នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានសម្រេចជាឯកច្ឆន្ទដោយដកហូតតំណែងប្រធានាធិតីពី លោកស្រី Park Geun-hye។
លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាផ្លូវការរយៈពេល ២៤ឆ្នាំនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទរំលោភអំណាច និងពីបទពុករលួយ។ ក្រោយមកត្រូវបានដំឡើងដល់ ២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ₩20 ពាន់លាន (17.86 លានដុល្លារអាមេរិក)។
នៅចុងឆ្នាំ២០២១ លោកស្រីក៏ត្រូវបានលើកលែងទោសពីប្រធានាធិបតី។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

❤1
អូស្ត្រាលីបានសម្រេចចិត្តបញ្ជូនយន្តហោះប្រភេទ E-7A Wedgetail ដែលជាយន្តហោះបញ្ជាការ និងត្រួតពិនិត្យដែនអាកាសកម្រិតខ្ពស់ (Early Warning and Control - AEW&C) ទៅកាន់អារ៉ាប់រួម (UAE)។
យន្តហោះនេះនឹងជួយផ្ដល់ទិន្នន័យស៊ើបការណ៍ក្នុងពេលជាក់ស្ដែង (Real-time surveillance) ដើម្បីការពារដែនអាកាសពីការវាយប្រហារដោយយន្តហោះដ្រូន (Drones) និងមីស៊ីល។
យន្តហោះនេះនឹងជួយផ្ដល់ទិន្នន័យស៊ើបការណ៍ក្នុងពេលជាក់ស្ដែង (Real-time surveillance) ដើម្បីការពារដែនអាកាសពីការវាយប្រហារដោយយន្តហោះដ្រូន (Drones) និងមីស៊ីល។
❤2
ប្រទេសវៀតណាមជំរុញឱ្យប្រជាជនធ្វើការពីផ្ទះដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ខណៈសង្គ្រាមនៅអ៊ីរ៉ង់បង្អាក់ដល់ការផ្គត់ផ្គង់។
ជីវៈប្រវត្តិរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត, Chun Nat
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ទ្រង់ប្រសូត នៅថ្ងៃទី១១ ខែមីនា ព.ស.២៤២៧/គ.ស.១៨៨៣។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
សង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យខាតបង់ដល់វិស័យទេសចរណ៍ក្នុងតំបន់ ៦០០លានដុល្លារ ក្នុងមួយថ្ងៃ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៩ ប្រទេសប្រេស៊ីលបានដាច់ចរន្តអគ្គិសនីនៅតំបន់មួយផ្នែកធំនៅភាគខាងត្បូងប្រទេស ដែលបានបណ្តាលឲ្យប្រជាជនជាង ៩០ លាននាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់។
ការដាច់ចរន្តនេះបានបន្តជាច្រើនម៉ោង ដោយខ្លះរាយការណ៍ថាវាមានរយៈពេលរហូតដល់ ៥ ម៉ោង មុនពេលប្រព័ន្ធត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពផុយស្រួយនៃបណ្តាញអគ្គិសនីរបស់ប្រេស៊ីលនៅពេលនោះ និងបានជំរុញឱ្យមានការពិភាក្សាអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។
#Brazil
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ការដាច់ចរន្តនេះបានបន្តជាច្រើនម៉ោង ដោយខ្លះរាយការណ៍ថាវាមានរយៈពេលរហូតដល់ ៥ ម៉ោង មុនពេលប្រព័ន្ធត្រូវបានស្តារឡើងវិញជាបណ្តើរៗ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពផុយស្រួយនៃបណ្តាញអគ្គិសនីរបស់ប្រេស៊ីលនៅពេលនោះ និងបានជំរុញឱ្យមានការពិភាក្សាអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។
#Brazil
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Reuters កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ កងទ័ពជើងទឹកអាមេរិកបានបដិសេធសំណើស្ទើរតែរាល់ថ្ងៃពីក្រុមហ៊ុនដឹកជញ្ជូន ដែលសុំឱ្យមានការអមការពារយោធាឆ្លងកាត់ច្រកសមុទ្រ Hormuz។ ខាងកងទ័ពបានបញ្ជាក់ថា ហានិភ័យនៃការវាយប្រហារគឺ "ខ្ពស់ពេក" ក្នុងស្ថានភាពសង្រ្គាមបច្ចុប្បន្ន។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៥ លោក Mikhail Gorbachev ត្រូវបានជ្រើសរើសជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តសហភាពសូវៀត។ នេះបានធ្វើឱ្យគាត់ក្លាយជាមេដឹកនាំកំពូលរបស់សហភាពសូវៀត ហើយជាអគ្គលេខាធិការចុងក្រោយបង្អស់របស់បក្សនេះ មុនពេលសហភាពសូវៀតរលំនៅឆ្នាំ១៩៩១។
ការឡើងកាន់តំណែងរបស់លោកត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនាំមកនូវកំណែទម្រង់ដូចជា Glasnost (ភាពបើកចំហ) និង Perestroika (ការរៀបចំឡើងវិញ) ដែលបានផ្លាស់ប្តូរទិសដៅនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ #USSR
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ការឡើងកាន់តំណែងរបស់លោកត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនាំមកនូវកំណែទម្រង់ដូចជា Glasnost (ភាពបើកចំហ) និង Perestroika (ការរៀបចំឡើងវិញ) ដែលបានផ្លាស់ប្តូរទិសដៅនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ #USSR
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩០ លីទុយអានី (Lithuania) បានប្រកាសឯករាជ្យពីសហភាពសូវៀត (Soviet Union) ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រ។ នេះជាជំហានដំបូងក្នុងចំណោមសាធារណរដ្ឋនានារបស់សូវៀតក្នុងការស្វែងរកឯករាជ្យភាព ដែលនាំឱ្យមានការបែកបាក់នៃសហភាពសូវៀតនៅទីបំផុតនៅឆ្នាំ១៩៩១។
លីទុយអានីគឺជារដ្ឋដំបូងគេ ក្នុងចំណោមរដ្ឋសមាជិកទាំង១៥ ដែលបានប្រកាសឯករាជ្យពីសូវៀត។ #USSR #Lithuania #Independence
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
លីទុយអានីគឺជារដ្ឋដំបូងគេ ក្នុងចំណោមរដ្ឋសមាជិកទាំង១៥ ដែលបានប្រកាសឯករាជ្យពីសូវៀត។ #USSR #Lithuania #Independence
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤2
កាលពីម្សិលមិញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេច ដើម្បីថ្កោលទោសការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រ និងហ្ស៊កដានី។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ UN បានច្រានចោលសេចក្តីសម្រេចនេះ ដោយហៅវាថាជា "អយុត្តិធម៌" ព្រោះវាមិនបានលើកឡើងពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមកលើទឹកដីអ៊ីរ៉ង់ ដែលបានកើតឡើងកាលពីចុងខែកុម្ភៈនោះទេ។
សេចក្តីសម្រេចនេះ មាន១៣គាំទ្រ និង២អនុប្បវាទ (រុស្ស៊ី និងចិន)។

#Update ប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យក្រសួងថាមពលបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ចេញពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ (SPR) ដើម្បីទប់ស្កាត់ការហក់ឡើងខ្លាំងនៃតម្លៃប្រេងសកល ដែលបណ្តាលមកពីសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាការរអាក់រអួលនៃចរាចរណ៍តាមច្រកសមុទ្រ Hormuz។
រដ្ឋបាលលោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ខ្លួនមានគម្រោងនឹងទិញប្រេងត្រឡប់មកវិញចំនួន ២០០ លានបារ៉ែល ក្នុងរយៈពេលមួយឆ្នាំខាងមុខ ដើម្បីបំពេញឃ្លាំងឡើងវិញ (ច្រើនជាងចំនួនដែលបញ្ចេញ ២០% ដើម្បីធានាសន្តិសុខថាមពល)។
រដ្ឋបាលលោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ខ្លួនមានគម្រោងនឹងទិញប្រេងត្រឡប់មកវិញចំនួន ២០០ លានបារ៉ែល ក្នុងរយៈពេលមួយឆ្នាំខាងមុខ ដើម្បីបំពេញឃ្លាំងឡើងវិញ (ច្រើនជាងចំនួនដែលបញ្ចេញ ២០% ដើម្បីធានាសន្តិសុខថាមពល)។
#Update ថ្លៃប្រេងហក់ឡើងខ្លាំង ដោយប្រេងឆៅប្រភេទ Brent បានត្រលប់ទៅដល់តម្លៃ ១០០ ដុល្លារ វិញ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើការដឹកជញ្ជូនតាមកប៉ាល់ក្នុងតំបន់ឈូងសមុទ្រ។
#Update រដ្ឋបាលលោក ត្រាំ ប៉ាន់ប្រមាណថា សង្គ្រាមរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ បានចំណាយថវិកាអស់ ១១,៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ថ្ងៃដំបូង
The Truman Doctrine
Harry S. Truman
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៧ នៅក្នុងសន្ទរកថាមួយរបស់លោក ហារី ទ្រូម៉ាន់ ថ្លែងទៅកាន់សភាសហព័ន្ធអាម៉េរិក លោក បានស្នើឱ្យអាម៉េរិកផ្ដល់ជំនួយដល់ប្រទេសតួកគី និងក្រិកដើម្បីប្រឆាំងនឹងចលនាកុម្មុយនីស្ត។
អ្នកប្រវត្តិសាស្រ្តបានចាត់ទុកថាវាជាការប្រកាសសង្គ្រាមត្រជាក់ជាផ្លូវការ។ #Coldwar
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
អ្នកប្រវត្តិសាស្រ្តបានចាត់ទុកថាវាជាការប្រកាសសង្គ្រាមត្រជាក់ជាផ្លូវការ។ #Coldwar
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩១៨ ម៉ូស្គូបានក្លាយជារដ្ឋធានីជាថ្មីម្ដងទៀតរបស់សូវៀត បន្ទាប់ពីផ្លាស់ប្ដូររដ្ឋធានីនេះមកពីក្រុង Saint Petersburg។ Saint Petersburg ត្រូវបានស្ថាបនាឡើងដោយព្រះចៅអធិរាជ Peter the Great នៅឆ្នាំ១៧០៣ នៅលើដីដែលរុស្ស៊ីបានដណ្តើមយកពីស៊ុយអែតក្នុងអំឡុងសង្គ្រាមខាងជើង (Great Northern War)។
នៅដើមសតវត្សរ៍ទី១៣ ម៉ូស្គូត្រូវបានក្លាយជារាជធានីនៃចក្រភពរុស្ស៊ី ដោយដាក់ឈ្មោះថា Grand Duchy of Moscow ឬ Muscovy រហូតដល់ឆ្នាំ១៧១២ទើបមានការសម្រេចចិត្តផ្លាស់ប្ដូរទីតាំងរាជធានីទៅក្រុង Saint Petersburg វិញ។
បន្ទាប់ពីមានចលនាបដិវត្តន៍ខែកុម្ភៈនៅរុស្ស៊ី លេនីនក៏បានដកខ្លួនពីសង្រ្គាមលោកលើកទី១ ហើយក៏សម្រេចចិត្តរើរដ្ឋធានីពី Saint Petersburg មក ម៉ូស្គូវិញ ដោយខ្លាចក្រែងមានការលុកលុយណាមួយពីបរទេស។ #Russia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅដើមសតវត្សរ៍ទី១៣ ម៉ូស្គូត្រូវបានក្លាយជារាជធានីនៃចក្រភពរុស្ស៊ី ដោយដាក់ឈ្មោះថា Grand Duchy of Moscow ឬ Muscovy រហូតដល់ឆ្នាំ១៧១២ទើបមានការសម្រេចចិត្តផ្លាស់ប្ដូរទីតាំងរាជធានីទៅក្រុង Saint Petersburg វិញ។
បន្ទាប់ពីមានចលនាបដិវត្តន៍ខែកុម្ភៈនៅរុស្ស៊ី លេនីនក៏បានដកខ្លួនពីសង្រ្គាមលោកលើកទី១ ហើយក៏សម្រេចចិត្តរើរដ្ឋធានីពី Saint Petersburg មក ម៉ូស្គូវិញ ដោយខ្លាចក្រែងមានការលុកលុយណាមួយពីបរទេស។ #Russia
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤3🙏1
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៧៨១ លោក William Herschel បានរកឃើញភពអ៊ុយរ៉ានុស ដែលជាភពទី៧ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។
ភពអ៊ុយរ៉ានុស មានចម្ងាយប្រមាណជាង២.៩ពាន់លានគម ពីព្រះអាទិត្យ ដោយមួយថ្ងៃលើភពនេះស្មើនឹង១៧ម៉ោង និងមួយឆ្នាំស្មើ៨៤ឆ្នាំនៃផែនដី។
ភពអ៊ុយរ៉ានុស និងភពសុក្រ គឺជាភពតែ២ គត់ដែលមានគន្លងគោចរខុសគេ គឺវិលជុំវិញព្រះអាទិត្យបញ្រ្ចាសទ្រនិចនាឡិកា តែភពអ៊ុយរ៉ានុសខុសពីភពសុក្រត្រង់ថា វាវិលរមៀលត្រង់ប៉ូលរបស់វា បែទៅព្រះអាទិត្យជាប់រហូត។
រហូតមកដល់សព្វថ្ងៃនេះ មានតែយាន Voyager 2 តែប៉ុណ្ណោះដែលបានទៅដល់ភពនេះក្នុងឆ្នាំ១៩៨៦។ #Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ភពអ៊ុយរ៉ានុស មានចម្ងាយប្រមាណជាង២.៩ពាន់លានគម ពីព្រះអាទិត្យ ដោយមួយថ្ងៃលើភពនេះស្មើនឹង១៧ម៉ោង និងមួយឆ្នាំស្មើ៨៤ឆ្នាំនៃផែនដី។
ភពអ៊ុយរ៉ានុស និងភពសុក្រ គឺជាភពតែ២ គត់ដែលមានគន្លងគោចរខុសគេ គឺវិលជុំវិញព្រះអាទិត្យបញ្រ្ចាសទ្រនិចនាឡិកា តែភពអ៊ុយរ៉ានុសខុសពីភពសុក្រត្រង់ថា វាវិលរមៀលត្រង់ប៉ូលរបស់វា បែទៅព្រះអាទិត្យជាប់រហូត។
រហូតមកដល់សព្វថ្ងៃនេះ មានតែយាន Voyager 2 តែប៉ុណ្ណោះដែលបានទៅដល់ភពនេះក្នុងឆ្នាំ១៩៨៦។ #Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
#Update លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានចេញសារព្រមានសម្លាប់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បើទោះបីជាលោកទទួលស្គាល់ថា សង្គ្រាមផ្លូវអាកាសរវាងអាមេរិក និងអ៊ីស្រាអែល អាចនឹងមិនធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ដួលរលំក៏ដោយ។
#Update ក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ (Islamic Resistance in Iraq) ដែលជាបណ្ដុំក្រុមប្រដាប់អាវុធគាំទ្រដោយទីក្រុងតេហេរ៉ង់ បានអះអាងថា ខ្លួនបានប្រើប្រាស់មីស៊ីល ឬដ្រូន ដើម្បីបាញ់ទម្លាក់យន្តហោះយោធារបស់សហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងផ្ទុះឡើងខ្លាំង។
មកទល់ពេលនេះ បញ្ជាការដ្ឋានកណ្ដាលរបស់អាមេរិក (CENTCOM) មិនទាន់បានបញ្ជាក់លម្អិតអំពីចំនួនអ្នករងគ្រោះ ឬប្រភេទយន្តហោះដែលត្រូវបានបាញ់ទម្លាក់នៅឡើយទេ ប៉ុន្តែធ្លាប់បានព្រមានថា រាល់ការវាយប្រហារលើកងទ័ពអាមេរិក នឹងត្រូវតបតវិញយ៉ាងធ្ងន់ធ្ងរ។

#Update លោក Emmanuel Macron បានប្រកាសជាផ្លូវការអំពីមរណភាពរបស់កងទ័ពបារាំងម្នាក់ ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងភេរវកម្ម និងគាំទ្រស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្នុងហេតុការណ៍នោះ ក៏មានកងទ័ពបារាំងមួយចំនួនទៀតបានរងរបួសផងដែរ។
ការវាយប្រហារនេះកើតឡើងចំពេលដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ កំពុងបង្កើនសកម្មភាពវាយប្រហារលើកងកម្លាំងបរទេស (ជាពិសេសកងទ័ពចម្រុះដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្តណាតូ) ដើម្បីជាការសងសឹកទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល-អាមេរិក និងអ៊ីរ៉ង់។

🙏2