មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10K photos
22 videos
4 files
2.02K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🔹 នាថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំថ្ងៃបទបង្ហាញជម្រុះ (Elimination Pitch Day) ដើម្បីសម្រាំងយកក្រុមធុរកិច្ចថ្មីចូលទៅកាន់វគ្គបន្តនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ (DPA 5)។

📢 លទ្ធផលនឹងប្រកាសនាពេលឆាប់ៗនេះ ដូច្នេះសូមតាមដានបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ម.ធ.ត. ដើម្បីដឹងថាតើក្រុមណាខ្លះដែលអាចមាន​ឱកាសទៅកាន់វគ្គពន្លឿនអាជីវកម្ម (Acceleration Phase)?

🙏 ម.ធ.ត. សូមថ្លែងអំណរគុណដល់ គណៈកម្មការទាំង ៤ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមដាក់ពិន្ទុ និង ផ្តល់ជាដំបូន្មានល្អៗទៅកាន់បេក្ខជនទាំងអស់។

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​
🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On April 29, 2026, Techo Startup Center (TSC) organized the Elimination Pitch Day to select qualified startup teams to advance to the next phase of the Digital Platform Accelerator Cohort 5 (DPA 5).

📢 The results will be announced soon, so please stay tuned to our social media channels to find out which teams will move forward to the Acceleration Phase.

🙏 TSC would also like to express our sincere appreciation to the panel of judges for dedicating their valuable time to evaluate and provide insightful feedback to all participating teams.

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​
🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
[English Below]
🔹 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសរបស់យើង លោក Wan Dazriq ដែលជាសហគ្រិនប្រចាំការ (EiR) សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង និង បទពិសោធន៍ក្នុងសិក្ខាសាលាលើកទី ២ នៃកម្មវិធី SparkMeet រដូវកាលទី ៥ ក្រោមប្រធានបទ «ការកែលម្អគុណតម្លៃនៃអាជីវកម្ម៖ របៀបធ្វើឲ្យអាជីវកម្មរបស់អ្នកលេចធ្លោក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦។

សិក្ខាសាលានេះ គឺជាកិច្ចសហការរៀបចំរវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ជាមួយនឹងអង្គការស្វីសខន់ថាក់ តាមរយៈកម្មវិធី សហគ្រិនប្រចាំការ (EiR) ក្នុងកម្មវិធីពង្រឹងសហគ្រិនភាព និង នវានុវត្តន៍ នៃគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងការវិនិយោគ (3Ei) ដែលត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង សហគ្រិនខ្មែរ (KE)។ ​ ​

🔉 SparkMeet គឺជាកម្មវិធីសហគមន៍ ដែលមានគោលបំណងបង្កើតការជួបជុំរវាងនិស្សិត ស្ថាបនិកធុរកិច្ចថ្មី អ្នកចូលចិត្តបច្ចេកវិទ្យា និង ភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្នា។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 We would like to express our deepest gratitude to our distinguished speaker, Mr. Wan Dazriq, the Entrepreneur-in-Residence (EiR), for dedicating his valuable time to share his knowledge and experience during the second workshop of SparkMeet Season 5, under the topic “Aligning Your Business Value Proposition: How to Stand Out in the Competitive Market”, held on April 29, 2026.

This workshop is organized by Techo Startup Center in collaboration with Swisscontact Cambodia through Entrepreneur-in-Residence (EiR) initiative under the Strengthen Entrepreneurship and Innovation Pillar of the Enhancing Entrepreneurial Ecosystem and Investments (3Ei) program, an initiative that is co-financed by the Swiss Agency for Development and Cooperation (SDC), the Korea International Cooperation Agency (KOICA), and Khmer Enterprise (KE).

🔉 SparkMeet is a community program with the aim of bringing together startup founders, tech enthusiasts, aspiring entrepreneurs, and relevant stakeholders to share useful knowledges and experiences in building startups and to connect with one another.
🔵 Official social media channels: https://bit.ly/TSC_Social_Media
#SparkMeet #SparkMeetSeason5
[English Below]
🔹 នាព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom), លោកស្រី ហ៊ាន ឡូរីដា និង លោក ទិត្យ ដារ៉ាយ៉ុង នាយករងនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង​
ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB), បានសហការដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចូលរួមប្រជុំជាមួយលោក ជា វណ្ណារ័ត្ន, ប្រធាននាយកដ្ឋានចំណូលថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ និង តំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)។​ កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ មានគោលបំណង ពិភាក្សាអំពីការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ​ (NRMIS) របស់រតនាគារជាតិ
ជាមួយនឹង ធនាគារ FTB តាមរយៈថ្នាល CamDX។ ការតភ្ជាប់នេះនឹងបម្រើដល់ការកត់ត្រា និង បែងចែកចំណូលពីការស្នើសុំសេវាសាធារណៈសម្រាប់ធុរកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយសុវត្ថិភាព​ និង ស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On the morning of April 29, 2026 via Zoom, Mrs. Hean Lorida and Mr. Tith Darayong, Deputy Directors of Techo Startup Center (TSC) and Deputy Heads of the E-Services for Business (ESB) Secretariat co-led ESB Secretariat team to meet with​ General Department of National Treasury (GDNT), led by Mr. Chea Vannaroth, Director of the Budgetary Income Department, and the representatives of FTB Bank Cambodia.
The objective of this technical meeting was to discuss on integrating NRMIS with FTB system through the CamDX platform, which will serve the purposes of recording and allocating revenue from e-services for business of relevant line ministries with proper technical standard and security.
🔵 Official social media channels: https://bit.ly/TSC_Social_Media