ប្រវត្តិសាស្ត្រពិភពលោក
9.56K subscribers
9.27K photos
365 videos
120 files
8.66K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]
✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
https://www.threads.net/@worldhistory.dail
Download Telegram
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧១ សង្រ្គាមរវាងឥណ្ឌានិងប៉ាគីស្ថានត្រូវបានបញ្ចប់។

ជាជម្លោះ​ទ្រង់ទ្រាយធំ​ទី​បី​ រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​សារ​ការ​គាំទ្រ​របស់​ឥណ្ឌា​ចំពោះ​សង្គ្រាម​រំដោះ​បង់ក្លាដែស។

សង្គ្រាមបានបញ្ចប់ត្រឹមតែរយៈពេល ១៣ថ្ងៃប៉ុណ្ណោះ ហើយជាមួយនឹងការបង្កើតរដ្ឋឯករាជ្យបង់ក្លាដែស។ #War #India #Pakistan

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៧០៧ ជាថ្ងៃចុងក្រោយដែល ភ្នំភ្លើង Fuji នៅជប៉ុនបានផ្ទុះជាលើកចុងក្រោយ អស់រយៈពេល១០០,០០០ឆ្នាំមកនេះ។

សូមបញ្ជាក់ថាទោះបីជា ភ្នំភ្លើង Fuji គឺជាភ្នំភ្លើងសកម្មក្នុងចំណោមភ្នំភ្លើងដទៃទៀត តែអ្នកវិទ្យាសាស្ត្រមិនចាត់ទុកភ្នំនេះ ជាភ្នំភ្លើងដ៏គ្រោះថ្នាក់ ដូច ភ្នំភ្លើងនៅតំបន់ Yellow Stone នោះឡើយ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
1
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ លោក គីម ជុងអ៊ីល អតីតមេដឹកនាំកូរ៉េខាងជើងត្រូវបានទទួលមរណភាពក្នុងជន្មាយុ៦៩ឆ្នាំ ដោយជំងឺគាំងបេះដូង អំឡុងពេលលោកធ្វើដំណើរតាមរថភ្លើងចេញទៅតំបន់មួយក្រៅក្រុងព្យុងយ៉ាង។ #RFI #N_Korea #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
«វិសមភាពនៃការចំណាយថវិកាពិភពលោក» រវាងសង្គ្រាម និងការសង្គ្រោះជីវិត។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៨ ជាថ្ងៃខែឆ្នាំកំណើតរបស់គីមីវិទូអាមេរិកដ៏ល្បី នោះគឺលោក Willard Libby។

លោកគឺជាម្ចាស់ជ័យលាភីរង្វាន់ណូបែលផ្នែកគីមីវិទ្យានៅឆ្នាំ១៩៦០ ដោយលោកបានអភិវឌ្ឍវិធីសាស្ត្រគណនាផូស៊ីលចំណាស់នោះគឺការវាស់វិទ្យុសកម្មដោយប្រើកាបូន១៤ (¹⁴C)។

ជាទូទៅ សារធាតុកាបោនដែលមាននៅក្នុងធម្មជាតិ ភាគច្រើនលើសលុបជាអាតូមកាបោន ដែលមាន ប្រូតុង ៦ និងណឺត្រុង ៦ ហើយដែលគេហៅថា កាបោន-១២។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មានកាបោនមួយផ្នែកតូចមានប្រូតុង ៦ ប៉ុន្តែ ណឺត្រុងដល់ទៅ ៨ ដែលគេហៅថា កាបោន-១៤។

ខុសពីកាបោន-១២ ដែលមានលំនឹងមិនប្រែប្រួល កាបោន-១៤វិញ គឺជាប្រភេទកាបោនដែលមានវិទ្យុសកម្ម មានន័យថា ទៅតាមលក្ខណៈធម្មជាតិ កាបោន-១៤នេះត្រូវប្រែប្រួលបន្តិចម្តងៗ ទៅជាអាសូត-១៤ ហើយបម្រែបម្រួលវិទ្យុសកម្មនេះកើតឡើងនៅក្នុងអត្រាមួយដ៏ទៀងទាត់ ដែលគេហៅតាមភាសាអង់គ្លេសថា « Half-Life » ហើយ Half-Life របស់កាបោន-១៤នេះ គឺមាន ៥៧៣០ឆ្នាំ។ តាមរយៈអត្រាដ៏ទៀងទាត់នៃបម្រែបម្រួលវិទ្យុសកម្មនេះហើយ ដែលគេអាចវាស់ដឹងពីអាយុនៃផូស៊ីលណាមួយបានយ៉ាងជាក់លាក់ តាមរយៈការវាស់មើលអត្រាកាបោន-១៤ ដែលនៅសេសសល់នៅក្នុងផូស៊ីល។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ អណ្តាតភ្លើង​បដិវត្តន៍អារ៉ាប់​បាន​ផ្តើម​ឆាបឆេះ​ឡើង​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ដោយ​មាន​បុរស​អ្នក​លក់​ទំនិញ​តាម​ផ្លូវ​ម្នាក់​បាន​ចាក់សាំង​ដុត​ខ្លួន​ឯង។

ចាក់សាំង​ដុតខ្លួនឯង​ដោយសារ​តែ​ធុញទ្រាន់​នឹង​ជីវភាព​ក្រីក្រ​តោកយ៉ាក​ខ្លាំង និង​ការ​ឈ្លានីស​របស់​ប៉ូលិស​ចំពោះ​មុខ​របរ​លក់ទំនិញ​តាម​ផ្លូវ​របស់​ខ្លួន។

ព្រឹត្តិការណ៍​មួយ​នេះ​បាន​បញ្ឆេះ​កំហឹង​មហាជន​ទុយនីស៊ី​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

ជិត ១ខែ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី១៤ មករា ឆ្នាំ ២០១១ កម្លាំង​មហាជន​បាន​ទម្លាក់​លោក​បិន អាលី​ពី​កៅអី​ប្រធានាធិបតី​ដែល​លោក​បាន​អង្គុយ​អស់​រយៈពេល ២៣ឆ្នាំ។

ចេញ​ពី​ទុយនីស៊ី និង​ក្រោយ​ការ​ធ្លាក់​ពី​តំណែង​របស់​លោក​បិន អាលី​បាន ១១ថ្ងៃ បដិវត្តន៍អារ៉ាប់​ក៏​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០១១ ដោយ​ចាប់​ផ្តើម​មុន​គេ​នៅ​ប្រទេស​អេហ្ស៊ីប យេម៉ែន បារ៉ែន និង​ប្រទេស​ស៊ីរី។ #RFI #Arab

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
ចិនម្ដងមើល បានផលយ៉ាងមិច
នៅថ្ងៃទី១៧ ធ្នូ ២០២៥ ព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាការពារជាតិ ៩០១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦។
កាលពីខែវិច្ឆិកា និងធ្នូ ឆ្នាំ២០២៥ នេះ មានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីមាន ការលេចធ្លាយវីដេអូរយៈពេល ៦ ម៉ោង នៃសវនាការសម្ងាត់របស់លោក ឧត្តមសេនីយ៍ Xu Qinxian មេបញ្ជាការកងទ័ពចិនលេខ៣៨ កាលពីឆ្នាំ ១៩៩០។

ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីបានបដិសេធដឹកនាំទ័ពប្រមាណ១៥០០០នាក់ចូលរដ្ឋធានីប៉េកាំង ដើម្បីបង្រ្កាបចលនានិស្សិតនៅធៀនអានមិន ដោយលោកបានទាមទារមើលបញ្ជាជាលាយលក្ខណ៍អក្សរ។ នៅពេលគេប្រាប់ថាវាជាបញ្ជាផ្ទាល់មាត់ពីថ្នាក់លើ លោកបានឆ្លើយតបថា៖ «កងទ័ពប្រជាជន មិនដែលត្រូវបានប្រើដើម្បីបង្ក្រាបប្រជាជនក្នុងប្រវត្តិសាស្ត្រទេ ខ្ញុំបដិសេធដាច់ខាតមិនធ្វើឱ្យប្រវត្តិសាស្ត្រនេះប្រឡាក់ឡើយ»។

លោកត្រូវបានដកហូតតំណែងភ្លាមៗ បណ្តេញចេញពីបក្សកុម្មុយនីស្ត និងត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ (ក្នុងគុក Qincheng)។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
4
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៨៥៦ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Sir Joseph John Thomson ឬហៅឈ្មោះកាត់ថា J. J. Thomson ជារូបវិទូជនជាតិអង់គ្លេស។

J. J. Thomson ជាជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ១៩០៦ ដោយស្នាដៃរបស់លោកគឺបានរកឃើញសមាសធាតុក្រោមអាតូមជាលើកដំបូង នោះគឺអេឡិចត្រុងកាលពីឆ្នាំ១៨៩៧។

ជាធម្មតាអាតូមផ្សំឡើងដោយសមាសធាតុចំនួន៣ក្នុងនោះមាន ប្រូតុង អេឡិកត្រុង និងណឺត្រុង រួមដោយសមាសធាតុអាល់ហ្វា និងបែតាផងដែរ។

ភាគច្រើននៃម៉ាស់អាតូមគឺស្ថិតនៅក្នុង ស្នូល - តំបន់តូចមួយនៅចំកណ្តាលនៃអាតូមនីមួយៗ ផ្សំឡើងពីនុយក្លេអុង។ នុយក្លេអុងរួមមានប្រូតុង និងនឺត្រុង។ រាល់បន្ទុកវិជ្ជមាននៃអាតូមមួយមាននៅក្នុងស្នូល ហើយមានប្រភពចេញពីប្រូតុង។ នឺត្រុងគ្មានបន្ទុកអគ្គិសនី ឬណឺត។ អេឡិចត្រុង​ដែល​មាន​បន្ទុក​អវិជ្ជមាន​ស្ថិត​នៅ​ខាង​ក្រៅ​ស្នូល ។ #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះចន្ទ Epimetheus របស់ភពសៅរ៍ត្រូវបានរកឃើញដោយលោក Richard Walker។

Epimetheus គឺជាព្រះចន្ទមួយក្នុងចំណោមព្រះចន្ទទាំង៨២ របស់ភពសៅរ៍ ដែលមានរាងដូចដំឡូងបារាំង និងមានអង្កត់ផ្ចិតត្រឹមតែ ៥៨គមប៉ុណ្ណោះ។

ក្នុងរយៈចម្ងាយ ១៥,០០០គមពីភពសៅរ៍ ព្រះចន្ទមួយនេះ គោចរជុំវិញភពរបស់វាត្រឹមតែ១៧ ម៉ោងប៉ុណ្ណោះ តែវាមិនមែនគោចរតែឯងនោះទេ គឺវាស្ទើរតែនៅក្នុងគន្លងតែងមួយ នៃព្រះចន្ទJanus ដែលបានរកឃើញកាលពី១៥ ធ្នូ ១៩៦៦ ដោយតារាវិទូបារាំង Audouin Dollfus។

សូមបញ្ជាក់ផងដែរថា ភពសៅរ៍ជាភពធំលំដាប់ទី២ ក្នុងប្រព័ន្ធព្រះអាទិត្យបន្ទាប់ពីភពព្រហស្បតិ៍ ហើយក៏ជាភពដែលមានព្រះចន្ទច្រើនជាងគេផងដែរ ដោយមានរហូតទៅដល់១៤៦ ហើយព្រះចន្ទខ្លះធំជាងភពពុធទៅទៀត។

ព្រះចន្ទទីតាន ជាព្រះចន្ទធំជាងគេរបស់ភពសៅរ៍ និងក៏មានបរិយាកាសក្រាសផងដែរ ពោលគឺក្រាសជាងផែនដីទៅទៀត។ #space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
4
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤១ អាដុលហ្វ ហ៊ីត្លែរ បានតែងតាំងខ្លួនឯងជាអគ្គមេបញ្ជាការកំពូលរបស់អាឡឺម៉ង់។

ការតែងតាំងនេះកើតមានឡើងបន្ទាប់ពីបរាជ័យវាយយកក្រុងម៉ូស្គូ សហភាពសូវៀត ដោយមានការដឹកនាំដោយអគ្គមេបញ្ជាការចាស់លោក Walther von Brauchitsch។ #Germany

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
🙏42
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៧២២ ស្ដេចខាងស៊ី បានចូលទិវង្គតនៅក្នុងវ័យ៦៨ឆ្នាំ។

អធិរាជ ខាងស៊ី (Kangxi) គឺជាមហាក្សត្រទី៤ នៃរាជវង្សឈីង ដែលបានសោយរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្រចិន រហូតដល់ទៅ ៦១ឆ្នាំ ហើយព្រះអង្គបានយាងចូលទិវង្គតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៧២២ ក្នុងព្រះជន្ម ៦៨វស្សា។ ក្នុងរជ្ជកាលដ៏យូរអង្វែងនេះ ព្រះអង្គត្រូវបានគេទទួលស្គាល់ថាជាមេដឹកនាំដ៏មានសមត្ថភាពខ្ពស់ក្នុងការបង្រួបបង្រួមទឹកដី បង្ក្រាបការបះបោរផ្ទៃក្នុង និងពង្រីកវិសាលភាពអាណាចក្រចិនឱ្យកាន់តែធំធេង រួមមានទាំងការបញ្ចូលកោះតៃវ៉ាន់ និងការកំណត់ព្រំដែនជាមួយរុស្ស៊ី។ ក្រៅពីស្នាព្រះហស្តខាងយោធា ព្រះអង្គបានបើកចំហទទួលយកវិទ្យាសាស្ត្រពីបស្ចិមប្រទេស ដែលធ្វើឱ្យរជ្ជកាលរបស់ព្រះអង្គក្លាយជាគ្រឹះដ៏រឹងមាំនៃយុគសម័យមាស និងនាំមកនូវស្ថិរភាពសង្គមយ៉ាងយូរអង្វែងដល់ប្រទេសចិន។

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
3
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៩ សហរដ្ឋអាមេរិកបានចូលឈ្លានពានប្រទេសប៉ាណាម៉ា ក្នុងប្រតិបត្តិការឈ្មោះ Operation Just Cause។

ការលុកលុយបានកើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី George H. W. Bush និងបានបណ្ដាលឱ្យមេដឹកនាំផ្តាច់ការ Manuel Noriega ធ្លាក់ចេញពីតំណែង។

ការលុកលុយបានបញ្ចប់នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៩០។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧៣ អតីតនាយករដ្ឋមន្ត្រី​អេស្ប៉ាញ លោកឧត្តមឯក Luis Carrero Blanco ដែលធ្លាប់ជាមនុស្សជំនិតមេដឹកនាំផ្ដាច់ការ Francisco Franco លោក Blanco ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ក្រុម​ជាតិនិយម Basque និង​ជាក្រុមបំបែក​ខ្លួន Euskadi Ta Askatasuna ឬ ETA ដោយ​ការ​វាយវាយប្រហារគ្រាប់​បែក​ក្នុង​រថយន្ត​ក្នុង​ទីក្រុង Madrid។ #Assassination #Spain

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ប៉ទុយកាល់បានប្រគល់អធិបតេយ្យភាពម៉ាកាវទៅឱ្យប្រទេសចិនវិញ បន្ទាប់ពីប៉ទុយកាល់បានគ្រប់គ្រងតំបន់នេះតាំងពីពាក់កណ្ដាលសតវត្សទី១៦។

រដ្ឋាភិបាលចិនបានសន្យាថា នឹងអនុវត្ត "ប្រទេសមួយ ប្រព័ន្ធពីរ" ប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមិនត្រូវបានអនុវត្តនៅក្នុងម៉ាកាវទេ ហើយម៉ាកាវនឹងទទួលបាននូវស្វ័យភាពខ្ពស់ក្នុងគ្រប់បញ្ហាទាំងអស់ លើកលែងតែបរទេស និងការពារជាតិរហូតដល់ឆ្នាំ២០៤៩។ #China

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៦ លោក Carl Edward Sagan ជាតារាវិទូអាមេរិកដ៏ល្បីល្បាញម្នាក់ បានទទួលមរណភាពក្នុងវ័យ៦២ឆ្នាំ។លោកជាតារាវិទូដែលបានបង្ហាញពីលទ្ធភាពនៃជីវិតក្រៅភព ពិសេសគឺលោកបានផ្ញើសារទៅកាន់ចក្រវាលតាមរយៈយាន Pioneer និងVoyager ដោយលោករំពឹងទុកថានឹងអាចមានជីវិតឆ្លាតវៃណាមួយនៅក្នុងចក្រវាលអាចរកឃើញវាបាន។

លើសពីនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ យាន Voyager 1 បានថតរូបផែនដីនៅរយៈចម្ងាយ ៦ ពាន់លានគីឡូម៉ែត្រ (៤០.៥ AU ) សម្រាប់ជាលើកចុងក្រោយមុនពេលវាបិទម៉ាស៊ីនថតរូបរបស់វា ដោយនៅពេលនោះពន្លឺពណ៌ខៀវដែល Voyager 1 បានថតនេះ ត្រូវបានគេហៅថា Pale Blue Dot ដែលជាឃ្លាមួយរបស់តារាវិទូលោក Carl Sagan ហើយលោកក៏បានបកស្រាយពីជីវិតមនុស្សរបស់យើងដោយមើលចេញពីលំហដ៏សែនឆ្ងាយ។ #Birthday #USA

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៦៥ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ត្រូវបានអនុម័ត។

អនុសញ្ញាសិទ្ធិមនុស្សនេះត្រូវបានអនុម័តដោយរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ហើយត្រូវបានដាក់ឱ្យចូលជាធរមាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៦៩។

អនុសញ្ញានេះមានគោលបំណងលុបបំបាត់ការរើសអើងពូជសាសន៍នៅក្នុងពិភពលោក។

(តើលោក-លោកស្រីមានឃើញអ្វីទេក្នុងរូប?)

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៥ កងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីទីក្រុង Bethlehem ហើយបីថ្ងៃក្រោយមកទីក្រុងនេះបានស្ថិតនៅក្រោមការគ្រប់គ្រង និងកាន់កាប់ដោយយោធារបស់អាជ្ញាធរជាតិប៉ាឡេស្ទីន ស្របតាម កិច្ចព្រមព្រៀងបណ្ដោះអាសន្នស្តីពីតំបន់ West Bank និង Gaza Strip ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
3
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ជាព្រឹត្តិការណ៍មហាកម្រមួយសម្រាប់អ្នកដែលចូលចិត្តគយគន់ផ្ទៃមេឃនៅពេលយប់ ឬពេលព្រះអាទិត្យរៀបរះមកបំភ្លឺផែនដី នោះគឺការមកគៀកគ្នានៃភពយក្សចំនួនពីរ មកលើខែ្សបន្ទាត់តែមួយជាមួយនឹងផែនដីនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។ អ្នកវិទ្យាសាស្រ្តបានប្រើពាក្យ Great Conjunction សម្រាប់ពិពណ៌មានអំពីព្រឹត្តិការណ៍នេះ។

ការខិតចូលគ្នាស្ទើក្លាយជាចំណុចតែមួយនេះ ពិតជាកម្រនឹងកើតឡើងណាស់នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ព្រោះថាភពព្រហស្បត្តិ័គោចរជុំវិញព្រះអាទិត្យត្រូវការពេល ១២ ឆ្នាំ រីឯភពសៅរ៍ត្រូវការពេល ៣០ ឆ្នាំ ដូចនេះវាត្រូវការពេល ២០ ឆ្នាំទើបអាចមកលើបន្ទាត់តែមួយបាន តែមិនខិតជិតដូចថ្ងៃ២១ ធ្នូទេ ដែលវាបានកើតឡើងម្ដងនៅ ឆ្នាំ១៦២៣ និង១២២៦ ហើយសម្រាប់អនាគត វានឹងកើតឡើងម្ដងទៀតនៅឆ្នាំ១៥ មីនា ២០៨០ ខាងមុខនេះ បន្ទាប់ពី២០៨០ អ្នកត្រូវរង់ចាំរហូតដល់៤០០ឆ្នាំទៀត ទើបអាចកើតម្ដងទៀត។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666
2
យោងតាមព័ត៌មានចុងក្រោយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោកស្រី Elisabeth Baume-Schneider រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វីស បានបង្ហាញជំហរគាំទ្រ ឬបើកផ្លូវឱ្យមានការពិភាក្សាលើការហាមឃាត់កុមារមិនឱ្យប្រើប្រាស់បណ្តាញសង្គម។