើញដ៏អស្ចារ្យបំផុតមួយ ដែលជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ទូទាំងពិភពលោក។
🏆 ជាការទទួលស្គាល់ចំពោះស្នាដៃដ៏មហិមានេះ លោកត្រូវបានផ្តល់កិត្តិយសទទួល "រង្វាន់ណូបែលទី១ ផ្នែករូបវិទ្យា" នៅក្នុងឆ្នាំ១៩០១ សម្រាប់ការរកឃើញ "កាំរស្មីដ៏អស្ចារ្យ" មួយនេះ។

#Update មន្ត្រីអាមេរិកម្នាក់បាននិយាយថា កងទ័ពអាមេរិកចំនួន ១២ នាក់បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៨៥៤ បារាំងនិងអង់គ្លេសបានប្រកាសសង្គ្រាមនឹងរុស្ស៊ីក្នុងសង្គ្រាមគ្រីមៀរ។
ភាពគឃ្លើនរបស់រុស្ស៊ីក៏បានធ្វើឲ្យអង់គ្លេសភ័យខ្លាចក្នុងការរក្សាពាណិជ្ជកម្មរបស់ខ្លួនជាមួយតួកគី និងការចូលទៅឥណ្ឌា។ ទន្ទឹមនឹងនោះ បារាំងដែលនៅតែចងចាំការបរាជ័យរបស់ណាប៉ូឡេអុងទី ១ ដោយរុស្ស៊ី បានឃើញឱកាសសងសឹក។ #War #UK #Russia #France #Turkey
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ភាពគឃ្លើនរបស់រុស្ស៊ីក៏បានធ្វើឲ្យអង់គ្លេសភ័យខ្លាចក្នុងការរក្សាពាណិជ្ជកម្មរបស់ខ្លួនជាមួយតួកគី និងការចូលទៅឥណ្ឌា។ ទន្ទឹមនឹងនោះ បារាំងដែលនៅតែចងចាំការបរាជ័យរបស់ណាប៉ូឡេអុងទី ១ ដោយរុស្ស៊ី បានឃើញឱកាសសងសឹក។ #War #UK #Russia #France #Turkey
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៦៩ លោក Dwight D. Eisenhower អតីតមេទ័ពអាមេរិក និងជាប្រធានាធិបតីទី៣៤ របស់សហរដ្ឋអាមេរិកបានទទួលមរណភាពក្នុងជន្មាយុ៧៨ឆ្នាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ #USA #Death
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧៩ មានឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដោយបានចាប់ផ្តើមនៅពេលដែលសន្ទះសម្ពាធនៅក្នុងរ៉េអាក់ទ័រទី២ នៅ Three Mile Island មិនអាចបិទសន្ទះរបស់វាបាន និងបានបណ្ដាលឱ្យលេចធ្លាយសារធាតុវិទ្យុសកម្មចេញមកខាងក្រៅ។
Three Mile Island គឺជាឈ្មោះរោងចក្រថាមពលនុយក្លេអ៊ែរមួយស្ថិតនៅក្នុងតំបន់Londonderry Township ក្រុងDauphin County រដ្ឋPennsylvania សហរដ្ឋអាមេរិក។
ឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់នៅThree Mile Island ក្នុងឆ្នាំ១៩៧៩ Chernobyl ប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ១៩៨៦ និងFukushima ប្រទេសជប៉ុនក្នុងឆ្នាំ២០១១ បានចោទជាបញ្ហាពីការបំពុលដ៏ប្រល័យដល់បរិស្ថាន និងហានិភ័យខ្ពស់នៃសុវត្ថិភាពរបស់រោងចក្រនុយក្លេអ៊ែរនេះ។ #Nuclear
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Three Mile Island គឺជាឈ្មោះរោងចក្រថាមពលនុយក្លេអ៊ែរមួយស្ថិតនៅក្នុងតំបន់Londonderry Township ក្រុងDauphin County រដ្ឋPennsylvania សហរដ្ឋអាមេរិក។
ឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់នៅThree Mile Island ក្នុងឆ្នាំ១៩៧៩ Chernobyl ប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ១៩៨៦ និងFukushima ប្រទេសជប៉ុនក្នុងឆ្នាំ២០១១ បានចោទជាបញ្ហាពីការបំពុលដ៏ប្រល័យដល់បរិស្ថាន និងហានិភ័យខ្ពស់នៃសុវត្ថិភាពរបស់រោងចក្រនុយក្លេអ៊ែរនេះ។ #Nuclear
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1👎1
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៨០២ អាចម៍ផ្កាយ Pallas ត្រូវបានរកឃើញដោយលោក Heinrich Wilhelm Olbers ដែលជារូបវិទូ និងតារាវិទូជនជាតិអាឡឺម៉ង់។
Pallas គឺជាវត្ថុដែលធំៗជាងគេទាំង៤ នៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយក្នងនោះមានCeres, Vesta និងHygiea។
Pallas មានរាងមិនទៀងទាត់ និង វិលជុំវិញខ្លួនឯងក្នុងរយៈពេល ៧.៨ម៉ោង និងជុំវិញព្រះអាទិត្យ៤.៦ឆ្នាំ។
Pallas គោចរមកជិតព្រះអាទិត្យបំផុតនៅចម្ងាយ២.១ AU និងឆ្ងាយបំផុតនៅចម្ងាយ៣.៤AU។ #Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Pallas គឺជាវត្ថុដែលធំៗជាងគេទាំង៤ នៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយក្នងនោះមានCeres, Vesta និងHygiea។
Pallas មានរាងមិនទៀងទាត់ និង វិលជុំវិញខ្លួនឯងក្នុងរយៈពេល ៧.៨ម៉ោង និងជុំវិញព្រះអាទិត្យ៤.៦ឆ្នាំ។
Pallas គោចរមកជិតព្រះអាទិត្យបំផុតនៅចម្ងាយ២.១ AU និងឆ្ងាយបំផុតនៅចម្ងាយ៣.៤AU។ #Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Update ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្រេចជោគជ័យយ៉ាងធំធេងក្នុងដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ (Gulf Tour) ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង "ប្រព័ន្ធការពារដែនអាកាស" ជាមួយប្រទេសអារ៉ាប់រួម (UAE) និងប្រទេសកាតា (Qatar)។
❤1
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៣ កងទ័ពប្រយុទ្ធចុងក្រោយរបស់សហរដ្ឋអាមេរិកបានចាកចេញពីប្រទេសវៀតណាមខាងត្បូង ដោយបញ្ចប់ការចូលរួមដោយផ្ទាល់របស់យោធាសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមវៀតណាម។ #War #USA #Vietnam
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៤ អៀឡង់ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានហាមមិនអោយជក់បារីនៅកន្លែងធ្វើការទាំងអស់។ #Ireland
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ត្រូវបានអង្គការសហប្រជាជាតិ កំណត់ជាទិវាគ្មានកាកសំណល់អន្តរជាតិ #ZeroWasteDay
ព័ត៌មានសំខាន់
- 2.24 ពាន់លានតោន នៃសំណល់រឹងក្នុងទីក្រុងត្រូវបានបង្កើតឡើងដោយសារមនុស្សជារៀងរាល់ឆ្នាំ ដែលក្នុងនោះមានតែ 55 ភាគរយប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រង។ នៅឆ្នាំ 2050 វាអាចកើនឡើងដល់ 3.88 ពាន់លានតោនក្នុងមួយឆ្នាំ។
- កាកសំណល់ រួមចំណែកយ៉ាងសំខាន់ដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងទីក្រុង និងការបាត់បង់ជីវចម្រុះ។
- អាហារ ប្រហែល 931 លានតោនត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំ ហើយ កាកសំណល់ប្លាស្ទិក រហូតដល់ 37 លានតោន ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំនៅឆ្នាំ2040។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៤ Bulgaria, Estonia, Latvia, Lithuania, Romania, Slovakia និង Slovenia បានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ #NATO
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Update រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចចិត្តបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះយោធាអាមេរិកទាំងឡាយណាដែលចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ វិធានការនេះគឺជាការបង្កើនកម្រិតនៃការប្រឆាំងរបស់អេស្ប៉ាញ បន្ទាប់ពីពួកគេបានហាមឃាត់មិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នា (Rota និង Morón) សម្រាប់សង្គ្រាមនេះរួចមកហើយ។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៤ យាន Mariner 10 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានហោះកាត់ភពពុធជាលើកដំបូង នៅរយៈចម្ងាយ៧០៤គម បន្ទាប់ពីត្រូវបានគេបាញ់បង្ហោះនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៧៣។
បេសកកម្មចម្បងរបស់យានមួយនេះគឺវាស់ស្ទង់បរិស្ថានភពពុធ និងភពសុក្រ ជាមួយគ្នានេះដែរ យាន Mariner 10 ក៏ត្រូវបានគេយកមកពិសោធន៍លើការហោះកាត់ភពច្រើនដោយប្រើកម្លាំងជំនួយទំនាញរបស់ភព ដែលគេហៅថា "gravity assist"។
បេសកកម្មរបស់យាននេះ គឺត្រូវបានបញ្ចប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៥ ជាពេលចុងក្រោយដែលគេអាចទាក់ទងនឹងយាននេះបាន បន្ទាប់ពីនោះវាត្រូវបានផ្ដាច់ការទាក់ទងនឹងផែនដីជារាងរហូត។
#Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
បេសកកម្មចម្បងរបស់យានមួយនេះគឺវាស់ស្ទង់បរិស្ថានភពពុធ និងភពសុក្រ ជាមួយគ្នានេះដែរ យាន Mariner 10 ក៏ត្រូវបានគេយកមកពិសោធន៍លើការហោះកាត់ភពច្រើនដោយប្រើកម្លាំងជំនួយទំនាញរបស់ភព ដែលគេហៅថា "gravity assist"។
បេសកកម្មរបស់យាននេះ គឺត្រូវបានបញ្ចប់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៥ ជាពេលចុងក្រោយដែលគេអាចទាក់ទងនឹងយាននេះបាន បន្ទាប់ពីនោះវាត្រូវបានផ្ដាច់ការទាក់ទងនឹងផែនដីជារាងរហូត។
#Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨៥៦ សន្ធិសញ្ញាក្រុងប៉ារីស (Treaty of Paris) ត្រូវបានចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាមគ្រីមៀ (Crimean War) ដែលជាជម្លោះរវាងចក្រភពរុស្ស៊ី និងសម្ព័ន្ធមិត្តដែលរួមមានចក្រភពអូតូម៉ង់ អង់គ្លេស បារាំង និងរាជាណាចក្រស៊ីឌីនៀ (Kingdom of Sardinia)។ សន្ធិសញ្ញានេះបានកំណត់លក្ខខណ្ឌសន្តិភាព ដោយចក្រភពរុស្ស៊ីយល់ព្រមបោះបង់ឥទ្ធិពលមួយចំនួននៅតំបន់សមុទ្រខ្មៅ (Black Sea) ហើយតំបន់នេះត្រូវបានប្រកាសជាដែនអព្យាក្រឹត។ វាក៏បានផ្តល់ការការពារដល់ជនគ្រិស្តសាសនានៅក្នុងចក្រភពអូតូម៉ង់ និងបានបញ្ជាក់ពីឯករាជ្យភាព និងបូរណភាពទឹកដីរបស់ចក្រភពអូតូម៉ង់ផងដែរ។ #War #Russia #Crimea
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៨១ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Ronald Reagan ត្រូវគេបានបាញ់បង្កឱ្យរងរបួស ដែលលោក John Hinckley Jr. ជាខ្មាន់កាំភ្លើងនៅក្នុងរដ្ឋធានី Washington, DC ខណៈដែលលោកកំពុងត្រលប់ទៅរថយន្តលីមូស៊ីនរបស់លោកវិញ បន្ទាប់ពីបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំមួយនៅឯ សណ្ឋាគារ Washington Hilton ។ #USA #Assassination
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨៦៧ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងទិញរដ្ឋអាឡាស្កាពីប្រទេសរុស្ស៊ីក្នុងតម្លៃ ៧,២ លានដុល្លារ។
ការទិញអាឡាស្កា គឺជាការសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន។ #USA #Russia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ការទិញអាឡាស្កា គឺជាការសម្រេចចិត្តដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន។ #USA #Russia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤4
ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ១៨៩០ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក William Lawrence Bragg ជាជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាក្មេងជាងគេ ដែលកាលនោះលោកមានអាយុត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ។
ស្នាដៃរបស់លោក រួមជាមួយឪពុករបស់លោក គឺអាចវិភាគរចនាសម្ព័ន្ធអាតូមរបស់គ្រីស្តាល់បានតាមរយៈកាំរស្មីX។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ស្នាដៃរបស់លោក រួមជាមួយឪពុករបស់លោក គឺអាចវិភាគរចនាសម្ព័ន្ធអាតូមរបស់គ្រីស្តាល់បានតាមរយៈកាំរស្មីX។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤2
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៨៨៩ ប៉ម Tour Eiffel ត្រូវបានបើកជាផ្លូវការ។
វិស្វករជនជាតិបារាំង Alexandre Gustave Eiffel បានលាតទង់ជាតិបារាំងពីកំពូលប៉ម ដែលចាប់តាំងពីពេលនោះមក Tour Eiffel បានក្លាយជានិមិត្តរូបនៃទីក្រុងប៉ារីស។
Tour Eiffel ត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៨៨៧ និងបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៨៨៩។
Tour Eiffel មានកម្ពស់៣៣០ម៉ែត្រ ឬស្មើនឹងអាគារ៨១ជាន់។
#France