ប្រវត្តិសាស្ត្រពិភពលោក
9.54K subscribers
9.28K photos
366 videos
120 files
8.67K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]
✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
https://www.threads.net/@worldhistory.dail
Download Telegram
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៧ អង់គ្លេសបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនជាលើកដំបូងរបស់ខ្លួនបានដោយជោគជ័យ។

គ្រាប់បែកនេះមានឈ្មោះថា Grapple X ហើយត្រូវបានទម្លាក់លើកោះ Christmas Island ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាមួយកម្លាំងផ្ទុះ១.៨ មេហ្កាតោន TNT

#UK #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩២៣ អាដុល ហ៊ីត្លែរ និង​សមាជិក​ផ្សេងទៀត​នៃ​គណបក្ស​ណាស៊ី បាន​ប៉ុនប៉ង​ផ្ដួលរំលំ​ររដ្ឋាភិបាលអាឡឺម៉ង់កាលនោះ ដោយ​ដើរ​ក្បួន​ទៅកាន់​ទីក្រុង​ប៊ែរឡាំង។

ពួកគេបានចាប់ផ្តើមការហែក្បួននៅឯ Bürgerbräu Keller ក្នុងទីក្រុង Munich ។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះនៅទីបំផុតមិនបានជោគជ័យ ហើយហ៊ីត្លែរត្រូវបានចាប់ខ្លួន និងដាក់គុករយៈពេល ២ឆ្នាំ។ #Coup #Germany

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍1
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៨៩៥ រូបវិទូជនជាតិអាឡឺម៉ង់ Wilhelm Conrad Röntgen បានរកឃើញដោយចៃដន្យនូវកាំរស្មី X ដែលជួនកាលគេហៅថាកាំរស្មី Röntgen ខណៈពេលដែលធ្វើការលើកាំរស្មី cathode ។

កាំរស្មីអ៊ិចគឺជាប្រភេទវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលជារឿយៗត្រូវបានប្រើប្រាស់ក្នុងវេជ្ជសាស្ត្រសព្វថ្ងៃនេះ។

Röntgen បានទទួលរង្វាន់ណូបែលដំបូងផ្នែករូបវិទ្យាក្នុងឆ្នាំ១៩០១ សម្រាប់ការរកឃើញរបស់គាត់។ #First #Germany

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
អបអសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
🙏3
ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូរណ៌​ពី​អាណានិគម​និយម​បារាំង នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ព្រះ​រាជ​បូជនីយកិច្ច​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ។ #Cambodia #Independence #France

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
Audio
ការ​ដាក់​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​នៅ​ឆ្នាំ១៨៦៣។

ដោយ សេង ឌីណា #RFI

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
លោកប្រធានាធិបតី Donald Trump បានហៅលោក Mamdani ថាជា «កុម្មុយនិស្ត» និង «ជ្រុលនិយម» ម្តងហើយម្តងទៀត បន្ទាប់ពីលោកទទួលបានជ័យជម្នះ។ នេះគឺជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយរបស់គណបក្សសាធារណរដ្ឋ ដើម្បីបង្ហាញលោក Mamdani ថាជាតំណាងនៃគណបក្សប្រជាធិបតេយ្យដែលកំពុងងាកទៅរក «ឆ្វេងនិយមជ្រុល»។

លោកប្រធានាធិបតី Trump បានរិះគន់លោក Mamdani ជាសាធារណៈ ដោយបានព្រមានជាញឹកញាប់ថា ការបោះឆ្នោតរបស់លោកនឹងនាំមកនូវមហន្តរាយដល់ទីក្រុង ហើយថែមទាំងបានគំរាមកាត់បន្ថយជំនួយថវិការដ្ឋបាលសហព័ន្ធដល់ទីក្រុងញូវយ៉កទៀតផង។
2
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ នៅពេលដែលសង្រ្គាមត្រជាក់បានចាប់ផ្តើមរលាយនៅទូទាំងអឺរ៉ុបខាងកើត អ្នកនាំពាក្យរបស់បក្សកុម្មុយនិស្តប៊ែរឡាំងខាងកើតបានប្រកាសអំពីការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងទីក្រុងប៊ែរឡាំងជាមួយលោកខាងលិច។

លោកបាននិយាយថា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃនោះ ប្រជាពលរដ្ឋនៃ អាឡឺម៉ង់ខាងកើត គឺមានសេរីភាពក្នុងការឆ្លងកាត់ព្រំដែនរបស់ប្រទេសហើយ។

សូមរំឭកថា ដើម្បី​ទប់​ស្កាត់​ចរន្ត​ចលនា​ភៀស​ខ្លួន​យយ៉ាងគំហុករបស់ប្រជាជន អាឡឺម៉ង់បានសង់ជញ្ជាំងនេះនៅថ្ងៃ​ទី១៣ សីហា ១៩៦១ ដែល​គេ​ហៅ​ថា ជញ្ជាំង​ការពារ​ប្រឆាំង​នឹង​ពួក​ហ្វាស៊ីស។

ជញ្ជាំង​នេះ​ខណ្ឌ​ចែក​អាឡឺម៉ង់​ឱ្យ​ដាច់​គ្នា​ជា​ពីរផង តែ​ក៏​ជា​និមិត្ត​រូប​នៃ​ការ​បែង​ចែក​អឺរ៉ុប​ជា​ពីរ​ដែរ គឺ​អឺរ៉ុប​ខាង​លិច ប្លុក​អ្នក​​សេរី និង​អឺរ៉ុប​ខាង​កើត​ប្លុក​កុម្មុនិស្ត​ តាម​គំរូ​និន្នាការ​សហភាព​សូវៀត។

ជា​សំណង់​ស៊ីម៉ង់ មាន​ប្រវែង​សរុប​ប្រមាណ​ ១៥៥​គីឡូម៉ែត្រ ក្នុង​នោះ ៤៣​គ.ម. សង់​កាត់​ពុះ​​ចែក​ក្រុង​ប៊ែរឡាំង ចំណែក​នៅ​តំបន់​ផ្សេង​ជញ្ជាំង​ខណ្ឌ​ចែក​​ប្រទេស​អាឡឺម៉ង់​ជាពីរ​មាន​ប្រវែង​ ១៤០០គ.ម. ជា​ចម្រឹង​ដែក​ ជា​ខ្សែ​លួស​ឆក់​ ឬ​ជា​គ្រាប់​មីន។ #Berlin #Germany #ColdWar

© ប្រវត្តិសាស្ត្រពិភពលោក
2
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៣៤ គឺជាថ្ងៃខែឆ្នាំកំណើតរបស់លោក Carl Edward Sagan ជាតារាវិទូអាមេរិកដ៏ល្បីល្បាញម្នាក់ ដែលបានបង្ហាញពីលទ្ធភាពនៃជីវិតក្រៅភព ពិសេសគឺលោកបានផ្ញើសារទៅកាន់ចក្រវាលតាមរយៈយាន Pioneer និងVoyager ដោយលោករំពឹងទុកថានឹងអាចមានជីវិតឆ្លាតវៃណាមួយនៅក្នុងចក្រវាលអាចរកឃើញវាបាន។

លើសពីនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ យាន Voyager 1 បានថតរូបផែនដីនៅរយៈចម្ងាយ ៦ ពាន់លានគីឡូម៉ែត្រ (៤០.៥ AU ) សម្រាប់ជាលើកចុងក្រោយមុនពេលវាបិទម៉ាស៊ីនថតរូបរបស់វា ដោយនៅពេលនោះពន្លឺពណ៌ខៀវដែល Voyager 1 បានថតនេះ ត្រូវបានគេហៅថា Pale Blue Dot ដែលជាឃ្លាមួយរបស់តារាវិទូលោក Carl Sagan ហើយលោកក៏បានបកស្រាយពីជីវិតមនុស្សរបស់យើងដោយមើលចេញពីលំហដ៏សែនឆ្ងាយ។ #Birthday #USA

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445
1
Audio
Carl Sagan - Pale blue dot

កែសម្រួលដោយ សេង ឌីណា

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445
1
​នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ លោក Todor Zhivkov ដែលជាមេដឹកនាំរបស់ប៊ុលហ្គារីអស់រយៈពេលជាងបីទសវត្សរ៍ ត្រូវបានដកចេញពីតំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តប៊ុលហ្គារី (BCP)។

​ការដកតំណែងនេះត្រូវបានធ្វើឡើងតាមរយៈ រដ្ឋប្រហារផ្ទៃក្នុង នៅក្នុងបក្ស ហើយ​លោក Petar Mladenov រដ្ឋមន្ត្រីការបរទេសនៅពេលនោះ បានក្លាយជាអគ្គលេខាធិការថ្មីនៃបក្សកុម្មុយនិស្តប៊ុលហ្គារី (BCP) ជំនួសលោក Zhivkov។

​ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជា ការចាប់ផ្តើមនៃដំណើរផ្លាស់ប្តូររបស់ប៊ុលហ្គារី ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ។ #Bulgaria

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅម៉ោង១១:០០ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ សង្រ្គាមលោកលើកទីមួយត្រូវបានបញ្ចប់។

អាល្លឺម៉ង់​ដែល​ទទួល​បរាជ័យ​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ក៏​សុខចិត្ត​ចរចា​សុំ​ចុះ​ចាញ់ ហើយ​​ ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ មុននឹង​ឈាន​ទៅ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ នៅ​ទីក្រុង​ Versailles (ប្រទេស​បារាំង) ដើម្បី​បញ្ចប់​សង្រ្គាម​លោក​លើកទី១​នេះជា​ផ្លូវការ នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩។

សូមបញ្ជាក់ថា សង្រ្គាមលោកលើកទីមួយនេះ បានចាប់ផ្តើមផ្ទុះចេញឡើងពី​ការ​លបធ្វើឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ដែល​ជា​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩១៤។ សារ៉ាយេវ៉ូ គឺ​ជា​ទីក្រុង​របស់​បូស្នី ដែលចក្រភព​អូទ្រីសហុងគ្រី​កាត់​យក​ពី​ចក្រភព​អូតូម៉ង់​មក​ដាក់ជា​ខេត្ត​របស់​ខ្លួន ក្រោម​ក្រសែរភ្នែក​ក្តៅក្រហាយ​របស់​ស៊ែរប៊ី។

កងទ័ពប្រមាណ៩ ទៅ១១ លាននាក់បានស្លាប់ និងជនស៊ីវិលពី៦ ទៅ១៣លាននាក់ត្រូវបានស្លាប់។ #WW1

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
Audio
ការចាប់ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី១ ​ឆ្នាំ​១៩១៤ #WW1

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
👍21
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៤ លោក យ៉ាស៊ែរ អារ៉ាហ្វាត អតីតប្រមុខដឹកនាំប៉ាឡេស្ទីន ត្រូវបានទទួលមរណភាព។

លោកបានធ្លាក់ខ្លួនឈឺភ្លាមៗ ៤ម៉ោង ក្រោយពីទទួលទានអាហារពេលល្ងាច នៅក្នុងផ្ទះរបស់លោក ក្នុងទីក្រុងរ៉ាម៉ាឡា (Ramallah) ដែនដីប៉ាឡេស្ទីន។

នៅថ្ងៃទី២៩ តុលា លោកអារ៉ាហ្វាតត្រូវបានគេបញ្ជូនមកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធាមួយ នៅជាយក្រុងប៉ារីស ប្រទេសបារាំង។ ៣ថ្ងៃក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យបារាំង ស្ថានភាពជំងឺរបស់លោកអារ៉ាហ្វាតក៏ស្រាប់តែធ្លាក់ដុនដាបខ្លាំងភ្លាមៗ ហើយលោកទទួលមរណភាព នៅថ្ងៃទី១១ វិច្ឆិកា ដោយគេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃជំងឺ។

សាកសពរបស់លោកយ៉ាស៊ែរ អារ៉ាហ្វាត ត្រូវបានគេគាស់ចេញពីផ្នូរ នៅឆ្នាំ២០១២ ដោយមានវត្តមានអ្នកជំនាញមកពីបីប្រទេស គឺ បារាំង ស្វ៊ីស និងរុស្ស៊ី។

ក្រោយពីមន្រ្តីជំនាញបានធ្វើការពិនិត្យចប់សព្វគ្រប់ សាកសពរបស់លោកអារ៉ាហ្វាតត្រូវបានគេបញ្ចុះទៅវិញភ្លាមៗនៅថ្ងៃដដែលនេះ។

មន្រ្តីជំនាញបារាំង ស្វ៊ីស និងរុស្ស៊ី នឹងធ្វើតេស្តរកមើលសារធាតុវិទ្យុសកម្ម ប៉ូឡូញ៉ូម (Polonium) ដែលគេសង្ស័យថាជាសារធាតុពុល ដែលសម្លាប់លោកយ៉ាស៊ែរ អារ៉ាហ្វាត។ #Palestine #RFI

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
2
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ប៉ូឡូញបានក្លាយជារដ្ឋឯករាជ្យ ក្នុងថ្ងៃដែលសង្គ្រាមលោកលើកទីមួយបានបញ្ចប់។

ការស្ដារនូវបូរណភាពទឹកដីនេះបន្ទាប់ពីប្រទេសត្រូវបាត់ឈ្មោះអស់១២៣ឆ្នាំ ដោយរដ្ឋនេះធ្លាប់ត្រូវបានកាន់កាប់ដោយ ចក្រភពអាល្លឺម៉ង់ ចក្រភពអូទ្រីស-ហុងគ្រី និងចក្រភពរុស្ស៊ី។ #Poland #Independence

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៥ អង់ហ្គោឡាបានទទួលឯករាជ្យពីប្រទេសប៉ទុយហ្កាល់ បន្ទាប់ពីប្រទេសនេះត្រូវបានគ្រប់គ្រងដោយមហាអំណាចអឺរ៉ុបមួយនេះអស់ជិត៣០០ឆ្នាំ។

#War #Independence #Angola #Portugal

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៣៣ ហ៊ីត្លែរបានប្រើប្រាស់ការបោះឆ្នោតប្រជាមាតិ ដើម្បីសម្រេចដើរចេញពីសង្គមប្រជាជាតិ បន្ទាប់ពីអាឡឺម៉ង់បានចូលជាសមាជិកស្ថាប័ននេះកាលពីឆ្នាំ១៩២៦។ #Germany #Referendum

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
This media is not supported in your browser
VIEW IN TELEGRAM
ហេតុការណ៍បាក់រលំផ្នែកខ្លះនៃ ស្ពានហុងឈី (Hongqi Bridge) ដែលទើបនឹងសាងសង់រួចនៅក្នុងខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន កាលពីថ្ងៃអង្គារ ត្រូវបានផ្សព្វផ្សាយជាវីដេអូយ៉ាងព្រោងព្រាត។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨០ យានអវកាស Voyager I របស់ NASA ធ្វើ​ការ​ខិត​ជិត​បំផុត​ទៅ​នឹង ភពសៅរ៍ ហើយ​ថត​រូប​កងរង្វង់របស់វាជាលើកដំបូង។

បន្ទាប់ពីបានបាញ់បង្ហោះចេញពីផែនដីនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៧៧ យាន Voyager I បានចំណាយពេលរហូតដល់៣ឆ្នាំ ២ខែទើបទៅដល់ភពសៅរ៍ ដោយហោះពីលើពពកភពនេះនៅរយៈកម្ពស់ 64,200 គម។

សូមបញ្ជាក់ថាចម្ងាយពីផែនដីទៅភពសៅរ៍ មានចម្ងាយ 1.5107 ពាន់លានគម (ចម្ងាយដែលភពទាំង២មកជិតគ្នានៅចម្ងាយ១.២ពាន់លានគម)។

គិតមកដល់ថ្ងៃទី១៣ វិច្ឆិកា ២០២១ នេះ យាន Voyager I មានអាយុ៤៤ឆ្នាំ ២ខែ និងបានធ្វើដំណើរឆ្ពោះទៅក្រៅប្រព័ន្ធព្រះអាទិត្យបានចម្ងាយ 155.33AU ពីផែនដីហើយ (1 AU = 150 លានគម)។

ជាមធ្យមក្នុង ១ឆ្នាំ យាននេះធ្វើដំណើរបាន 3.6 AU ពីផែនដី។

ក្នុងចំណោមឧបករណ៍ទាំង១០ របស់យានគឺត្រូវបានផ្អាកដំណើរការអស់់៦ ទៅហើយដើម្បីសន្សំសំចៃថាមពលរបស់វា។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ម៉ូសំប៊ិក បានក្លាយជារដ្ឋដំបូងគេ ដែលចូលរួមក្នុង អង្គការ #Commonwealth ដែលខ្លួនមិនធ្លាប់ជាផ្នែកនៃចក្រភពអង់គ្លេស (ស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេស)។ #UK #Mozambique

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៤៨ លោក Hideki Tojo អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីអំឡុងសង្គ្រាមលោកលើកទីពីរ (១៧ តុលា ១៩៤១ - ២២ កក្កដា ១៩៤៤) ត្រូវបានតុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា (IMTFE) បានកាត់ទោសប្រហារជីវិតដោយព្យួរក នៅ៤១ថ្ងៃបន្ទាប់ ពោលគឺចំថ្ងៃទី២៣ ធ្នូ ១៩៤៨ មួយសប្ដាហ៍មុនថ្ងៃខួប៦៤ឆ្នាំរបស់លោក។ #Japan

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
1