ទូរគមនាគមន៍កម្ពុជា - Telecom Cambodia
10 subscribers
39 photos
3 links
សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ទូរគមនាគមន៍កម្ពុជា!
Welcome to Official Telegram Channel of Telecom Cambodia!
Download Telegram
[English below] ថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។

On Monday, 16 February 2026, Management team​​ of Telecom Cambodia saluted National Flag of Cambodia to express their gratitude to those who fought for the cause of national defense, promote patriotism, build a peaceful and sustainable development of the homeland.
This flag-saluting ceremony is held every Monday at 7:30 AM.

#TelecomCambodia #TC #Cambodia #NationalFlag
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦​ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) បានរៀបចំពិធីជួបជុំគ្នាប្រចាំខែ ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ព្រមទាំងលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងនិយោជិត ដែលបានខិតខំប្រឹងប្រែងធ្វើការងារកន្លងមក ព្រមទាំងឆ្លៀតឱកាសនេះ រៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១៥ មុនកាលកំណត់ ដើម្បីផ្ដល់ក្ដីស្រឡាញ់ដល់និយោជិតនារីៗ ទ.ក. និងលើកកម្ពស់សមភាពយេនឌ័រ ដែលស្ដ្រីគ្រប់រូប អាចទទួលបានសិទ្ធិគ្រប់យ៉ាងពេញលេញដូចបុរសដែរ។

On 27 February 2026, H.E. Soeung Morarith, Director General of Telecom Cambodia (TC), organized a monthly staff gathering to strengthen relationship and solidarity, while encouraging both management team and employees for their continued dedication. Taking this opportunity, TC also celebrate the 115th anniversary of International Women’s Day (8 March) early to express appreciation and care for female employees, also to promote gender equality, ensuring that all women are entitled to fully enjoy same rights as men.

#TelecomCambodia #TC #StaffGathering
[English below] ថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។

On Monday, 02 March 2026, Management team​​ of Telecom Cambodia saluted National Flag of Cambodia to express their gratitude to those who fought for the cause of national defense, promote patriotism, build a peaceful and sustainable development of the homeland.
This flag-saluting ceremony is held every Monday at 7:30 AM.

#TelecomCambodia #TC #Cambodia #NationalFlag
[English below] នាថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា ព្រមទាំងសហការី បានចូលរួមពិធីបុណ្យផ្កាសាមគ្គី ស្ថិតនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយក៏បានពាំនាំនូវសៀវភៅសម្រិតសម្រាំងដោយអ្នកនិពន្ធល្បីៗចំនួន ៦០ក្បាល រួមមាន ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងឯកសារល្អៗផ្សេងទៀតចំនួន ៨ក្បាលពីសកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិច និងOxford របស់ប្រទេសអង់គ្លេស (សៀវភៅភាពជាអ្នកដឹកនាំល្អ អភិបាលកិច្ច យុទ្ធសាស្រ្ត និងការបង្កើតគំនិតថ្មី) ព្រមទាំងកម្រងឯកសារពាក់ព័ន្ធផ្សេងទៀត ដើម្បីដាក់ក្នុងបណ្ណាល័យរបស់វិទ្យាល័យ សម្រាប់ជាជំនួយដល់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សចំនួន ១,៨៧៨ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦១ នាក់។
ទូរគមនាគមន៍កម្ពុជា ជឿជាក់ថា សកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR, None-market strategy) នេះ ជាការចូលរួមចំណែកលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងជាផ្នែកមួយនៃការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ វប្បធម៌ និងទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ។

Read More.📖
🙏1