នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩០ ប្រព័ន្ធបែងចែកពូជសាសន៍អាហ្វ្រិកខាងត្បូងចាប់ផ្តើមបែកបាក់ ដោយនៅពេលនោះ លោកប្រធានាធិបតី de Klerk បានប្រកាសពីការមិនហាមឃាត់គណៈបក្សសមាជជាតិអាហ្វ្រិក (ANC) និងចេតនារបស់លោកក្នុងការដោះលែងលោក Nelson Mandela ។
ហេតុដូច្នេះហើយទើបនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៣ គណៈកម្មាធិការណូបែលន័រវេស បានសម្រេចប្រគល់រង្វាន់ណូបែលសន្តិភាពដល់ លោក Nelson R. Mandela និង លោក Frederik Willem de Klerk សម្រាប់ការងាររបស់លោកទាំងពីរសម្រាប់ការបញ្ចប់ដោយសន្តិវិធីនៃរបបអាផាថេត និងសម្រាប់ការដាក់មូលដ្ឋានគ្រឹះប្រជាធិបតេយ្យថ្មីសម្រាប់អាហ្វ្រិកខាងត្បូង។ #Africa
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

❤2👍1
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩២៤ លោក Thomas Woodrow Wilson ប្រធានាធិបតីទី២៨ របស់អាមេរិកបានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ។
លោកបានទទួលរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩១៩ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើតសង្គមប្រជាជាតិ¹ និងលើកកម្ពស់សន្តិភាពក្រោយសង្គ្រាមលោកលើកទីមួយ។
*******
¹ថ្វីត្បិតអាមេរិកបានចូលរួមបង្កើតសង្គមប្រជាជាតិមែន ប៉ុនែ្តមិនបានក្លាយជាសមាជិកនៃអង្គការនេះឡើយ ដោយកាលនោះព្រឹទ្ធសភាអាមេរិកមិនបានផ្ដល់សច្ចាប័ន។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
លោកបានទទួលរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩១៩ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើតសង្គមប្រជាជាតិ¹ និងលើកកម្ពស់សន្តិភាពក្រោយសង្គ្រាមលោកលើកទីមួយ។
*******
¹ថ្វីត្បិតអាមេរិកបានចូលរួមបង្កើតសង្គមប្រជាជាតិមែន ប៉ុនែ្តមិនបានក្លាយជាសមាជិកនៃអង្គការនេះឡើយ ដោយកាលនោះព្រឹទ្ធសភាអាមេរិកមិនបានផ្ដល់សច្ចាប័ន។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤3
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៨៦១ នៅទីក្រុង Montgomery រដ្ឋ Alabama ប្រតិភូមកពី South Carolina, Mississippi, Florida, Alabama, Georgia និង Louisiana បានកោះប្រជុំដើម្បីបង្កើត រដ្ឋសហព័ន្ឋអាមេរិក។
នៅឆ្នាំ១៨៦០ រដ្ឋទាសករភាគច្រើនកំពុងគំរាមកំហែងជាសាធារណៈចំពោះការបំបែកខ្លួនប្រសិនបើគណបក្សសាធារណរដ្ឋដែលជាគណបក្សប្រឆាំងទាសករបានឈ្នះតំណែងប្រធានាធិបតី។
បន្ទាប់ពីជ័យជំនះរបស់គណបក្សសាធារណរដ្ឋ Abraham Lincoln លើគណបក្សប្រជាធិបតេយ្យដែលបែកបាក់គ្នាក្នុងខែវិច្ឆិកា ឆ្នាំ១៨៦០ រដ្ឋ South Carolina បានផ្តួចផ្តើមដំណើរការអបគមន៍ភ្លាមៗ។ #USA #CivilWar
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅឆ្នាំ១៨៦០ រដ្ឋទាសករភាគច្រើនកំពុងគំរាមកំហែងជាសាធារណៈចំពោះការបំបែកខ្លួនប្រសិនបើគណបក្សសាធារណរដ្ឋដែលជាគណបក្សប្រឆាំងទាសករបានឈ្នះតំណែងប្រធានាធិបតី។
បន្ទាប់ពីជ័យជំនះរបស់គណបក្សសាធារណរដ្ឋ Abraham Lincoln លើគណបក្សប្រជាធិបតេយ្យដែលបែកបាក់គ្នាក្នុងខែវិច្ឆិកា ឆ្នាំ១៨៦០ រដ្ឋ South Carolina បានផ្តួចផ្តើមដំណើរការអបគមន៍ភ្លាមៗ។ #USA #CivilWar
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៩៤៨ ស្រីលង្កា បានប្រកាសឯករាជ្យពីចក្រភពអង់គ្លេស ប៉ុន្តែនៅស្ថិតក្រោមអំណាចរបស់អង់គ្លេសដដែល រហូតដល់១៩៧២ ទើបបានឯករាជ្យពេញលេញ ដោយបង្កើតជាសាធារណរដ្ឋ។ #UK #Independence #SriLanka
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី០៤ កុម្ភៈ ១៩៤៥ សន្និសីទទីក្រុងយ៉ាល់តា ត្រូវបានរៀបចំឡើងនៅឧបទ្វីប Crimea ក្បែរសមុទ្រខ្មៅ។
សន្និសីទនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៤ ដល់ ១១ កុម្ភៈ ដោយមានការចូលរួមពីប្រធានាធិបតីអាមេរិក Franklin D. Roosevelt នាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill និង ប្រមុខដឹកនាំសហភាពសូវៀត Joseph Stalin ដោយបានពិភាក្សាលើដំណើរវិវត្តនៃសង្គ្រាមលោកលើកទីពីរ និងពិភពលោកក្រោយពីចប់សង្រ្គាម។ #WW2 #Conference
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
សន្និសីទនេះត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៤ ដល់ ១១ កុម្ភៈ ដោយមានការចូលរួមពីប្រធានាធិបតីអាមេរិក Franklin D. Roosevelt នាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill និង ប្រមុខដឹកនាំសហភាពសូវៀត Joseph Stalin ដោយបានពិភាក្សាលើដំណើរវិវត្តនៃសង្គ្រាមលោកលើកទីពីរ និងពិភពលោកក្រោយពីចប់សង្រ្គាម។ #WW2 #Conference
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
“ជីវិតគឺប្រៀបបានទៅនឹងការជិះកង់អញ្ចឹង ដើម្បីរក្សាតុល្យភាពរបស់អ្នក អ្នកត្រូវតែបន្តធ្វើចលនាទៅមុខ។"
ដំបូន្មានជីវិតរបស់ Albert Einstein នៅក្នុងសំបុត្រមួយទៅកាន់កូនប្រុសរបស់គាត់ Eduard នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៣០។
រូបភាពដែលលោក Einstein ជិះកង់នៅ Santa Barbara ក្នុងឆ្នាំ ១៩៣៣ នោះ បានក្លាយជានិមិត្តរូបនៃភាពសាមញ្ញ និងសេចក្តីសុខក្នុងជីវិតរបស់រូបវិទូដ៏ឆ្នើមរូបនេះ។ ទោះបីជាគាត់មានខួរក្បាលកំពូលដែលគិតគូរពីចក្រវាលដ៏ស្មុគស្មាញ ប៉ុន្តែគាត់នៅតែឲ្យតម្លៃលើសកម្មភាពសាមញ្ញៗដែលជួយឲ្យចិត្តស្ងប់។ #quot
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ដំបូន្មានជីវិតរបស់ Albert Einstein នៅក្នុងសំបុត្រមួយទៅកាន់កូនប្រុសរបស់គាត់ Eduard នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៣០។
រូបភាពដែលលោក Einstein ជិះកង់នៅ Santa Barbara ក្នុងឆ្នាំ ១៩៣៣ នោះ បានក្លាយជានិមិត្តរូបនៃភាពសាមញ្ញ និងសេចក្តីសុខក្នុងជីវិតរបស់រូបវិទូដ៏ឆ្នើមរូបនេះ។ ទោះបីជាគាត់មានខួរក្បាលកំពូលដែលគិតគូរពីចក្រវាលដ៏ស្មុគស្មាញ ប៉ុន្តែគាត់នៅតែឲ្យតម្លៃលើសកម្មភាពសាមញ្ញៗដែលជួយឲ្យចិត្តស្ងប់។ #quot
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤3
នៅយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ១៩៥៨ យន្តហោះទម្លាក់គ្រាប់បែក B-47 មួយគ្រឿងបានហោះហ្វឹកហាត់ជាមួយយន្តហោះចម្បាំង F-86។ ជាអកុសល យន្តហោះទាំងពីរបានបុកគ្នាលើអាកាស។ អ្នកបើកបរយន្តហោះ B-47 បានព្យាយាមគ្រប់គ្រងយន្តហោះដើម្បីចុះចត ប៉ុន្តែដោយសារគ្រាប់បែក Mark 15 នោះមានទម្ងន់ធ្ងន់ពេក (ប្រហែល ៣,៥០០ គីឡូក្រាម) គាត់ក៏សម្រេចចិត្តទម្លាក់វាចោលក្នុងទឹកសមុទ្រនៅតំបន់ Wassaw Sound ក្បែរកោះ Tybee ដើម្បីកាត់បន្ថយទម្ងន់ និងការពារកុំឱ្យមានការផ្ទុះខ្លាំងពេលចុះចតបង្ខំ។
មកទល់ពេលនេះ យោធាអាមេរិកបានទទួលស្គាល់ថាមានគ្រាប់បែកនុយក្លេអ៊ែរយ៉ាងហោចណាស់ ៦ គ្រាប់ ដែលត្រូវបានបាត់បង់ និងមិនទាន់រកឃើញវិញរហូតមកដល់សព្វថ្ងៃ។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
មកទល់ពេលនេះ យោធាអាមេរិកបានទទួលស្គាល់ថាមានគ្រាប់បែកនុយក្លេអ៊ែរយ៉ាងហោចណាស់ ៦ គ្រាប់ ដែលត្រូវបានបាត់បង់ និងមិនទាន់រកឃើញវិញរហូតមកដល់សព្វថ្ងៃ។
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២ Elizabeth II បានក្លាយជាម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស។
ទ្រង់បានឡើងស្នងរាជ្យបន្ទាប់ពីព្រះបិតាទ្រង់ George VI សោយទិវង្គតនៅថ្ងៃនោះ។ #UK
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ទ្រង់បានឡើងស្នងរាជ្យបន្ទាប់ពីព្រះបិតាទ្រង់ George VI សោយទិវង្គតនៅថ្ងៃនោះ។ #UK
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤3
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៦២ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើការនាំចេញ និងនាំចូលទាំងអស់ពីប្រទេសគុយបា។
ដោយឡែកមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដោយបានទាមទារឱ្យបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើគុយបា។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាប្រទេសតែ២គត់ ដែលតែងតែបោះឆ្នោតប្រឆាំងលើសេចក្ដីសម្រេចនេះ។ #USA #Cuba
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
ដោយឡែកមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដោយបានទាមទារឱ្យបញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើគុយបា។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាប្រទេសតែ២គត់ ដែលតែងតែបោះឆ្នោតប្រឆាំងលើសេចក្ដីសម្រេចនេះ។ #USA #Cuba
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤3
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៧៤ #Grenada បានទទួលឯករាជ្យពីចក្រភពអង់គ្លេស។ #Independence #UK
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤1
នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ១៩៨៤ គឺជាទិដ្ឋភាពដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការរុករកលំហអាកាស លោក Bruce McCandless II អវកាសយានិករបស់ NASA បានក្លាយជាមនុស្សដំបូងគេដែលធ្វើការដើរក្នុងលំហអាកាសដោយសេរី (Untethered spacewalk) ដោយប្រើកៅអីហោះ Jetpack (MMU) ដោយមិនមានខ្សែភ្ជាប់ទៅនឹងយានអវកាស Challenger ឡើយ។
លោកមានប្រសាសន៍ថា "វាគឺជាអារម្មណ៍ដ៏អស្ចារ្យបំផុត... ខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពខ្លាំងណាស់។"
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
លោកមានប្រសាសន៍ថា "វាគឺជាអារម្មណ៍ដ៏អស្ចារ្យបំផុត... ខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចអ្វីទាំងអស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពខ្លាំងណាស់។"
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤4
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៨៣៤ ជាថ្ងៃខួបកំណើតរបស់លោក Dmitri Mendeleev គីមីវិទូជនជាតិរុស្ស៊ី និងជាអ្នកបង្កើតតារាងខួបគីមី។
សូមបញ្ជាក់ថារហូតមកដល់សព្វថ្ងៃនេះធាតុគីមីដែលត្រូវបានរកឃើញ និងដាក់បញ្ចូលក្នុងតារាងខួបគីមីនេះមាន១១៨ធាតុ ដោយត្រូវបានបែងចែកជា១៨ក្រុម។ #Science
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
សូមបញ្ជាក់ថារហូតមកដល់សព្វថ្ងៃនេះធាតុគីមីដែលត្រូវបានរកឃើញ និងដាក់បញ្ចូលក្នុងតារាងខួបគីមីនេះមាន១១៨ធាតុ ដោយត្រូវបានបែងចែកជា១៨ក្រុម។ #Science
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤3
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៤២ ជប៉ុនបានចាប់ផ្ដើមឈ្លានពានសិង្ហបុរី។ #Japan #Singapore #WW2
អង់គ្លេសបានត្រៀមការពារសិង្ហបុរីយ៉ាងរឹងមាំពីខាងសមុទ្រ (ទិសខាងត្បូង) ប៉ុន្តែជប៉ុនបែរជាវាយលុកតាមច្រកផ្លូវគោកតាមរយៈឧបទ្វីបម៉ាឡាយ៉ា (ទិសខាងជើង) ដោយប្រើកង់ និងរថក្រោះធុនស្រាល ដែលធ្វើឱ្យការការពាររបស់អង់គ្លេសត្រូវដួលរលំ។
ត្រឹមតែមួយសប្តាហ៍ក្រោយមក (ថ្ងៃទី១៥ ខែកុម្ភៈ) សិង្ហបុរីបានចុះចាញ់ទាំងស្រុង។ លោក Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលនោះ បានហៅព្រឹត្តិការណ៍នេះថាជា «មហន្តរាយដ៏អាក្រក់បំផុត និងជាការចុះចាញ់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស»។

❤2
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៧៧៣ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក William Henry Harrison អតីតប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិក។
លោក William Henry Harrison គឺជាមន្ត្រីយោធា និងជាអ្នកនយោបាយជនជាតិអាមេរិក ដែលបានបម្រើការជាប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិក។ លោកបានស្លាប់បន្ទាប់ពី៣១ថ្ងៃ នៃការចូលកាន់តំណែងរបស់លោកក្នុងឆ្នាំ១៨៤១ ហើយមានតំណែងជាប្រធានាធិបតីដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
លោក William Henry Harrison គឺជាមន្ត្រីយោធា និងជាអ្នកនយោបាយជនជាតិអាមេរិក ដែលបានបម្រើការជាប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិក។ លោកបានស្លាប់បន្ទាប់ពី៣១ថ្ងៃ នៃការចូលកាន់តំណែងរបស់លោកក្នុងឆ្នាំ១៨៤១ ហើយមានតំណែងជាប្រធានាធិបតីដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
❤4
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៨៦ គឺជាកាលបរិច្ឆេទចុងក្រោយដែលផ្កាយដុះកន្ទុយហាឡីបានបង្ហាញខ្លួននៅផ្នែកខាងក្នុង នៃប្រព័ន្ធព្រះអាទិត្យ។
សូមបញ្ជាក់ថា ផ្កាយដុះកន្ទុយ ហាឡី ឬ 1P/Halley គឺជាផ្កាយដុះកន្ទុយមួយដែលត្រូវបានដាក់ឈ្មោះតាមឈ្មោះរបស់តារាវិទូជនជាតិអង់គ្លេសម្នាក់ Edmond Halley បន្ទាប់ពីលោកបានសិក្សាចំពោះផ្កាយដុះកន្ទុយមួយដែលបានបង្ហាញខ្លួនកាលពីឆ្នាំ១៦៨២។
គាត់បានសន្និដ្ឋានថាផ្កាយដុះកន្ទុយទាំងបីដែលបានបង្ហាញខ្លួនកាលពីឆ្នាំ១៥៣១ ១៦០៧ និង ១៦៨២ គឺជាផ្កាយដុះកន្ទុយតែមួយ ដោយវានឹងធ្វើដំណើរព័ទ្ធជុំវិញព្រះអាទិត្យរាងរាល់៧៥ឆ្នាំម្ដង ហើយផ្កាយដុះកន្ទុយនេះនឹងបង្ហាញខ្លួនម្ដងទៀតនៅឆ្នាំ១៧៥៨។
ប៉ុន្តែលោក Edmond Halley មិនបានរស់នៅដើម្បីមើលឃើញការវិលត្រឡប់របស់ផ្កាយដុះកន្ទុយនេះទេ ដោយគាត់បានស្លាប់នៅឆ្នាំ១៧៤២ ។
សូមរង់ចាំផ្កាយដុះកន្ទុយហាឡី មកជិតផែនដីម្ដងទៀតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០៦១ ខាងមុខ។ #Space

នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៧៨៨ Rhode Island បានក្លាយជារដ្ឋទី៤ ដែលបានផ្ដល់សច្ចាប័នលើរដ្ឋធម្មនុញ្ញសហព័ន្ធអាម៉េរិក។ #USA
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៧៦៣ បារាំងបានចាញ់អង់គ្លេស ដោយសុខចិត្ដចុះហត្ថលេខាលើសន្ធិសញ្ញាប៉ារីស១៧៦៣ និងបានប្រគល់ទឹកដីកេបិចឱ្យទៅអង់គ្លេសជាអ្នកគ្រប់គ្រង។
មុនឆ្នាំ ១៧៦៣ បារាំងមានទឹកដីធំធេងណាស់នៅអាមេរិក ។ ប៉ុន្តែក្រោយសន្ធិសញ្ញានេះបារាំងត្រូវបង្ខំចិត្តប្រគល់ទឹកដីកេបិច (Quebec) និងដែនដីភាគខាងកើតទន្លេមីស៊ីស៊ីពីទាំងអស់ទៅឱ្យអង់គ្លេស។ បារាំងស្ទើរតែបាត់បង់ឥទ្ធិពលទាំងស្រុងនៅអាមេរិកខាងជើង។
ក្លាយជាមហាអំណាចលេខ ១ លើលោក និងគ្រប់គ្រងអាមេរិកខាងជើងស្ទើរទាំងស្រុង។
ទោះបីជាអង់គ្លេសឈ្នះសង្គ្រាម និងបានដីធំក៏ដោយ ប៉ុន្តែ "ជ័យជម្នះនេះមានតម្លៃថ្លៃណាស់"
អង់គ្លេសបានធ្លាក់ក្នុងបំណុលយ៉ាងធ្ងន់ធ្ងរដោយសារចំណាយលើសង្គ្រាមជាមួយបារាំង។ ដើម្បីសងបំណុល អង់គ្លេសចាប់ផ្តើមរឹតបន្តឹង និងទារពន្ធខ្ពស់ពីអាណានិគមទាំង ១៣ របស់ខ្លួននៅអាមេរិក។
ការទារពន្ធនេះហើយដែលធ្វើឱ្យជនជាតិអាមេរិកមិនសុខចិត្ត រហូតឈានដល់ការផ្ទុះអាវុធប្រឆាំងអង់គ្លេស និងបង្កើតបានជា សហរដ្ឋអាមេរិក នៅឆ្នាំ ១៧៧៦។
បើបារាំងមិនចាញ់សង្គ្រាមនៅថ្ងៃនោះទេ ប្រហែលជាពេលនេះប្រជាជននៅអាមេរិកភាគច្រើននិយាយភាសាបារាំង ជាជាងភាសាអង់គ្លេសក៏ថាបាន #France #UK #War

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៩ ផ្កាយរណបទំនាក់ទំនងពីរ ក្នុងនោះផ្កាយរណបពាណិជ្ជកម្មសកម្ម Iridium 33 របស់អាមេរិក និង ផ្កាយរណប Kosmos 2251 របស់យោធារុស្ស៊ី ត្រូវបានបុកគ្នាដោយចៃដន្យក្នុងល្បឿន 11.7 km/s និងរយៈកម្ពស់ ៧៨៩ គម ពោលគឺខ្ពស់ជាងស្ថានីយ៍អវកាសអន្តរជាតិទៅទៀត ហើយការបុកគ្នានេះបានកើតនៅលើតំបន់ស៊ីបេរី។ #Space
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
🙏1