#Update ប្រធានាធិបតី Donald Trump បានរិះគន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលបានបដិសេធមិនព្រមបញ្ជូននាវាចម្បាំងតាមការទាមទាររបស់លោក ដើម្បីជួយការពារ (escort) នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលដែលសង្រ្គាមជាមួយអ៊ីរ៉ង់នៅតែបន្តកើតមាន។
ប្រទេសភាគច្រើនបារម្ភថា ការបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ ហើយអាចនាំទៅដល់សង្គ្រាមទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់ ដែលពួកគេចង់ជៀសវាងតាមរយៈផ្លូវការទូតវិញ។
ប្រទេសភាគច្រើនបារម្ភថា ការបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ ហើយអាចនាំទៅដល់សង្គ្រាមទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់ ដែលពួកគេចង់ជៀសវាងតាមរយៈផ្លូវការទូតវិញ។
❤2
#Update អ៊ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់ប្រធានសន្តិសុខអ៊ីរ៉ង់លោក Ali Larijani និងមេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani។ ប្រទេសអ៊ីរ៉ង់មិនទាន់បានធ្វើការអត្ថាធិប្បាយ ឬបញ្ជាក់ពីការអះអាងទាំងនេះនៅឡើយទេ។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៤៨ សន្ធិសញ្ញាក្រុងប្រ៊ុចសែល ចុះហត្ថលេខាដោយប្រទេសចំនួន ៥ នៅអឺរ៉ុបខាងលិច បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានធ្វើឱ្យកម្លាំងយោធានៃប្រទេសទាំងនេះចុះខ្សោយ។
គោលបំណងរបស់វាគឺដើម្បីកំណត់លក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជាពិសេសការការពារស្វ័យភាពជាសមូហភាព។
ស្មារតី និងលក្ខខណ្ឌនៃសន្ធិសញ្ញាទីក្រុងប្រ៊ុចសែលបានកំណត់ជាមូលដ្ឋានសម្រាប់ការបង្កើតសហភាពអឺរ៉ុបខាងលិច ដែលជាក្រុមប្រទេសជួយការពារជាតិរវាងសមាជិករបស់ខ្លួនស្រដៀងនឹងអង្គការណាតូ ប៉ុន្តែមិនរាប់បញ្ចូលសហរដ្ឋអាមេរិក និងកាណាដា។
ប្រទេសដើមចំនួនប្រាំដែលត្រូវចុះហត្ថលេខាលើសន្ធិសញ្ញានៅឆ្នាំ១៩៤៨ គឺប្រទេសបារាំង ហូឡង់ បែលហ្ស៊ិក លុចសំបួ និងចក្រភពអង់គ្លេស។ #Defence
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីប្រមុខរដ្ឋនៃប្រទេសកម្ពុជា ហើយបង្កើតរបបសាធារណរដ្ឋមួយនៅក្នុងបប្រទេស។
របបដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះបានកាន់អំណាចតែប្រាំឆ្នាំ ហើយបានធ្លាក់ចូលក្នុងដៃក្រុមកុម្មុយនីស្តខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ #Cambodia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
របបដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះបានកាន់អំណាចតែប្រាំឆ្នាំ ហើយបានធ្លាក់ចូលក្នុងដៃក្រុមកុម្មុយនីស្តខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ #Cambodia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Update សហរដ្ឋអាមេរិក បង្កើនការប៉ាន់ស្មានការចំណាយលើគម្រោង Golden Dome ដល់ ១៨៥ពាន់លានដុល្លារ ព្រមទាំងកៀរគរក្រុមហ៊ុនការពារជាតិកំពូលៗឱ្យចូលរួម។
#Update អាហ្សង់ទីន ប្រកាសដកខ្លួនពីអង្គការសុខភាពពិភពលោកជាផ្លូវការ ដោយដើរតាមគន្លងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា មានអ្នកជំនាញយោធាអ៊ុយក្រែនចំនួន ២០១ នាក់ កំពុងបំពេញបេសកកម្មរួចរាល់ហើយ និង ៣៤ នាក់ ទៀតកំពុងត្រៀមលក្ខណៈចេញទៅបន្ថែម ដើម្បីជួយដល់ដៃគូក្នុងតំបន់ឈូងសមុទ្រ និងសហរដ្ឋអាមេរិក ក្នុងការការពារ និងស្ទាក់ចាប់ដ្រូនប្រភេទ Shahed របស់អ៊ីរ៉ង់។ អ៊ុយក្រែនមានបទពិសោធន៍ខ្ពស់ក្នុងការកម្ចាត់ដ្រូនប្រភេទនេះ ដែលរុស្ស៊ីធ្លាប់ប្រើប្រាស់សម្រាប់វាយប្រហារលើអ៊ុយក្រែនកន្លងមក។
អ៊ុយក្រែនកំពុងចែករំលែកបច្ចេកវិទ្យា "Interceptor Drones" (ដ្រូនសម្រាប់ស្ទាក់ចាប់) ដែលមានតម្លៃថោក និងមានប្រសិទ្ធភាពខ្ពស់ជាងការប្រើប្រាស់មីស៊ីលការពារអាកាសថ្លៃៗ។
អ៊ុយក្រែនកំពុងចែករំលែកបច្ចេកវិទ្យា "Interceptor Drones" (ដ្រូនសម្រាប់ស្ទាក់ចាប់) ដែលមានតម្លៃថោក និងមានប្រសិទ្ធភាពខ្ពស់ជាងការប្រើប្រាស់មីស៊ីលការពារអាកាសថ្លៃៗ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដោយដាក់បញ្ចូលគ្រីមៀចូលមកដែនដីរុស្ស៊ី។
បន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នោះ ក្រុមផ្តាច់ទឹកដី ដែលមាននិន្នាការគាំទ្ររុស្ស៊ី បានចាប់ផ្តើមប៉ះបោរ និងគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែន។
សូមបញ្ជាក់ថានៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ សភាគ្រីមៀ បានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ចំណែកលទ្ធផល នៃការធ្វើប្រជាមតិក្នុងតំបន់ ក៏ចេញលទ្ធផលទៅរកការចូលរួមជាមួយរុស្ស៊ីដែរ។
សន្ធិសញ្ញានេះត្រូវបានគេមើលឃើញថាជាការបញ្ចូលគ្រីមៀជាផ្លូវការ (annexation) ទៅក្នុងរុស្ស៊ី ដែលបានបង្កឱ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។
#Russia #Ukraine

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៧០ កម្ពុជាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
រដ្ឋសភាផ្តល់អំណាចពេញលេញដល់នាយករដ្ឋមន្ត្រី លន់ នល់ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងព្យួរមាត្រាចំនួនបួននៃរដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតឱ្យមានការចាប់ខ្លួនតាមអំពើចិត្ត និងហាមឃាត់ការជួបប្រជុំជាសាធារណៈ។
លន់ នល់ និងឧបនាយករដ្ឋមន្ត្រីទី១ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ កាលពីថ្ងៃទី១៨ មីនា ហើយបានប្រកាសបង្កើតសាធារណរដ្ឋខ្មែរ។ #Cambodia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
រដ្ឋសភាផ្តល់អំណាចពេញលេញដល់នាយករដ្ឋមន្ត្រី លន់ នល់ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងព្យួរមាត្រាចំនួនបួននៃរដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតឱ្យមានការចាប់ខ្លួនតាមអំពើចិត្ត និងហាមឃាត់ការជួបប្រជុំជាសាធារណៈ។
លន់ នល់ និងឧបនាយករដ្ឋមន្ត្រីទី១ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ កាលពីថ្ងៃទី១៨ មីនា ហើយបានប្រកាសបង្កើតសាធារណរដ្ឋខ្មែរ។ #Cambodia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤2
#Update អ៊ីរ៉ង់បានវាយប្រហារចំគោលដៅទីក្រុង តែលអាវីវ ដោយប្រើគ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់ចង្កោម កាលពីថ្ងៃទី ១៨ ខែមីនា។"
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៤៥ អំឡុងពេលដែលសង្គ្រាមលោកលើកទី២ជិតដល់ទីបញ្ចប់ ហើយអាល្លឺម៉ង់ជិតចាញ់សង្គ្រាម ហ៊ីត្លែរបានចេញបទបញ្ជាមួយឈ្មោះថា "ក្រឹត្យនេរ៉ូ" (Nero Decree) ដែលតម្រូវឱ្យមានការបំផ្លាញចោលនូវរាល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់របស់ជាតិ ដើម្បីកុំឱ្យកងទ័ពសត្រូវអាចយកទៅប្រើប្រាស់បាន។
ប៉ុន្តែដោយសារមានការគិតគូរវែងឆ្ងាយដល់អនាគតប្រទេសជាតិ លោករដ្ឋមន្ត្រី Albert Speer បានប្រឆាំងនឹងបទបញ្ជាដ៏អស់សង្ឃឹមនេះដោយស្ងាត់ៗ ដែលទង្វើនេះបានជួយសង្គ្រោះហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសឱ្យប្រជាជនអាល្លឺម៉ង់អាចស្តារប្រទេសឡើងវិញបានក្រោយពេលសង្គ្រាមត្រូវបានបិទបញ្ចប់។
#Germany #WW2
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ប៉ុន្តែដោយសារមានការគិតគូរវែងឆ្ងាយដល់អនាគតប្រទេសជាតិ លោករដ្ឋមន្ត្រី Albert Speer បានប្រឆាំងនឹងបទបញ្ជាដ៏អស់សង្ឃឹមនេះដោយស្ងាត់ៗ ដែលទង្វើនេះបានជួយសង្គ្រោះហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសឱ្យប្រជាជនអាល្លឺម៉ង់អាចស្តារប្រទេសឡើងវិញបានក្រោយពេលសង្គ្រាមត្រូវបានបិទបញ្ចប់។
#Germany #WW2
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១២៧៩ សមរភូមិនាវាចម្បាំងនៅ Yamen (ឬ យ៉ាមេន) បានកើតឡើង ដែលជាការប្រយុទ្ធដ៏សំខាន់រវាងកងទ័ពម៉ុងហ្គោល ដែលដឹកនាំដោយរាជវង្សយាន (Yuan) និងកងទ័ពនគរសុងខាងត្បូង (Southern Song)។ សមរភូមិនេះបានបញ្ចប់ដោយជ័យជម្នះដ៏សម្បើមរបស់ម៉ុងហ្គោល ដែលបាននាំឱ្យរាជវង្សសុងដួលរលំជាស្ថាពរ។
សង្គ្រាមនៅ Yamen ត្រូវបានចាត់ទុកជាចំណុចបញ្ចប់នៃការតស៊ូរបស់នគរសុងប្រឆាំងនឹងការឈ្លានពានរបស់ម៉ុងហ្គោល។ ក្រោយជ័យជម្នះនេះ គូប៊ីលៃខាន់ (Kublai Khan) ដែលជាមេដឹកនាំម៉ុងហ្គោល បានបង្កើតរាជវង្សយាន និងបង្រួបបង្រួមប្រទេសចិនភាគច្រើនក្រោមការគ្រប់គ្រងរបស់គាត់។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រចិន ដែលបានបើកសករាជថ្មីនៃការគ្រប់គ្រងរបស់ម៉ុងហ្គោលលើទឹកដីចិន។ #China
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
សង្គ្រាមនៅ Yamen ត្រូវបានចាត់ទុកជាចំណុចបញ្ចប់នៃការតស៊ូរបស់នគរសុងប្រឆាំងនឹងការឈ្លានពានរបស់ម៉ុងហ្គោល។ ក្រោយជ័យជម្នះនេះ គូប៊ីលៃខាន់ (Kublai Khan) ដែលជាមេដឹកនាំម៉ុងហ្គោល បានបង្កើតរាជវង្សយាន និងបង្រួបបង្រួមប្រទេសចិនភាគច្រើនក្រោមការគ្រប់គ្រងរបស់គាត់។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រចិន ដែលបានបើកសករាជថ្មីនៃការគ្រប់គ្រងរបស់ម៉ុងហ្គោលលើទឹកដីចិន។ #China
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
This media is not supported in your browser
VIEW IN TELEGRAM
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ សង្រ្គាមអាមេរិកនៅអ៊ីរ៉ាក់បានចាប់ផ្តើមឡើង។
សហរដ្ឋអាមេរិក រួមជាមួយនឹងកងកម្លាំងចម្រុះ ដែលភាគច្រើនមកពីចក្រភពអង់គ្លេស បានចាប់ផ្តើមសង្រ្គាមលើប្រទេសអ៊ីរ៉ាក់។
ភ្លាមៗបន្ទាប់ពីការផ្ទុះបានចាប់ផ្តើមកក្រើកទីក្រុងបាកដាដ រដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ ប្រធានាធិបតីអាមេរិក លោក George W. Bush បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “នៅពេលនេះ កងកម្លាំងអាមេរិក និងកងកម្លាំងចម្រុះកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការយោធាដើម្បីដកហូតអាវុធនៅអ៊ីរ៉ាក់ ដើម្បីរំដោះប្រជាជនរបស់អ៊ីរ៉ាក់ និងដើម្បីការពារពិភពលោកពីគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ប្រធានាធិបតី Bush និងទីប្រឹក្សារបស់លោកបានអះអាងយ៉ាងជាក់លាក់ថាប្រទេសអ៊ីរ៉ាក់ នៅក្រោមរបបផ្តាច់ការ សាដាម ហ៊ូសេន មាន ឬកំពុងស្ថិតក្នុងដំណើរការបង្កើតអាវុធប្រល័យលោក និងមានទំនាក់ទំនងជាមួយភេរវកម្ម។ #War #USA #Iraq

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៧២ ប្រទេសឥណ្ឌា និងបង់ក្លាដែសបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព ដែលត្រូវបានគេស្គាល់ថាជា "សន្ធិសញ្ញាឥណ្ឌា-បង់ក្លាដែស"។ សន្ធិសញ្ញានេះមានរយៈពេល២៥ឆ្នាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីសង្គ្រាមរំដោះបង់ក្លាដែសឆ្នាំ១៩៧១ ដែលឥណ្ឌាបានគាំទ្របង់ក្លាដែសក្នុងការទទួលបានឯករាជ្យពីប៉ាគីស្ថាន។ #India #Bangladesh
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩២០ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបដិសេធសន្ធិសញ្ញា Versailles ជាលើកទីពីរ។ ការបដិសេធនេះបានកើតឡើងដោយសារការមិនព្រមផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលបង្កើតសង្គមប្រជាជាតិ (League of Nations) ដែលជាផ្នែកមួយនៃសន្ធិសញ្ញានេះ។ មូលហេតុចម្បងគឺសហរដ្ឋអាមេរិកចង់រក្សាគោលនយោបាយឯកោនិយម (isolationism) របស់ខ្លួន ដោយជៀសវាងការជាប់ពាក់ព័ន្ធក្នុងកិច្ចការអន្តរជាតិជាអចិន្ត្រៃយ៍។
ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីភាពខ្វែងគំនិតគ្នានៅក្នុងនយោបាយអាមេរិក ជាពិសេសរវាងប្រធានាធិបតី Woodrow Wilson ដែលគាំទ្រសន្ធិសញ្ញា និងសមាជិកព្រឹទ្ធសភាមួយចំនួនដែលប្រឆាំង ដឹកនាំដោយលោក Henry Cabot Lodge។ #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីភាពខ្វែងគំនិតគ្នានៅក្នុងនយោបាយអាមេរិក ជាពិសេសរវាងប្រធានាធិបតី Woodrow Wilson ដែលគាំទ្រសន្ធិសញ្ញា និងសមាជិកព្រឹទ្ធសភាមួយចំនួនដែលប្រឆាំង ដឹកនាំដោយលោក Henry Cabot Lodge។ #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៤៣ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Mario Molina ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលផ្នែកគីមីវិទ្យាក្នុងឆ្នាំ១៩៩៥។ លោកធ្លាប់បានបន្សល់ទុកនូវសារដ៏មានអត្ថន័យមួយថា៖ «ប្រសិនបើយើងធ្វើការរួមគ្នា យើងទាំងអស់គ្នានឹងទទួលបានពិភពលោកមួយដ៏ប្រសើរជាងមុន។»
លោកត្រូវបានពិភពលោកទទួលស្គាល់តាមរយៈការរកឃើញដ៏អស្ចារ្យ ដែលបានបង្ហាញយ៉ាងច្បាស់ថាសារធាតុគីមី CFCs កំពុងបំផ្លាញស្រទាប់អូហ្សូនរបស់ផែនដីយ៉ាងធ្ងន់ធ្ងរ។
ដោយសារតែកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈដ៏មុតមាំរបស់លោកក្នុងការស្វែងរកដំណោះស្រាយដើម្បីការពារបរិស្ថានផែនដី ទើបពិភពលោកទាំងមូលបានសម្រេចចិត្តព្រមព្រៀងគ្នាហាមឃាត់ការប្រើប្រាស់សារធាតុ CFCs ជាស្ថាពររហូតមកដល់សព្វថ្ងៃ។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
លោកត្រូវបានពិភពលោកទទួលស្គាល់តាមរយៈការរកឃើញដ៏អស្ចារ្យ ដែលបានបង្ហាញយ៉ាងច្បាស់ថាសារធាតុគីមី CFCs កំពុងបំផ្លាញស្រទាប់អូហ្សូនរបស់ផែនដីយ៉ាងធ្ងន់ធ្ងរ។
ដោយសារតែកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈដ៏មុតមាំរបស់លោកក្នុងការស្វែងរកដំណោះស្រាយដើម្បីការពារបរិស្ថានផែនដី ទើបពិភពលោកទាំងមូលបានសម្រេចចិត្តព្រមព្រៀងគ្នាហាមឃាត់ការប្រើប្រាស់សារធាតុ CFCs ជាស្ថាពររហូតមកដល់សព្វថ្ងៃ។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ថ្ងៃទី២០ ខែមីនា ឆ្នាំ១៧២៦ អ៉ីសាក់ ញូតុន ដែលជារូបវិទូ គណិតវិទូ និងតារាវិទូដ៏ល្បីល្បាញម្នាក់របស់អង់គ្លេស បានទទួលមរណភាព។ #Death #UK
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
❤2
Audio
❤4
នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៥៦ ប្រទេសទុយនីស៊ី (Tunisia) បានទទួលឯករាជ្យពីបារាំង។ នេះជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដែលស្ថិតនៅអាហ្វ្រិកខាងជើង តាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ការទទួលបានឯករាជ្យនេះបានបញ្ចប់ការគ្រប់គ្រងរបស់បារាំងដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៨៨១ បន្ទាប់ពីឯករាជ្យ ទុយនីស៊ីបានបង្កើតខ្លួនជាសាធារណរដ្ឋនៅឆ្នាំ១៩៥៧ ក្រោមការដឹកនាំរបស់លោក Habib Bourguiba ដែលបានក្លាយជាប្រធានាធិបតីដំបូងរបស់ប្រទេស។
#Tunisia #France #Independence
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
#Tunisia #France #Independence
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ អនុសញ្ញាប៉ារីសសម្រាប់ការការពារកម្មសិទ្ធិឧស្សាហកម្មត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស ប្រទេសបារាំង។ #CopyRight
អនុសញ្ញានេះត្រូវបានកែសម្រួលជាច្រើនលើកមានដូចជា នៅទីក្រុងប្រ៊ុចសែលក្នុងឆ្នាំ១៩០០ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩១១ នៅទីក្រុងឡាអេ ក្នុងឆ្នាំ១៩២៥ នៅទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៣៤ នៅទីក្រុងលីសបោន ក្នុងឆ្នាំ១៩៥៨ និងនៅទីក្រុងស្តុកខមក្នុងឆ្នាំ១៩៦៧ ហើយត្រូវបានវិសោធនកម្មនៅឆ្នាំ១៩៧៩។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
អនុសញ្ញានេះត្រូវបានកែសម្រួលជាច្រើនលើកមានដូចជា នៅទីក្រុងប្រ៊ុចសែលក្នុងឆ្នាំ១៩០០ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩១១ នៅទីក្រុងឡាអេ ក្នុងឆ្នាំ១៩២៥ នៅទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៣៤ នៅទីក្រុងលីសបោន ក្នុងឆ្នាំ១៩៥៨ និងនៅទីក្រុងស្តុកខមក្នុងឆ្នាំ១៩៦៧ ហើយត្រូវបានវិសោធនកម្មនៅឆ្នាំ១៩៧៩។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤2
នៅថ្ងៃទី20 ខែមីនា ឆ្នាំ1916 Albert Einstein បានដាក់ជូនទស្សនាវដ្ដីវិទ្យាសាស្ត្រអាឡឺម៉ង់ Annalen der Physik នូវ " ទ្រឹស្តី General Relativity " ។
យោងតាមអាញ់ស្តាញ់ យន្តការនៃអ្វីដែលយើងហៅថា “កម្លាំងទំនាញសកល” មិនមែនជាកម្លាំងដែលទាញវត្ថុមួយឲ្យចេញពីស្ថានភាពដើម ដូចដែលគេធ្លាប់គិតតាំងពីសម័យកាលញូតុនមកនោះទេ។ តែតាមការពិត កម្លាំងទំនាញធ្វើឲ្យលំហពេល (Spacetime) ត្រូវកោង ហើយគឺភាពកោងនៃលំហពេលនេះហើយ ដែលធ្វើឲ្យវត្ថុមួយមានចលនាចេញពីស្ថានភាពដើម។ ហើយបើតាមអាញ់ស្តាញ់ សូម្បីតែពន្លឺក៏ទទួលរងឥទ្ធិពលពីភាពកោងនៃលំហពេលនេះដែរ ពោលគឺ កម្លាំងទំនាញអាចធ្វើឲ្យគន្លងនៃចលនារបស់ពន្លឺត្រូវកោង។