មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10.7K photos
27 videos
4 files
2.19K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🚀ចាប់បើកទទួលពាក្យស្នើសុំចូលរួមកម្មវិធីពន្លឿនអាជីវកម្មកម្រិតខ្ពស់រដូវកាលទី ២ - ពង្រីកអាជីវកម្មបច្ចេកវិទ្យាស្អាតរបស់លោកអ្នកទៅកាន់ទីផ្សារអន្តរជាតិ!

តើលោកអ្នកជាធុរកិច្ចថ្មីបច្ចេកវិទ្យាស្អាត ឬ សហគ្រាសធុនតូច និង មធ្យម ដែលបានឆ្លងកាត់ដំណាក់កាលផ្ទៀងផ្ទាត់ និង ទទួលបាន Product-Market-Fit មែនទេ?
នេះជាពេលដែលត្រូវការផ្លាស់ប្តូរពីការគាំទ្រដំណាក់កាលដំបូងឆ្ពោះទៅការពង្រីកអាជីវកម្មទ្រង់ទ្រាយធំហើយ។ ​កម្មវិធីពន្លឿនអាជីវកម្មកម្រិតខ្ពស់ ដែលអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី ""តេជោ"" គាំទ្រដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និង មូលនិធិបរិស្ថានសកល (GEF) បានដាក់ឱ្យដំណើរការជាផ្លូវការសម្រាប់ការអនុវត្តរដូវកាលទី ២ ដើម្បីផ្ដល់ការគាំទ្រដល់ អាជីវកម្មដែលមានភាពចាស់ទុំក្នុងការទទួលបានគាំទ្រដូចជា ទុនបន្ថែម, ការតម្រង់ទិស និង បណ្តាញទំនាក់ទំនង ដែលត្រូវការចាំបាច់ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។

តើការគាំទ្រអ្វីខ្លះដែលលោកអ្នកនឹងទទួលបាន៖
🔹ជំនួយថវិកា៖ ទទួលបាន Non-dilutive Capital ក្នុងការបំពេញគម្លាតហិរញ្ញវត្ថុ និង ពង្រីកផលិតកម្ម ឬ បច្ចេកវិទ្យា។
🔹សហគ្រិនប្រចាំការ៖ ទទួលបានការពិគ្រោះយោបល់មួយទល់មួយ, ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់រយៈពេលវែងពីសហគ្រិនប្រចាំការដែលមានបទពិសោធន៍ ក្នុងការកែលម្អបន្ថែមនូវយុទ្ធសាស្ត្រចូលទៅកាន់ទីផ្សារ។
🔹បណ្តាញទំនាក់ទំនងអន្តរជាតិ៖ ក្លាយជា GCIP Alumni និង អាចបង្កើតបណ្តាញទំនាក់ទំនងអន្តរជាតិតាមរយៈបណ្តាញ GCIP ដែលមាននៅ ១៥ ប្រទេស ។

👇 សូមអានលក្ខន្តិកៈលម្អិត និង ដាក់ពាក្យថ្ងៃនេះ!
🔗តំណភ្ជាប់ពាក្យស្នើសុំ

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🚀 NOW OPEN: GCIP Advanced Accelerator Cohort 2 – Scale Your Cleantech Venture into Global Markets!

Are you a cleantech startup or SME that has moved past the validation phase and achieved product-market fit?
It’s time to move from early traction to large-scale commercialization. The GCIP Cambodia Advanced Accelerator, implemented by Techo Startup Center (TSC) and supported by the United Nations Industrial Development Organization (UNIDO) and the Global Environment Facility (GEF), is officially launching its second cohort to equip elite ventures with the capital, metorship, and networks required to scale up.

What your venture accesses:
🔹 Seed Funding: Non-dilutive capital to bridge financial gaps and scale production or technology.
🔹 Dedicated Lead EIR: One-on-one, strategic guidance from a seasoned Entrepreneur-in-Residence to refine your go-to-market execution.
🔹 Cross-Border Network: Become GCIP Alumni and can build a network across the global GCIP network in over 15 countries.

👇 Read the full eligibility criteria and apply today!
🔗 Application Link

🔵 Official Social Media Channels: https://tsc.gov.kh/social-media
#Cleantech #ClimateTech #StartupScaling #GCIP #AdvancedAccelerator #GlobalNetwork #SeedFunding #TechInnovation
2
[English Below]
🔹នាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី ១៤ ក្រោមប្រធានបទ “Brand-Driven Digital Video Content Production” នៃកម្មវិធី ពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ ទៅកាន់ស្ថាបនិកធុរកិច្ចថ្មី និង អតីតសិក្ខាកាមនៃ ម.ធ.ត.។

👉🏻 វគ្គបណ្តុះបណ្តាលនេះបានផ្តល់ជូនស្ថាបនិកនូវចំណេះដឹង និង ជំនាញអនុវត្តជាក់ស្តែងក្នុងការបង្កើតមាតិកាវីដេអូឌីជីថលខ្លីៗ ដែលជួយពង្រឹងម៉ាកយីហោ អប់រំអតិថិជន និង ជំរុញកំណើនអាជីវកម្មដោយប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ដូចជា ទូរស័ព្ទដៃជាដើម។

🚀 វគ្គនេះត្រូវបានចែករំលែកដោយវាគ្មិនកិត្តិយស៖​ លោក សូ ឡងឌី ស្ថាបនិក និង ប្រធានប្រតិបត្តិនៃ Comzone Asia

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​

🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹On 13 July 2026, Techo Startup Center (TSC) organized the 14th training session under the topic “Brand-Driven Digital Video Content Production” as part of the Digital Platform Accelerator Cohort 5, for startup founders and TSC alumni.

👉🏻 This training session equipped founders with practical knowledge and skills to create short-form digital video content that strengthens their startup brand, educates customers, and supports business growth by utilizing accessible tools such as smartphones.

🚀 The session was delivered by our honorable speaker: Mr. Lundy So, Founder and Executive Chairman of Comzone Asia.

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​

🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​

#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
2👍1
[English Below]
ជំនះឧបសគ្គរារាំងដល់ការពង្រីកអាជីវកម្មរបស់លោកអ្នក!

តស់! ចាប់ផ្ដើមពន្លឿនអាជីវកម្មបច្ចេកវិទ្យាស្អាតរបស់លោកអ្នកឥលូវនេះ។ កម្មវិធីពន្លឿនអាជីវកម្មកម្រិតខ្ពស់ GCIP Cambodia ដែលគាំទ្រថវិកាដោយអង្គការ​ UNIDO និង មូលនិធិបរិស្ថានសកល និង អនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" កំពុងស្វែងរកធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យម ដែលកំពុងស្ថិតក្នុងដំណាក់កាលរីកលូតលាស់ កំពុងបង្កើតប្រាក់ចំណូល និង គំរូផលិតផលដែលមានកម្រិតភាពរួចរាល់នៃបច្ចេកវិទ្យា ៦ ឡើង (Technology Readiness Level- TRL 6+)។

តើកម្មវិធីមានការផ្ដល់ជូនអ្វីខ្លះសម្រាប់រដូវកាលទី ២ នេះ?
ជំនួយថវិកាគាំទ្រ
ការគាំទ្រលើការពិគ្រោះយោបល់មួយទល់មួយជាមួយសហគ្រិនប្រចាំការ
វគ្គបណ្ដុះបណ្ដាលតាមជំនាញនីមួយៗ ដែលមានរយៈពេលពី ១ ថ្ងៃទៅ ៣ ថ្ងៃ
បណ្តាញទំនាក់ទំនងអន្តរជាតិដែលភ្ជាប់ទៅលើសពី ១០ ប្រទេសក្នុងប្រព័ន្ធអេកូឡូស៊ីអន្តរជាតិ ។
ជំរុញនវានុវត្តន៍បច្ចេកវិទ្យាស្អាតរបស់លោកអ្នកទៅជាផលិតផលដែលមានសក្តានុពលខ្ពស់ក្នុងការពង្រីកទីផ្សារ។

👇សូមអានលក្ខន្តិកៈលម្អិត និង ដាក់ពាក្យថ្ងៃនេះ!
🔗តំណភ្ជាប់ពាក្យស្នើសុំ

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

⚡️Overcome your scaling challenges!

Let’s accelerate your cleantech business. The GCIP Cambodia Advanced Accelerator Program Cohort 2, supported by UNIDO and GEF and implemented by Techo Startup Center, is officially scouting growth-stage startups and SMEs with early revenue and TRL 6+ prototypes.

What’s on the table for Cohort 2?
Equity-free Seed Funding
1-on-1 support from an Entrepreneur-in-Residence (EIR)
1–3 day intensive domain expert sessions
Cross-border market access to 10+ global ecosystems.
Propel your cleantech innovation into a highly scalable product.

👇 Read the full eligibility criteria and apply today!
🔗 Application Link

🔵 Official Social Media Channels: https://tsc.gov.kh/social-media
#Cleantech #ClimateTech #StartupScaling #GCIP #AdvancedAccelerator #GlobalNetwork #SeedFunding #TechInnovation
1
[English Below]
🔹 នារសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom), ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋាន និង អង្គភាពប្រហាក់ប្រហែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ក.ស.ហ.វ.) និង ក្រោមឱវាទរដ្ឋមន្រ្តី ក.ស.ហ.វ. លើការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) តែមួយគត់ សម្រាប់ការផ្លាស់ប្តូរ​ទិន្នន័យ  ជាមួយស្ថាប័ន​រដ្ឋ និង ឯកជនដទៃទៀត។ កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ មានគោលបំណង ពន្យល់ និង ពង្រឹងការងារផ្លាស់ប្តូរទិន្នន័យតាមថ្នាល CamDX។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹On the afternoon of July 14, 2026, via Zoom, H.E. Dr. Taing Nguonly, Executive Director of the Techo Startup Center, led a meeting with the General Departments and equivalent units under the Ministry of Economy and Finance (MEF) and under the direct supervision of the Minister of MEF, regarding the exclusive use of the Cambodia Data eXchange (CamDX) platform for data exchange with other public and private institutions.
The objective of this technical meeting was to explain and strengthen data exchange operations through the CamDX platform.
🔵 Official social media channels: https://tsc.gov.kh/social-media
🥰1
[English Below]
🔹 មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) សូមប្រកាសសមាសភាពគណៈកម្មការ សម្រាប់ថ្ងៃបទបង្ហាញវាយតម្លៃ (Evaluation Pitch Day) ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦។

📝 គណៈកម្មការទាំង ៥ រូបនឹងធ្វើការវាយតម្លៃ, ផ្តល់មតិកែលម្អ, និង ជ្រើសរើសក្រុមធុរកិច្ចថ្មីដែលមានសក្តានុពលជាជ័យលាភីនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ (DPA 5)។

👥 គណៈកម្មការទាំង ៥ រូប រួមមាន៖
១. លោក ខូវ អនន្តដា, សហការីផ្នែកវិនិយោគនៃ Canadia Impact Fund Co
២. លោក ឃី ឧត្តម, ប្រធានគ្រប់គ្រងដំណោះស្រាយការទូទាត់នៃ ABA Bank
៣. កញ្ញា ចែម ស្រីអឿន, ប្រធានផ្នែកកិច្ចការសាធារណៈនៃ Smart Axiata
៤. លោក Jean Michel Ngo, នាយកប្រតិបត្តិនៃ Falcon Tech
៥. លោក ជា ឡង់ដា, នាយកប្រតិបត្តិនៃ BookMeBus

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​

🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹 Techo Startup Center (TSC) is pleased to announce the panel of judges for the Evaluation Pitch Day, taking place on July 17, 2026.

📝 The five judges will evaluate, provide constructive feedback, and select the most promising startup teams as the winners of the Digital Platform Accelerator (DPA) Cohort 5.

👥 The four judges are:
1. Mr. Khaou Anandha, Investment Associate of Canadia Impact Fund Co
2. Mr. Khy Udom, Payment Solutions Manager of ABA Bank
3. Ms. Chem Srey Oeun, Head of Corporate Affairs of Smart Axiata
4. Mr. Jean Michel Ngo, Chief Executive Officer of Falcon Tech
5. Mr. Chea Langda, Chief Executive Officer of BookMeBus

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​

🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
🔹មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែករបាយការណ៍ស្តីពី «ការបោះពុម្ពផ្សាយឌីជីថល និង វេបធូន» ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

📚 របាយការណ៍នេះ ត្រូវបានចងក្រងឡើងដោយរំលេចយ៉ាងស៊ីជម្រៅអំពីរចនាសម្ព័ន្ធបែងចែកចំណូលរបស់អ្នកផលិតមាតិកា វិសាលភាពកម្មសិទ្ធិបញ្ញា និង បរិបទទីផ្សារក្នុងស្រុក ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនាពេលបច្ចុប្បន្ន។

📝 យើងសង្ឃឹមថា របាយការណ៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការតម្រង់ទិសយុវជន ការរៀបចំកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្ម និង ការផ្តល់គាំទ្រផ្នែកហិរញ្ញប្បទានដល់ធុរកិច្ចថ្មីក្នុងវិស័យបោះពុម្ពផ្សាយឌីជីថល។

👉 សូមទាញយក និងអានអត្ថបទទាំងស្រុងតាមរយៈលីងខាងក្រោម៖
https://api.techostartup.center/media/files/របយករណសរវជរវសដពករបពមពផសយឌជថល_នង_វបធន.pdf
[English Below]
🔹 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកចំនួន ៦ រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។

ជំនាញដែលត្រូវជ្រើសរើសរួមមាន៖
- ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
- ផ្នែកប្រតិបត្តិការធុរកិច្ច
- ផ្នែករចនាពហុមេឌៀ
- ផ្នែកប្រតិបត្តិការផលិតផលឌីជីថល
- ផ្នែកស្រាវជ្រាវ

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យតាមរយៈអ៊ីមែល៖ buddha.prum@tsc.gov.kh
💡 សម្រាប់ព័ត៌មានលម្អិតពីជំនាញនីមួយៗ៖ https://tsc.gov.kh/career

ការទទួលពាក្យស្នើសុំនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី ៣១ ខែ​ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ នាទីល្ងាច។

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវទាក់ទងសម្រាប់ធ្វើការសម្ភាសន៍។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹 The announcement on the recruitment of 6 staff members to join Techo Startup Center.

The skills required are:
- Finance and Accounting
- Business Operations
- Multimedia Design
- Digital Product Operation
- Research

👉 Interested candidates may apply through email: buddha.prum@tsc.gov.kh
💡 For additional details on each skill: https://tsc.gov.kh/career

The applications will be closed on 31 July, 2026 at 5:00 PM.

Shortlisted candidates will be contacted for an interview.
🔵 Official social media channels: https://tsc.gov.kh/social-media
#TechoStartupCenter #JobOpportunities
1
[English Below]
🔹 មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង នាថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្ដិ ម.ធ.ត. និង មានការចូលរួមពី នាយករង, ប្រធាននាយកដ្ឋាន, មន្ត្រី និង បុគ្គលិក ម.ធ.ត.។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យទៅលើពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី ២ នៃឆ្នាំ ២០២៦ របស់ ម.ធ.ត.។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹 Techo Startup Center (TSC) organized an internal meeting on July 15, 2026, which was presided over by H.E. Dr. Taing Nguonly, Executive Director of TSC and was attended by the Deputy Executive Directors, Directors of Departments, officers, and staff members of TSC. The meeting was organized to review the progress of TSC's work in the second quarter of 2026.
🔵 Official social media channels: https://tsc.gov.kh/social-media