ប្រវត្តិសាស្ត្រពិភពលោក
9.59K subscribers
8.5K photos
334 videos
111 files
7.96K links
[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]

"ឆាណែលប្រវត្តិសាស្ត្រ"

✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
inbox.worldhistory@gmail.com
https://www.threads.net/@worldhistory.dail
Download Telegram
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានកោះហៅមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកពីជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំនៅ Quantico រដ្ឋ Virginia នៅសប្តាហ៍ក្រោយ នេះបើតាមការបញ្ជាក់ពីមន្ត្រីចំនួនប្រាំនាក់ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការជួបជុំដ៏កម្រនៃថ្នាក់ដឹកនាំយោធាសហរដ្ឋអាមេរិកនៅទីតាំងតែមួយ។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ យានអវកាសមួយរបស់ណាសា ឈ្មោះ DART បានហោះទៅបុកព្រះចន្ទរបស់អាចម៍ផ្កាយ Didymos មួយនោះគឺDimorphos។ បេសកកម្មនេះគឺដើម្បីសាកល្បងប្រព័ន្ធការពារភព របស់ណាសា នៅពេលមានការគំរាមកំហែងណាមួយរបស់ដុំថ្មអវកាស។

យានដែលមានទម្ងន់៦១០គក នេះ នឹងហោះបុកដើម្បីរុញច្រានគន្លងរបស់អាចម៍ផ្កាយ ចេញពីគន្លងដើមរបស់វា ហើយការសាកល្បងនេះនឹងត្រូវបានអនុវត្តដើម្បីការពារផែនដីនៅពេលអនាគត។

សូមបញ្ជាក់ថាយាននេះត្រូវបានបាញ់បង្ហោះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ រុ៉កកែត Falcon 9 របស់SpaceX។ #Space

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
ប្រសិនបើលោក លោកស្រីចង់ឧបត្ថម្ភកិច្ចការរបស់យើងខ្ញុំ លោក លោកស្រីអាចបរិច្ចាគមកខាងយើងខ្ញុំបានតាមរយៈ ABA account

Account number: 500 578 666

សូមអរគុណ
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងទិវាអន្តរជាតិដើម្បីលុបបំបាត់ទាំងស្រុងនៃអាវុធនុយក្លេអ៊ែរ។

យោងតាមសេចក្តីសម្រេចរបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិលេខ A/RES/68/32 ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចយកថ្ងៃទី២៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិនេះ។

សូមបញ្ជាក់ផងដែរថាទិវានេះត្រូវបានបង្កើតឡើងក្រោយពីមានកិច្ចប្រជុំកំពូលកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣។

សព្វថ្ងៃនេះចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅទូទាំងពិភពលោកមាន ១៣,៨៩០ គ្រាប់។
#IntlDay #Warhead #Nuclear

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៥៩ ព្យុះទីហ្វុង Vera និងជាព្យុះខ្លាំងបំផុតប្រចាំប្រវត្តិសាស្រ្តបានវាយប្រហារប្រទេសជប៉ុន បង្កឱ្យភ្លៀងធ្លាក់ បាក់ដី និងខាតបង់គិតជាទឹកប្រាក់ពី២៦០ - ៦០០ លានដុល្លារ រួមទាំងមានមនុស្សស្លាប់ជិត៥១០០នាក់។

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
ប្រវត្តិសាស្ត្រពិភពលោក pinned «ប្រសិនបើលោក លោកស្រីចង់ឧបត្ថម្ភកិច្ចការរបស់យើងខ្ញុំ លោក លោកស្រីអាចបរិច្ចាគមកខាងយើងខ្ញុំបានតាមរយៈ ABA account Account number: 500 578 666 សូមអរគុណ»
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៧ ប្រធានាធិបតីបារាំងលោក Charles de Gaulle បាននិយាយជាលើកទីពីរថាលោកនឹងវេតូពាក្យសុំរបស់ចក្រភពអង់គ្លេសដើម្បីចូលរួមទីផ្សាររួមអឺរ៉ុប។

លោកបានព្រមានដៃគូចំនួនប្រាំរបស់បារាំងនៅក្នុងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប (EEC) ថា ប្រសិនបើពួកគេព្យាយាមដាក់សមាជិកភាពរបស់អង់គ្លេស វានឹងនាំឱ្យមានការបែកបាក់សហគមន៍។

តែប្រទេសទាំង៥នោះរួមមាន បែលហ្សិក ហូឡង់ លុចសំបួរ អ៊ីតាលី និងអាល្លឺម៉ង់ បាននិយាយថា ពួកគេនឹងគាំទ្រការចរចាឆ្ពោះទៅរកសមាជិកភាពអង់គ្លេស។

បន្ទាប់ពីលោក Charles de Gaulle បានធ្លាក់ចេញពីអំណាច ទើបបេក្ខភាពរបស់អង់គ្លេសត្រូវបានទទួលយក និងបានក្លាយជាសមាជិកពេញសិទ្ធិនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ២០១៦ អង់គ្លេសក៏បានសុំចាកចេញពីសហភាពអឺរ៉ុបវិញបន្ទាប់ពីលទ្ធផល ប្រជាមតិឆ្នាំ២០១៦។ #EU

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
សមីការបដិវត្តន៍របស់អែងស្តែងអំពីសមមូលនៃរូបធាតុ និងថាមពល (E=mc²) ត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩០៥។

អស់ជាច្រើនសតវត្សមកហើយ អ្នកវិទ្យាសាស្ត្របានគិតថា ថាមពល និងម៉ាសមិនទាក់ទងគ្នាទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សមីការរបស់ Einstein បានបង្ហាញថា ថាមពល និងម៉ាស គឺជាទម្រង់ផ្សេងគ្នានៃវត្ថុដូចគ្នា។ នៅក្រោមលក្ខខណ្ឌត្រឹមត្រូវ ម៉ាស់អាចក្លាយជាថាមពល ហើយថាមពលអាចក្លាយជាម៉ាស។

Einstein បានទទួលរង្វាន់ណូបែលរូបវិទ្យាឆ្នាំ១៩២១"សម្រាប់ការរួមចំណែកជាច្រើនរបស់គាត់ចំពោះទ្រឹស្ដីរូបវិទ្យា និងជាពិសេសសម្រាប់ការរកឃើញរបស់លោកអំពីច្បាប់នៃឥទ្ធិពល photoelectric" ។

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦២ សាធារណរដ្ឋអារ៉ាប់យេមែន (យេមែនខាងជើង) ត្រូវបានប្រកាសបង្កើតឡើង ដោយលោក Gamal Abdel Nasser (ប្រធានាធិបតីអេហ្ស៊ីប)។

ការប្រកាសនេះត្រូវបានធ្វើឡើង១ថ្ងៃបន្ទាប់ពីមានចលនាបដិវត្តន៍ធ្វើរដ្ឋប្រហារទម្លាក់ស្តេច Muhammad Al-Badr ចេញពីរាជបល្ល័ង្ក។

រដ្ឋប្រហារនេះបានកត់សំគាល់ការចាប់ផ្តើមនៃសង្គ្រាមស៊ីវិលយេម៉ែនខាងជើងដែលបានរុញច្រានកងទ័ព YAR ដែលជួយដោយសាធារណរដ្ឋអារ៉ាប់រួម (អេហ្ស៊ីប) ប្រឆាំងនឹងកងកម្លាំងរាជានិយមរបស់ស្ដេច Muhammad Al-Badr ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី។

ជម្លោះបានបន្តរហូតដល់ឆ្នាំ ១៩៦៧ នៅពេលដែលកងទ័ពអេហ្ស៊ីបត្រូវបានដកចេញដើម្បីចូលរួមជម្លោះនៃសង្គ្រាមប្រាំមួយថ្ងៃ។

នៅឆ្នាំ ១៩៦៨ បន្ទាប់ពីការឡោមព័ទ្ធអ្នករាជានិយមចុងក្រោយនៅក្រុងសាណា មេដឹកនាំប្រឆាំងភាគច្រើនបានឈានដល់ការផ្សះផ្សារជាតិ។ អារ៉ាប៊ីសាអូឌីតបានទទួលស្គាល់សាធារណរដ្ឋនេះនៅឆ្នាំ ១៩៧០ ។

ជាចុងក្រោយយេមែនខាងជើង និងខាងត្បូងបានរួបរួមគ្នាជាយេមែនតែមួយវិញនៅឆ្នាំ១៩៩០។

#Yemen #CivilWar

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៦ ពួកតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុល ហើយក៏បានប្រកាសបង្កើត ឥស្លាមអេមីរ៉ាតអាហ្វហ្កានីស្ថានឡើង។

ក្រោយពីការវាយប្រហារភេរវកម្មនៅអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អាមេរិក និងប្រទេសសម្ព័ន្ធមិត្តក៏បានចូលវាយលុកចូលអាហ្វហ្គានីស្ថាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០១ ដើម្បីទម្លាក់រដ្ឋាភិបាលតាលីបង់ពីអំណាច។

សង្គ្រាមស៊ីវិលនៅតែបន្តរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលថ្មី រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ NATO ក៏បានចាប់ផ្ដើមបញ្ចប់បេសកកម្ម កងកម្លាំងសន្តិសុខអន្តរជាតិ ហើយប្រគល់កិច្ចការគ្រប់គ្រងសន្តិសុខនេះទៅឱ្យ រដ្ឋាភិបាលអាហ្វហ្គានីស្ថានជាអ្នកទទួលខុសត្រូវទាំងស្រុងក្រោយពីការវាយប្រហារសម្លាប់អូសាម៉ា ប៊ិនឡាដិន បានសម្រេចនៅប៉ាគីស្ថាន ឆ្នាំ២០១១។

ការវាយប្រយុទ្ធគ្នាទាំងទល់មុខ និងទាំងសកម្មភាពភេរវកម្មផ្សេងៗ ក៏ត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ស្របពេលគ្នានឹងការដកទ័ពរបស់អាមេរិក។

សង្រ្គាមអាហ្វហ្គានីស្ថាននេះសន្មតថាត្រូវបានបិទបញ្ចប់ជាផ្លូវការនៅ៣០ សីហា ២០២១។

#War #Afghanistan #NATO #USA

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤០ អាឡឺម៉ង់ ជប៉ុននិងអ៉ីតាលី បានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី នៅក្នុងទីក្រុងប៊ែរឡាំង គឺបន្ទាប់ពី១ឆ្នាំនៃការចាប់ផ្ដើមសង្រ្គាមលោកលើកទី២។

គោលបំណងបង្កើតសម្ព័ន្ធត្រីភាគីនេះគឺ ដើម្បីការពារប្រទេសសម្ព័ន្ធមិត្ត ហើយនោះគោលបំណងធំដើម្បីរារាំងសហរដ្ឋអាមេរិកមិនឱ្យចូលក្នុងជម្លោះនេះ ពិសេសជាមួយជប៉ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រោយមកទៀតក៏មានប្រទេសជាច្រើនបានចូលភាគីនៃកតិកាសញ្ញានេះក្នុងនោះមាន ហុងគ្រី រ៉ូម៉ានី ស្លូវ៉ាគី ប៊ុលហ្គារី យូហ្គោស្លាវី និងក្រូអាស៊ី។

#WW2 #Germany #Italy #Japan #USA

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៣៧ ខ្លាបាលី ដែលធ្លាប់រស់នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានផុតពូជពីផែនដី ដោយសារសកម្មភាពរបស់មនុស្ស និងការបរបាញ់។

#Extinct #Indonesia #Tiger

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩២២ ស្ដេច Constantine I របស់ក្រិកបានដាក់រាជ្យក្នុងគោលបំណងដើម្បីគាំទ្រព្រះរាជបុត្រាព្រះអង្គ George II ក្រោយពីមានចលនាបះបោររបស់ពួកយោធា។ #Greece

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦១ សាធារណរដ្ឋអារ៉ាប់រួមត្រូវបានរំលាយក្រោយពីមានរដ្ឋប្រហារយោធាមួយនៅទីក្រុងដាម៉ាស (ប្រទេសស៊ីរី) ហើយក៏បានប្រកាសឯករាជ្យពីប្រទេសអេហ្ស៊ីប។

ដើមដំបូងសាធារណរដ្ឋនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៥៨ រវាងអេហ្ស៊ីប និងស៊ីរី តែក្រោយពីការផ្ដាច់ខ្លួនរបស់ស៊ីរី ទើបសាធារណរដ្ឋអារ៉ាប់រួមនេះបានប្ដូរឈ្មោះទៅជាសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបវិញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧១។ #Egypt #Syria

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ៍ ឡាវរ៉ូវ បានប្រាប់បណ្ដាមេដឹកនាំពិភពលោកក្នុងមហាសន្និបាតអ.ស.ប. ថា ការឈ្លានពានណាមួយមកលើប្រទេសរបស់លោក «នឹងត្រូវជួបជាមួយនឹងការតបតយ៉ាងម៉ឺងម៉ាត់»។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៧០ លោក Gamal Abdel Nasser បានទទួលមរណភាពនៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប ក្នុងជន្មាយុ៥២ឆ្នាំ។

លោកធ្លាប់ធ្វើជាមន្រ្តីយោធា និងនាយករដ្ឋមន្រ្តីអេហ្ស៊ីប (១៩៥៤ ដល់១៩៥៦) បន្ទាប់មកជាប្រធានាធិបតីអេហ្ស៊ីប (១៩៥៦ ដល់១៩៧០)។

លោកគឺជាមេដឹកនាំម្នាក់ដែលមានភាពចម្រូងចម្រាសជាច្រើននៅក្នុងតំបន់អារ៉ាប់នេះពិសេសគឺ ការបង្កើតសាធារណរដ្ឋអារ៉ាប់រួមក្នុងរយៈពេលខ្លី (១៩៥៨ ដល់១៩៦១) សង្គ្រាមជាមួយអ៊ីស្រាអែល២ដង(១៩៥៦ និង១៩៦៧) និងចូលរួមក្នុងគោលនយោបាយអន្តរអារ៉ាប់ដូចជាសម្រុះសម្រួលសង្គ្រាមស៊ីវិលហ្ស៊កដានី(១៩៧០)។ #Egypt

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
2
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧១ អូម៉ង់បានក្លាយជាសមាជិកសម្ព័ន្ធអារ៉ាប់។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥ សម្ព័ន្ធអារ៉ាប់ “Arab League” ត្រូវបានបង្កើតឡើងនៅទីក្រុង Cairo ប្រទេសអេស៊ីប ដែលមានសមាជិកសា្ថបនិកចំនួន៦ នោះគឺ អេស៊ីប អ៊ីរ៉ាក់ ហ្សកដានី លីបង់ អារ៉ាប៊ីសាអូឌីត និងស៊ីរី។

បច្ចុប្បន្ននេះ សម្ព័ន្ធអារ៉ាប់មានសមាជិក ២២ ប្រទេស ប៉ុន្តែស៊ីរីត្រូវបានព្យួរសមាជិកភាព នៅឆ្នាំ២០១១ ហើយឆ្នាំ២០២៣ទើបក្រុមប្រទេសនេះអនុញ្ញាតឱ្យស៊ីរីចូលវិញ។

#Oman #ArabLeague

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666
Today is the #WorldHeartDay ❤️

Protect your heart by following this advice:

🍽️ Reduce salt intake
🥕Avoid processed foods
🏃‍♂️Exercise daily
⚖️ Maintain healthy weight
🚭 Quit tobacco

#HealthForAll
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩១ រដ្ឋប្រហារយោធាមួយបានកើតឡើងនៅប្រទេសហៃទី ដោយបានទម្លាក់ប្រធានាធិបតីហៃទី លោក Jean-Bertrand Aristide ចេញពីអំណាច ក្រោយពីលោកត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទើបបាន៨ខែ តែប៉ុណ្ណោះ។

រដ្ឋប្រហារនេះបង្កឡើងដោយឧត្តមនីយ៍ដ៏មានឥទ្ធិពលម្នាក់គឺលោក Raoul Cédras និងអគ្គមេបញ្ជាការកងទ័ពលោក Phillipe Biamby ព្រមទាំងអគ្គស្នងការនគរបាលជាតិហៃទីលោក Michel François។

#Coup #Haiti

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :500 578 666